ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​-ស្រុក​ពិភាក្សា​លើក​គោលការណ៍ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ​២០១៤​ នៅ​ក្នុង​បរិវេណ​សាលាស្រុក​អន្លង់វែង​ មាន​រៀ​បចំ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​ខេត្ត​និង​ថ្នាក់​ស្រុក​ ដោយ​​​លើក​យក​​គោលការណ៍​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​១៣៥​គ្រួសារ​ ដែល​រស់នៅ​ចំណុច​អូរ​អំ​បិល​(​ព្រៃ​ស្អា​ក​)​ ក្នុង​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​។​

ខេត្តឧត្តរមានជ័យ ៖ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ​២០១៤​ នៅ​ក្នុង​បរិវេណ​សាលាស្រុក​អន្លង់វែង​ មាន​រៀ​បចំ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​ខេត្ត​និង​ថ្នាក់​ស្រុក​ ដោយ​​​លើក​យក​​គោលការណ៍​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​១៣៥​គ្រួសារ​ ដែល​រស់នៅ​ចំណុច​អូរ​អំ​បិល​(​ព្រៃ​ស្អា​ក​)​ ក្នុង​ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​។​

កិច្ច​ប្រជុំ​​ធ្វើ​​ឡើង​ក្រោម​អធិបតីភាព​លោក ​ស ថា​វី ​អភិ​បាល​ខេត្ត​ និង​មានការ​ចួល​រួម​ពី​លោក​យឹ​ម ធិ​ន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​លោក​វ៉ា​ត ប៉ា​រ៉ា នី​ន​ អភិបាលរង​​ខេត្តឧ​ត្តរមានជ័យ ​លោក​យឹ​ម ផា​ន់​ណា ​អភិបាលស្រុក​អន្លង់​វែង ព្រម​ទាំង​មន្ត្រីរាជការគ្រប់​ស្ថាប័នជា​ច្រើនទៀត​ ​។

ក្នុង​ឱកាសនោះ​​ ប្រជាពលរដ្ឋ​ជា​ច្រើន​​គ្រួសារ​ដែ​ល​រស់នៅ​ក្នុង​​ចំណុច​អូរ​អំ​បិ​ល​បាន​រៀប​រាប់​ថា​ ពួក​គាត់​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​ដែល​ចូល​មក​រស់នៅ​ចំណុច​តំបន់ហាមឃាត់​នេះ​ជា​យូរ​ឆ្នាំ​មក​​ហើយ ដោយ​សារ​តែ​ចាញ់បោក​មន្ត្រី​បរិស្ថាន​ដែន​ជម្រកសត្វព្រៃ​គូលែ​ន​ព្រហ្ម​ទេព​ ហើយ​​​នាំ​គ្នា​លក់​ដី​លំនៅ​ឋាន​ដីស្រែ​ចំការ​ នៅ​ឯ​ស្រុក​កំណើត​មក​ទិញ​​ដី​​នៅ​​ចំណុច​អូរ​អំ​បិ​ល​នេះ​ក្នុង​មួយ​ប្លង់​៣០X៥០X១០០​ក្នុងតម្លៃ​១០០០​ ទៅ​១៥០០​ដុល្លា​អា​មេ​រិ​ក ដោយ​មន្ត្រី​រូប​នោះ​អះអាង​ថា​គ្មាន​​បញ្ហា​ទេ​។ ​បន្ទាប់​មក​​ក្នុង​អំឡុង​ឆ្នាំ​២០១០ ​ស្រាប់តែ​មាន​ដីកាអម​សាលាដំបូង​ខេត្តសៀមរាប ​និង​អាជ្ញាធ​ខេត្ត​ស្រុក ​ព្រមទាំង​កងកម្លាំង​​ប្រដាប់​អាវុធ​ ប៉ូ​លិ​ស​ ប៉េ​អឹម​ ទា​ហាន​ចុះ​​​មក​ធ្វើការ​បង្ក្រាប​ដុត​ផ្ទះ​ និង​ចាប់ខ្លួន​មួយ​ចំនួន​យក​ទៅ​ដាក់​ពន្ធ​ធានា​គា​ខេត្តសៀមរាប ​ទោះជា​បែប​ណា​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ពី​សំណាក់​មន្ត្រី​បរិ​ស្ថាន​ដែន​ជម្រក​សព្វ​ព្រៃ​គូលែ​ន​ព្រហ្ម​ទេព​នោះ គឺ​ប្រជាពលរដ្ឋ​អស់ជម្រើស​នាំ​គ្នា​ក្រា​ញន​នៀល​ស៊ូ​ស្លាប់​​នៅ​លើ​តំបន់​នេះ​។

លោក​ស ថា​វី​ អភិបាល​ខេត្ត​​ឧត្តរ​មានជ័យ​​ ​មាន​ប្រសាសន៍​ថា​ យោង​តាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​បាន​​ជម្រុញ​ដ​ល់​អាជ្ញាធរ​​តាម​បណ្តា​ខេត្ត​ក្រុង​យកចិត្ត​ទុក្ខ​ដាក់​ធ្វើការ​ដោះស្រាយ​ផ្ទៃដី​ទំនាស់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ​ ចំណែ​ក​ផ្ទៃដី​ទំនាស់​ផ្សេង​ៗ​ទៀត​ត្រូវ​តែ​ដោះស្រាយ​បញ្ចប់​ ៕