ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ចង.ក សម្លា​ប់ខ្លួនទៅនឹង​ដើមស្វាយ​មិនដឹងមូល​ហេតុ

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​មាន​វ័យ​ប្រ​មាណ​ជាង​៣០​ឆ្នាំ​បាន​ចង.ក​ សម្លា.ប់​ខ្លួន​និ​ងអាវ​ក្រឡា​ការ៉ូ​ដៃ​វែង​ពណ៌​ស​លាយ​ខ្មៅ ​បណ្ដាល​ឱ្យ​ស្លា.ប់​បាត់​បង់​ជីវិតភ្លាម​ៗមិន​ទាន់​ដឹង​ពីមូល​ហេតុ ខណៈ​អ្នក​ដើរ​ចូល​ទៅ​ចាក់​អង្រ្កង​ប្រទះ​ឃើញ​នៅក្នុង​ដីរបស់​ក្រុមហ៊ុន​កូរ៉េ ។ ហេតុកា​រណ៍​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលនេះ​បាន​កើត​ឡើង នៅ​វេលា​

ខេត្ត​សៀមរាប ៖ បុរស​ម្នាក់​មាន​វ័យ​ប្រ​មាណ​ជាង​៣០​ឆ្នាំ​បាន​ចង.ក​ សម្លាប់​ខ្លួន​និ​ងអាវ​ក្រឡា​ការ៉ូ​ដៃ​វែង​ពណ៌​ស​លាយ​ខ្មៅ ​បណ្ដាល​ឱ្យ​ស្លាប់​បាត់​បង់​ជីវិតភ្លាម​ៗមិន​ទាន់​ដឹង​ពីមូល​ហេតុ ខណៈ​អ្នក​ដើរ​ចូល​ទៅ​ចាក់​អង្រ្កង​ប្រទះ​ឃើញ​នៅក្នុង​ដីរបស់​ក្រុមហ៊ុន​កូរ៉េ ។ ហេតុកា​រណ៍​បង្កឱ្យ​មាន​ការភ្ញាក់​ផ្អើលនេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង​១៦​និង១៥​នាទី​ល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ​ស្ថិតនៅ​ចំណុ​ចដី​របស់​ក្រុម​ហ៊ុន ​កូរ៉េ ឈ្មោះ​(CID)​ ក្នុង​ភូមិ​គោកថ្មី ​ឃុំដូនកែ​វ ស្រុក​ពួក ​ខេត្តសៀ​មរាប ។

តាម​សាក្សី​នៅកន្លែង​កើត​ហេតុ​បាន​រៀបរាប់​ប្រាប់​កោះ​សន្តិភាព​ថា គាត់​​បានដើរចូល​ទៅចាក់​អង្ក្រង​នៅ ក្នុង​ដី​របស់​ក្រុម​ហ៊ុន​កូរ៉េនេះ​ជាច្រើនដង​ តែមិន​ដែល​ឃើញមា​នអ្វីកើត​ឡើង​ទេ ទើប​តែ​ពេល​នេះ​ខ្ញុំក៏​ដើរ​ចូល​ទៅ​ចាក់​​អង្ក្រង​ដូច​សព្វ​ដង​ក៏ប្រទះឃើញ​​សាក​សព ចង.ក​ ទៅ​និង​អា​វដៃ​វែង​ជាប់​ដើម​ស្វាយ​នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាង​លើ រួចរត់​ចេញមក​វិញទៅ​ប្រាប់​សមត្ថ​កិច្ចឱ្យចុះ​មកជួយ​អន្តរាគមន៍ ។

លោក​វរៈសេនីយ៍​​ត្រី ទេព ពុំសែន​ អធិកា​រស្រុក​ពួកបាន​ប្រាប់​តាមទូរស័ព្ទ​នៅរ​សៀល ថ្ងៃទី២០ ខែកញ្ញា​នេះ​ថា នៅ​ល្ងាច​ថ្ងៃទី១៩ ខែកញ្ញា ឃើញ​​មានប្រជា​ពលរដ្ឋ​ដែល​រស់​នៅក្នុង​ភូមិគោក​ថ្មីបាន​មក​ប្រាប់​ថា មាន​អ្នក​ចង.ក​ សម្លាប់​ខ្លួន​នៅក្នុង​ដីរបស់​ក្រុមហ៊ុន​កូរ៉េ​ស្លាប់​​បាត់ហើយ ទើប​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ ឃើញ​ជនរង​គ្រោះ​ពិត​​ជា​បាន​ចង.ក​ សម្លាប់​ខ្លួន​ដែល​មាន​កំពស់​១.៧០​ម៉ែត្រ​ជា​មួយ​នឹង​អាវ​ដៃវែង​ក្រឡា​ការ៉ូ ពណ៌សលាយខ្មៅ ​ជាប់ទៅនឹង​ដើមស្វាយ​នៅក្នុង​ដីរបស់​ក្រុម​ហ៊ុនកូរ៉េ ​ ឈ្មោះ​(CID) ចម្ងាយ​ពីសាក​សព​ប្រមាណ​១៥០ម៉ែត្រ ក៏ឃើញ​កង់របស់​ជនរង​គ្រោះ​នៅជាប់​នឹងរបង​ក្រុម​ហ៊ុនកូរ៉េ ទៅ​វិញ ហើយ​អ្នកភូមិ​មិនស្គាល់​សាក​សពនេះ​មកពីណា​ទេ ​ព្រោះ​មិនមែន​ជាអ្នក​រស់នៅ​ក្នុង​ភូមិនេះ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រកាសែត​កោះ​សន្តិ​ភាព​