រាជធានីភ្នំពេញ៖ Taobao Cambodia បានប្រកាសបើកយុទ្ធនាការ លក់ទំនិញដ៏ធំប្រចាំឆ្នាំ “Double 11 Shopping Festival” ជាផ្លូវការ ដោយនាំមកនូវការបញ្ចុះតម្លៃ ដ៏គួរឱ្យចាប់អារម្មណ៍ អត្ថប្រយោជន៍ពិសេសសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា និងបទពិសោធន៍ទិញទំនិញកាន់តែទំនើប និងងាយស្រួលជាងមុន ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2026 ដោយផ្តល់ឱកាសឱ្យអ្នកចូលចិត្តទិញទំនិញអនឡាញ អាចស្វែងរកផលិតផលដែលខ្លួនពេញចិត្ត ចាប់ពីសម្លៀកបំពាក់តាមនិន្នាការថ្មីៗ ផលិតផលសម្រស់ គ្រឿងបច្ចេកវិទ្យា រហូតដល់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងតម្លៃកាន់តែសមរម្យ ។

កាន់តែពិសេសសម្រាប់អ្នកគាំទ្ររឿងភាគចិន Taobao ក៏បានសហការជាមួយ Zhang Linghe (ចាង លីងហឺ) តារាសម្តែងចិនដ៏មានប្រជាប្រិយភាព ដែលនឹងបង្ហាញវត្តមាននៅលើផ្ទាំងផ្សព្វផ្សាយពិសេស ក្នុងកម្មវិធី Taobao និងវីដេអូផ្សព្វផ្សាយថ្មីរបស់ម៉ាក ។ អ្នកគាំទ្រក៏អាចចូលរួមសកម្មភាព ស្វែងរករង្វាន់ពិសេសប្រចាំថ្ងៃ និងរង់ចាំទស្សនាការផ្សាយផ្ទាល់ ពិសេសរបស់តារារូបនេះក្នុងអំឡុងយុទ្ធនាការ Double 11 ផងដែរ ។
• ទិញទំនិញកាន់តែងាយស្រួល ជាមួយទីតាំងទទួលទំនិញជិត 1,000 កន្លែងទូទាំងកម្ពុជា
Taobao Cambodia បានបន្តពង្រីកបណ្តាញសេវាកម្មនេះតាមរយៈកិច្ចសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនធំៗចំនួនបី រួមមាន ZTO Express, CE Express និង LODA គ្របដណ្តប់លើទីក្រុងសំខាន់ៗ និងតំបន់ធំៗទូទាំងប្រទេស អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើសទីតាំងទទួលកញ្ចប់ទំនិញដែលសមស្របនឹងតម្រូវការ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួន និងកាត់បន្ថយចម្ងាយរវាងទីតាំងទទួលទំនិញពីប្រមាណ 2 គីឡូម៉ែត្រ មកត្រឹម 1 គីឡូម៉ែត្រ ។
• ស្វែងរកផលិតផលថ្មីៗ ដែលត្រូវនឹងចំណង់ចំណូលចិត្ត ជាមួយបទពិសោធន៍ DISCOVER
ក្រោមគោលគំនិត “Find Everything and Anything on Taobao” Taobao បានដាក់ឱ្យដំណើរការមុខងារ “DISCOVER” ដែលជាបណ្តាញស្វែងរកហាង និងផលិតផលដែលត្រូវបានជ្រើសរើស ដោយផ្អែកលើគុណភាព ភាពប្លែកពីគេ តម្លៃ និងសេវាកម្មទំនិញឆ្លងដែនជាង 3 ពាន់លានមុខ ។ មុខងារនេះប្រមូលផ្តុំផលិតផលក្នុង 15 ប្រភេទសំខាន់ៗ ដូចជា សម្លៀកបំពាក់នារី និងបុរសស្បែកជើង គ្រឿងសង្ហារិម ប្រដាប់ក្មេងលេង សម្ភារការិយាល័យ ផលិតផលសម្រាប់សត្វចិញ្ចឹម និងសម្ភារកីឡា ជាដើម ។
សម្គាល់៖ មុខងារ DISCOVER បច្ចុប្បន្នមាននៅលើកម្មវិធី Taobao កំណែភាសាចិនប៉ុណ្ណោះ ។
លើសពីនេះ Taobao ក៏កំពុងអភិវឌ្ឍឧបករណ៍ជំនួយទិញទំនិញដោយបច្ចេកវិទ្យា AI ដូចជា ការសាកល្បងសម្លៀកបំពាក់ និងគ្រឿងសម្អាងបែបនិម្មិត និងការមើលគ្រឿងសង្ហារិមក្នុងលំហបន្ទប់ តាមបច្ចេកវិទ្យា AR ដើម្បីជួយឱ្យអ្នកប្រើប្រាស់អាចសម្រេចចិត្តទិញទំនិញបានកាន់តែច្បាស់លាស់ ។
ក្នុងអំឡុងយុទ្ធនាការ Double 11 អ្នកប្រើប្រាស់នៅកម្ពុជាអាចរីករាយ ជាមួយអត្ថប្រយោជន៍ជាច្រើន រួមមាន៖
• បញ្ចុះតម្លៃរហូតដល់ 15% លើទំនិញទូទាំងវេទិកា ។
• ដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញដែលមានតម្លៃលើសពី 14 ដុល្លារ តាមលក្ខខណ្ឌកម្មវិធី។
• លើកលែងកម្រៃសេវាប្រតិបត្តិការរហូតដល់ 1 ដុល្លារ សម្រាប់ការទូទាត់ដែលមានសិទ្ធិទទួលបានការផ្តល់ជូន។
• អត្ថប្រយោជន៍សរុបរហូតដល់ 6.8 ដុល្លារ សម្រាប់អ្នកប្រើប្រាស់ថ្មី ដែលរួមមានប័ណ្ណបញ្ចុះតម្លៃ 2.8 ដុល្លារ និងការបញ្ចុះតម្លៃថ្លៃដឹកជញ្ជូនសម្រាប់ការបញ្ជាទិញដំបូងរហូតដល់ 4 ដុល្លារ ។
ដើម្បីផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់អ្នកប្រើប្រាស់នៅកម្ពុជា Taobao ក៏បានសហការជាមួយដៃគូធនាគារក្នុងស្រុក ដូចជា៖
• ធនាគារ SATHAPANA (21 តុលា – 13 វិច្ឆិកា 2026): ទទួលបានការបញ្ចុះតម្លៃ 3 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 15 ដុល្លារឡើងទៅ
• ធនាគារ CAMPU (21 តុលា – 14 វិច្ឆិកា 2026)៖
– អ្នកប្រើប្រាស់ទូទៅ៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 30 ដុល្លារឡើងទៅ
– អ្នកប្រើប្រាស់ថ្មី៖ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារ សម្រាប់ការបញ្ជាទិញចាប់ពី 5 ដុល្លារឡើងទៅ
Taobao Cambodia បន្តប្តេជ្ញាលើកកម្ពស់បទពិសោធន៍ទិញទំនិញអនឡាញ ឱ្យកាន់តែងាយស្រួល ទុកចិត្តបាន និងសម្បូរទៅដោយភាពរីករាយ សម្រាប់អ្នកប្រើប្រាស់កម្ពុជា ។
កុំឱ្យឱកាសទិញទំនិញដ៏ធំប្រចាំឆ្នាំនេះកន្លងផុតទៅ! សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី Double 11 របស់ Taobao Cambodia សូមតាមដានទំព័រ Facebook page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់កម្មវិធី Taobao ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ