រាជធានីភ្នំពេញ ៖ រដូវភ្ជុំបិណ្ឌមកដល់ ជាពេលដែលបងប្អូនខ្មែរជាច្រើនត្រៀមធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំឪពុកម្តាយ ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់។ ក្នុងឱកាសនេះ ទឹកពិសាកម្ពុជា ចំនួន ៧០,០០០ដប ចំណុះ ១,៥លីត្រ និងភេសជ្ជៈប៉ូវកម្លាំងដាហ្ស ចំនួន ២០,០០០កំប៉ុង ត្រៀមចែកជូនបងប្អូនដែលមកប្រើប្រាស់សេវារថយន្តក្រុងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅតាមស្ថានីយរថយន្តក្រុងចំនួន ៦ទីតាំង ក្នុងរាជធានីភ្នំពេញ ។

សម្រាប់ទីតាំងចែកជូនទាំង ៦ស្ថានីយ រួមមាន ៖
ស្ថានីយរថយន្តក្រុងវាលស្បូវ
ស្ថានីយរថយន្តក្រុងចាក់អង្រែលើ
ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤
ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ
ស្ថានីយរថយន្តក្រុង OCIC ជ្រោយចង្វារ
ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង

ការចែកជូននេះ ជាការចូលរួមចែករំលែកទៅដល់ សង្គមវិញរបស់ ខ្មែរ ប៊ែវើរីជីស ដល់បងប្អូនប្រជាពលរដ្ឋក្នុងពេលធ្វើដំណើរ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ ។
ខ្មែរ ប៊ែវើរីជីស សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបានជួបជុំក្រុមគ្រួសារប្រកបដោយភាពកក់ក្តៅ និងសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ៕ អត្ថបទសហការ

ចែករំលែកព័តមាននេះ