ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ចិត្ត​អ្នក​ខេត្ត​កំពត​ជាង​១០០​នាក់ ធ្វើ​ឱ្យ​ចៅ​ក្រម​ទន់​ចិត្ត​ដោះ​លែង​ជន​សង្ស័យ​៣នាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ​ដោយទឹកចិត្ត​ក្តី​ស្រលាញ់​របស់​អ្នកស្រុក​ឈូក ខេត្តកំពត​ មានចំនួន​ជាង​១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​​ដល់​មុខ​សាលា​ដំបូង​ខេត្ត រហូត​ដល់​លោកងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ បាន​ទន់​ចិត្តយល់ព្រម​ដោះ​លែងជនសង្ស័យ​ចំនួន​​៣​នាក់​ពី​ពន្ធនាគារ​ខេត្ត​ កាលពី​ល្ងាច​​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ក្រោម​ដំណក់ទឹកភ្លៀង ដែល​ជាប់ចោទ​ពី​បទ​ឆបោក​ប្រាក់​បញ្ចាំ​រថយន្តកូ​រ៉េ​ចំណុះ​៥​តោន

ខេត្ត​កំពង់ចាម ៖ ​ដោយទឹកចិត្ត​ក្តី​ស្រលាញ់​របស់​អ្នកស្រុក​ឈូក ខេត្តកំពត​ មានចំនួន​ជាង​១០០​នាក់ បាន​លើកគ្នា​មក​តវ៉ា​​ដល់​មុខ​សាលា​ដំបូង​ខេត្ត រហូត​ដល់​លោកងួ​ន វុ​ទ្ធី ចៅក្រម​ស៊ើបសួរ បាន​ទន់​ចិត្តយល់ព្រម​ដោះ​លែងជនសង្ស័យ​ចំនួន​​៣​នាក់​ពី​ពន្ធនាគារ​ខេត្ត​ កាលពី​ល្ងាច​​ថ្ងៃ​ទី​៣០ កក្កដា ២០១៤ ក្រោម​ដំណក់ទឹកភ្លៀង ដែល​ជាប់ចោទ​ពី​បទ​ឆបោក​ប្រាក់​បញ្ចាំ​រថយន្តកូ​រ៉េ​ចំណុះ​៥​តោន ១​គ្រឿង តម្លៃ​​១ម៉ឺន​ដុល្លារ​ ។

ការ​ដោះលែងនោះ ធ្វើឱ្យពួក​គាត់​មាន​ការ​សប្បាយ​រំភើប​ក្នុង​ចិត្តជា​​ខ្លាំង ដោយ​ម្នាក់​ៗ​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹង​ខ្លួន​ផង​​ដែរ ។ លោក អួ​ក ពៅ អាយុ៣២​ឆ្នាំ នៅ​ភូមិ​ត្រ​មូល ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ​បាន​​ឱ្យ​ដឹង​ថា រូប​គាត់​និង​ប្រពន្ធ​ឈ្មោះ​ពុំ ​ចិន្តា អាយុ៣៣ ឆ្នាំ ព្រមទាំង​តៃកុង​រថយន្ត​ សូម​ថ្លែង​នូវ​អំណរ​គុណ​ជា​ខ្លាំង​​ចំពោះ​អ្នកស្រុក​របស់​គាត់​ជាង​​១០០​នាក់     ដែល​​បាន​នាំ​មក​មក​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្តកំពង់​ចាម ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ថា ​ពួក​គាត់​ទាំង​៣​នាក់ ជា​មនុស្ស​ត្រឹមត្រូវ​មិន​​បាន​ទៅ​ប្រ​ព្រឹត្ត​នូវ​ទ​ង្វើ​​ល្មើសច្បាប់ណា​មួយ​​នោះ​ទេ ។

​គាត់បានប្រាប់​បន្ត​​ថា ក្រោយ​ពី​សាលាដំបូង​ខេត្តបាន​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា ២០១៤ នេះ  រួម​​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​កុះករធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​គាត់​​ទាំង​២​នាក់​ប្តី​ប្រពន្ធ មក​ដាក់​ពាក្យបណ្តឹង​នៅ   ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ឱ្យ​សមត្ថកិច្ចធ្វើ​ការ​ស្រាវជ្រាវតាម​ចាប់​ជនសង្ស័យ​​ឈ្មោះ​សន សា​រ៉ា  ដែល​ជា​អ្នក​ឆបោក​​យក​រថយន្តរបស់​គាត់​ទៅ​បញ្ចាំ​នៅ​កុង​ស៊ី​មួយ​កន្លែង ដែល​មាន​​ឈ្មោះហ៊ា​ង វ៉ា​ន់​លី​ជង់ ភេទ​ស្រី អាយុ​៣៧ ឆ្នាំ​នៅ​ភូមិ​ស្ពឺ​កើត ឃុំ​ស្ពឺ  ស្រុក​ចំការលើ កាលពី​យប់​ថ្ងៃ​ទី​២៣ កក្កដា កន្លង​ទៅ​ចំនួន​១​ម៉ឺន​ដុល្លារ ។

បែរជា​ធ្វើ​ឱ្យគាត់​ជា​ម្ចាស់​រថយន្ត​ពិតប្រាកដ  ត្រូវ​រងកម្ម​ទឹកភ្នែក​សមត្ថកិច្ច​មក​ចាប់គាត់​ទាំង២​នាក់​ប្តី​-ប្រពន្ធ​ និង​តៃកុង​រថយន្ត​ម្នាក់  បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ទៅ​វិញ ពិតជា​អយុត្តិធម៌​ណាស់ ។  ជាមួយ​គ្នានោះ​ គាត់​សុំយក​រថយន្ត​ត្រឡប់​ទៅ​វិញប្រកប​របរ​ស៊ី
​ឈ្មួ​ល​ដឹក​ទំនិញ​ឱ្យគេ ​ដើម្បី​យក​លុយ​ទៅ​សង​ធនាគារ​ដែល​ខ្ចី​មក​ទិញ​រថយន្ត​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា ​២​ទៅ​ ៣​ថ្ងៃ​ទៀត​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព