ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​-កម្មការិនីរោងចក្រស្បែក​ជើង​ជីង​ហួយ​​រាប់​ពាន់នាក់ ផ្ទុះ​ការ​​តវ៉ា​​ទាម​ទារ​លក្ខខណ្ឌ​ការងារ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ កម្មករ​-​កម្មការិនី​រោងចក្រស្បែកជើង ជី​ហួយ​ រាប់​ពាន់​នាក់ នៅ​ឃុំ​ខ្នុរ​ដំ​បង​ ស្រុក​ជើងព្រៃ បានផ្ទុះការ​​តវ៉ា​​​ទាមទារល​ក្ខខ​ណ្ឌការងារ​​​ចំនួន​១៦​ចំណុច ​ដោយដាក់​ធុងបាស​រាំ​​យ៉ាង​សប្បាយ​នៅ​មុខ​រោងចក្រ។ កម្មករ​​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម កើតឡើង​​កាល​​ពី​ថ្ងៃម្សិលមិញ និង​ព្រឹក​​ថ្ងៃ​ទី​​២ កញ្ញា​ នេះ​​ ខណៈ​​ដំណោះស្រាយ​​មិនទាន់​មាន​នៅ​ឡើយ​។

តាម​មន្ត្រី​នគរបាល​ស្រុក​ជើងព្រៃ ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​ព្រឹកថ្ងៃ​​ទី​១ កញ្ញា ក្រុម​កម្មករ ​កម្មការិនី​រាប់​ពាន់​នាក់ បាន​មក​ជួបជុំ​គ្នាធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​ល​ក្ខខ​ណ្ឌ​ការងារ​ រហូត​ដល់ទៅ​១៦​ចំណុច​ពី​ថៅកែ​រោងចក្រ    ដោយ​​បាន​ដា​ក់​ធុងបាស​រាំ​លេងយ៉ាង​​សប្បាយ និង​មាន​តំណាង​បាន​ទៅចូលរួម​ប្រជុំ​ដោះស្រាយ​នៅ​សាលាស្រុក​ជើងព្រៃ​ផង​ដែរ ។ មន្ត្រី​នគរបាល​បាន​ប្រាប់​បន្ត​​ថា រហូត​ដល់​វេលា​ម៉ោង​១១​ព្រឹក ក្រុម​កម្មករ​បាន​បែក​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់​ តែ​​លទ្ធផល​វិញ​មិន​ទទួល​បាន​ផ្លែផ្កា​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា​នេះ   ក្រុម​កម្មក​ស្បែកជើង​ជូ​ហួយបាន​មក​ជួបជុំ​គ្នា​ម្តងទៀត​នៅ​កន្លែង​ដដែល រហូតម​កដល់​ម៉ោង​១១​ព្រឹក កម្មករ​កម្មការិនី​បាន​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​បណ្តើរ​ៗ​ហើយ គឺ​នៅ​សល់​ប្រហែលជា​១០​ភាគរយ​ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ​ក្រុម​កម្ម​ករ​ខាងលើ មិន​បានធ្វើការ​​បិទផ្លូវ​ជាតិ​លេខ​៦ បណ្តាល​ឲ្យ​​ក​កស្ទះ​ចរាចរ​នោះ​ទេ តែ​បើសិនជា​បិទ​នោះ​ សមត្ថកិច្ចនឹង​ចាត់វិធានការ​ទៅ​តាម​ច្បាប់ ៕