ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្ត​អ្នក​ខេត្ត​កំពត​ជាង​​100​នាក់​​អង្រួន​បេះ​ដូង​ចៅក្រម ​ជនជាប់​ចោទ​3​នាក់​​ត្រូវ​បាន​​ដោះ​លែង​​ក្រោម​តំណក់​ទឹក​ភ្លៀង

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ទឹកចិត្ត និង​ក្តី​ស្រឡាញ់​របស់​អ្នកស្រុក​ឈូក ខេត្តកំពត ជាង​១០០​នាក់ ដែល​លើកគ្នា​មក​តវ៉ា​ដល់​មុខ​សាលាដំបូង​ខេត្ត កំពង់ចាម រហូត​ធ្វើ​ឱ្យ​លោក​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត យល់ព្រម​ដោះ​លែង​ជនសង្ស័យ​ទាំង​៣​នាក់​ពី​ពន្ធនាគារ​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា ដែល​ពួក​គេ​ជាប់ចោទ​ពី​បទ​ឆបោក​ប្រាក់​បញ្ចាំ​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​១​គ្រឿង តម្លៃ​១​ម៉ឺន​ដុល្លារ ។

ខេត្តកំពង់ចាម ៖ ទឹកចិត្ត និង​ក្តី​ស្រឡាញ់​របស់​អ្នកស្រុក​ឈូក ខេត្តកំពត ជាង​១០០​នាក់   ដែល​លើកគ្នា​មក​តវ៉ា​ដល់​មុខ​សាលាដំបូង​ខេត្ត    កំពង់ចាម រហូត​ធ្វើ​ឱ្យ​លោក​លោក ងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត យល់ព្រម​ដោះ​លែង​ជនសង្ស័យ​ទាំង​៣​នាក់​ពី​ពន្ធនាគារ​ខេត្ត កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា ដែល​ពួក​គេ​ជាប់ចោទ​ពី​បទ​ឆបោក​ប្រាក់​បញ្ចាំ​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន​១​គ្រឿង តម្លៃ​១​ម៉ឺន​ដុល្លារ ។

នៅ​គ្រា​ដែល​ចៅក្រម​ព្រម​ដោះ​លែង​នោះ ធ្វើ​ឱ្យ​ពួក​គាត់​សប្បាយ​រំភើប​ក្នុង​ចិត្តជា​ខ្លាំង ដោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន ប្រដេញ​ជាមួយ​តំណក់ទឹកភ្លៀង​ដែល​ធ្លាក់​ពីលើ​មេឃ ។ លោក អួ​ក ពៅ អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ត្រ​មូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ និង​ប្រពន្ធ​ឈ្មោះ ពុំ ចិន្តា អាយុ​៣៣​ឆ្នាំ ព្រមទាំង​អ្នកបើកបរ​រថយន្ត គាត់ សូម​ថ្លែងអំណរគុណ​ជា​ខ្លាំង ចំពោះ​អ្នកស្រុក​របស់​គាត់​ជាង​១០០​នាក់ ដែល​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ថា​ពួក​គាត់​ទាំង​៣​នាក់​ជា​មនុស្ស​ត្រឹមត្រូវ មិន​បាន​ទៅ​ប្រព្រឹត្ត​ទ​ង្វើ​ល្មើសច្បាប់​នោះ​ទេ ។

ម្ចាស់​រថយន្ត លោក អួ​ក ពៅ បន្ត​រៀបរាប់​ថា ក្រោយ​ពី​សាលាដំបូង​ខេត្ត​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​នោះ នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា រួម​នឹង​ប្រជាជន​ច្រើន​កុះករ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ មក​ដាក់​ពាក្យ​ប្តឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់​ជន​ឈ្មោះ សន សា​រ៉ា ដែល​ជា​អ្នក​ឆបោក​យក​រថយន្ត​របស់​គាត់​ទៅ​បញ្ចាំ នៅ​កុងស៊ី​របស់​ឈ្មោះ ហ៊ា​ង វ៉ា​ន់​លី​ជង់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ កាលពី​យប់​ថ្ងៃ​ទី​២៣ កក្កដា ក្នុង​តម្លៃ​១​ម៉ឺន​ដុល្លារ ដែល​រឿង​នេះ បែរជា​ធ្វើ​ឱ្យ​គាត់​ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ ត្រូវ​សមត្ថកិច្ច​ចាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ និង​អ្នកបើកបរ​រថយន្ត​ម្នាក់​ទៀត បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ទៅ​វិញ ពិតជា​រឿង​អយុត្តិធម៌​ណាស់ ។ ជាមួយ​នេះ គាត់​សូម​យក​រថយន្ត​ត្រឡប់​ទៅ​វិញ ដើម្បី​ប្រកប​របរ​ស៊ីឈ្នួល​ដឹក​ទំនិញ​ឱ្យ​គេ នឹង​អាល​យក​លុយ​ទៅ​សង​ធនាគារ ព្រោះ​ខ្ចី​មក​ទិញ​រថយន្ត​នេះ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ។

ទោះជា​បែប​ណា  សមត្ថកិច្ច​ប្រាប់​ថា រង់ចាំ​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ។ ម្ចាស់​រថយន្ត​រូប​នេះ​បាន​រំឭក​ថា ឈ្មោះ សន សា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​គាត់ តាម​រយៈ​ការ​រកស៊ី​ទិញ​លក់​កសិផល ។ នៅ​ថ្ងៃ​ទី​២១ កក្កដា ២០១៤ ជន​នេះ​បាន​ទូរស័ព្ទ​មក​សុំ​ជួល​រថយន្ត​របស់​គាត់ ដោយ​ព្រមព្រៀង​ឱ្យ​គាត់​ក្នុង​១​ខែ​ចំនួន​១.៦០០​ដុល្លារ និង​សុំ​ទៅ​មើល​រថយន្ត​ដល់​ស្រុក​ឈូក ខេត្តកំពត ទៀត​ផង ។ ក្នុង​ពេល​ទៅ​ពិនិត្យ​មើល​នោះ ជន​នោះ​បាន​និយាយ​ថា រថយន្ត​នេះ អាច​ដឹក​ទំនិញ​បាន ដូច​ជា​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ និង​ទៅ​ប្រទេស​វៀតណាម ហើយ​បាន​សុំ​យក​ឆៀករថយន្ត និង​កាត​គ្រី​ចម្លង​ឱ្យ​រូបគេ ដើម្បី​ទុក​យក​ទៅ​ធ្វើ​ច្បាប់​ដឹក​ជញ្ជូន​ចូល​រាជធានី​ភ្នំពេញ ។

នៅ​ថ្ងៃ​ទី​២១ កក្កដា នោះ គាត់​ក៏​ដឹកគោ​ចេញពី​ខេត្តពោធិ៍សាត់ មក​កាន់​ខេត្តកំពង់ស្ពឺ ហើយ​នៅ​ថ្ងៃ​ទី​២៣ កក្កដា លោក​ក៏​ទូរស័ព្ទ​កំណត់​កន្លែង​ណាត់ជួប​ឈ្មោះ សន សា​រ៉ា នៅ​ត្រង់​ទំនប់​កប់​ស្រូវ រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ដឹក​គ្រាប់ស្វាយចន្ទី  ដោយ​បាន​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ដល់​ត្រង់​ថ្នល់កែង ស្រុក​បា​ធា​យ ហើយ​ឈ្មោះ សន សា​រ៉ា ក៏​ចុះ​ទៅ​ជិះ​រថយន្ត​តូច​មួយ​ផ្សេង​ទៀត ជាមួយ​ឈ្មោះ «​ស្វិត​» ។ នៅ​ពេល​បើក​មក​ដល់​ស្រុក​ចំការលើ គាត់​ក៏​ឈប់​ចូល​ហូប​បាយ​ទាំងអស់​គ្នា​នៅ​ហាង​លក់​បាយ​មួយ​កន្លែង ដោយ​កុម្ម៉ង់​ពោះគោ​ទឹកប្រហុក ។ បន្ទាប់​មក​ឈ្មោះ សន សា​រ៉ា ក៏​សុំ​ខ្ចី​រថយន្ត​របស់​គាត់​បើក​ចេញ​ទៅ​ក្រៅ ដោយ​ប្រាប់​ថា ទៅ​ដឹក​គ្រាប់ស្វាយចន្ទី នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ ស្រុក​ចំការលើ រួច​ក៏​ចេញ​ទៅ​បាត់​ទៅ ហើយ​គាត់​ក៏​ចេះ​តែ​នៅ​ចាំ​បាត់​ៗ ។ លុះ​ជាង​១​ម៉ោង​ក្រោយមក គាត់​ក៏​ទូរស័ព្ទ​ទៅ​សួរនាំ តែ​ឈ្មោះ សន សា​រ៉ា ថា កំពុង​ជាប់​ដឹក​កម្មករ លុះ​ទូរស័ព្ទ​ទៅ​សួរ​ម្តងទៀត ឈ្មោះ សន សា​រ៉ា ក៏​ឆ្លើយ​ថា កំពុង​ជាប់រវល់​បត់​តង់​កៅស៊ូ ។

ចុង​ក្រោយ គាត់​ក៏​ទូរស័ព្ទ​ទៅ​ទៀត ក៏​ចូល តែ​ឈ្មោះ សន សា​រ៉ា លើក​ហើយ អត់​ឮ​សូរ​និយាយ​អ្វី​ទេ ។ ដោយ​មានការ​សង្ស័យ ក៏​នាំ​គ្នា​ទាំង​បី​នាក់​ដើរ​តាម​ផ្លូវ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ​ចេញពី​ហាង​បាយ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​រថយន្ត​របស់​គាត់​ដែល​ថា​ឈ្មោះ សន សា​រ៉ា ខ្ចី​នោះ នៅ​ចត​អែប​នឹង​ចិញ្ចើមថ្នល់ ក៏​នាំ​គ្នា​ឡើង​ទៅ​មើល​លើ​រថយន្ត តែ​មិនឃើញ​មាន​គ្រាប់ស្វាយចន្ទី​ទ្បើ​យ ព្រោះ​ឈ្មោះ សន សា​រ៉ា ថា​ខ្ចី​មក​ដឹក​គ្រាប់ស្វាយចន្ទី ។ ដោយ​បាត់ សន សា​រ៉ា មិនដឹង​ទៅ​ណា ហើយ​ព្រួយបារម្ភ​ខ្លាច​ចោរលួច​យក​ទ្រព្យ​របស់​នៅ​លើ​រថយន្ត​ផង ក៏​នាំ​គ្នា​ទាំង​បី​នាក់​ឡើង​ដេក​នៅ​លើ​រថយន្ត​នោះ​ទៅ ព្រោះ​យប់​ទៅ​ហើយ ។ ស្រាប់តែ​ព្រឹក​ឡើង នា​ថ្ងៃ​ទី​២៤ កក្កដា មាន​គេ​ដើរមក​សួរនាំ​ពួក​គាត់  ហើយ​គាត់​ក៏​ប្រាប់​វិញ​ថា នេះ​ជា​រថយន្ត​របស់​គាត់ ! តែ​អ្នក​នោះ​តប​វិញ​ថា «​រថយន្ត​នេះ​មាន​គេ​ដាក់​ប​ញ្ជាំ​រួចរាល់​ហើយ​!» ។

គ្រានោះ ក៏​កើត​មានការ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក និង​លេចមុខ​ស្ត្រី​ឈ្មោះ លី​ជង់ ជា​ម្ចាស់​កន្លែង​បញ្ចាំ​នោះ ដើរ​ចេញ​មក ឃើញ​ដូច​នោះ​ប្រពន្ធ​របស់​គាត់​ក៏​យក​កាត​គ្រី មក​បង្ហាញ​ឱ្យ​មើល ដើម្បី​ចង់​បញ្ជាក់​ថា​ពួក​គាត់​ពិតជា​ម្ចាស់​រថយន្ត​ពិតមែន តែ​បែរជា​ស្ត្រី​ឈ្មោះ លី​ជង់ នោះ កញ្ឆក់​កាត​គ្រី​ពី​ដៃ​ប្រពន្ធ​គាត់ យក​ចូល​ទៅ​ក្នុងផ្ទះ​បាត់ ហើយ​រហូត​ដល់​ជាង​១​ម៉ោង​ក្រោយមក ទើប​យក​មក​ឱ្យ​វិញ តែ​ជា​កាត​គ្រី​ក្លែងក្លាយ​ថ្មី​មួយទៀត ឯកា​ត​គ្រី​ចាស់​របស់​គាត់​ពិត​ដែល​កញ្ឆក់​យក​ទៅ​នោះ មិនដឹង​នៅឯណា ហើយ​ម្ចាស់​កន្លែង​បញ្ចាំ​ឈ្មោះ លី​ជង់ នោះ ថែម​ទាំង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ពួក​គាត់​ទាំង​៣​នាក់​ថែម​ទៀត​តែ​ម្តង ដោយ​ចោទ​ថា​មក​អុកឡុក​កន្លែង​របស់​គេ ។

មន្ត្រី​សាលាដំបូង​ខេត្ត​ម្នាក់ បាន​ខ្សឹប​ប្រាប់​ថា តាម​ផ្លូវច្បាប់ កន្លែង​កុងស៊ី​ទទួល​ប​ញ្ជាំ​របស់ទ្រព្យ​ណា​ក៏​ដោយ អាច​មាន​សិទ្ធិ​ទទួល​បញ្ចាំ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច លើស​ពី​ម៉ោង​នេះ​ទៅ ត្រូវ​ចាត់​ទុក​ថា «​ទទួលផល​ចោរកម្ម​» ។ លោក​វរសេនីយ៍ត្រី អុ​ិ​ត តារា អធិការ​នគរបាល​ស្រុក​ចំការលើ និយាយ​ថា រូប​លោក​មិន​បានដឹង​ថា​ផ្ទះ​របស់​ស្ត្រី​ឈ្មោះ លី​ជង់ ជា​កុងស៊ីបញ្ចាំ​របស់របរ ឬ​យ៉ាងណា​ទេពី​មុន​មក ទាល់តែ​មានរឿង​ខាងលើ​ផ្ទុះ​ឡើង​អ​ញ្ចឹ​ង​ទៅ ទើប​ដឹង ។

សូម​បញ្ជាក់​ថា ផ្ទះ​ស្ត្រី​ទទួល​បញ្ចាំ​នេះ មិនមែន​ទើបតែ​កើតរឿង​លើ​ករណី​រថយន្ត​១​គ្រឿង​នេះ​ទេ តែ​ធ្លាប់​មានរឿង​មួយទៀត​ពី​មុន​មក គឺ​ទាក់ទិន​នឹង​ករណី​រថយន្ត​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង ត្រូវ​គេ​លួច​យក​ទៅ​បញ្ចាំ​ទីនោះ​ដែរ តែ​ម្ចាស់​ពិតប្រាកដ​នៅ​ខេត្តពោធិ៍សាត់ បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ឱ្យ​ជួយ​អន្តរាគមន៍ ៕