ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប៉ូ​ការី ស្វេត ភេសជ្ជៈ​អ៊ីយ៉ុង​កម្រិត​ពិភពលោក ​របស់​ប្រទេស​ជប៉ុន ​ប្រកាស​ជា​ដៃគូ​ឧបត្ថម្ភ​ផ្លូវការ​ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​២០ ឆ្នាំ​២០២៦ (20th Asian Games Aichi-Nagoya 2026)

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន Otsuka Pharmaceutical Co., Ltd. ដែល​ជា​ក្រុមហ៊ុន​ឱសថ​ដ៏​ធំ និង​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ជប៉ុន បាន​ប្រកាស​ជា​ផ្លូវការ​ថា ប៉ូ​ការី ស្វេត ដែល​ជា​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក និង​អ៊ីយ៉ុង​ដ៏​ល្បីល្បាញ​របស់​ខ្លួន នឹង​ធ្វើ​ជា​ដៃគូ​ឧបត្ថម្ភ​ផ្លូវការ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​២០ ឆ្នាំ​២០២៦ ក្នុង​ប្រទេស​ជប៉ុន ​។

ព្រឹត្តិការណ៍​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា លើក​ទី​២០ នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៦ ដោយ​រំពឹង​ថា​ នឹង​ទទួល​ស្វាគមន៍​ប្រតិភូ​កីឡា​រហូត​ដល់ ១៥,០០០ នាក់ មក​ពី ៤៥ ប្រទេស និង​តំបន់​នៅ​ទូ​ទាំង​អាស៊ី ​។ ក្នុង​នោះ​ក៏​មាន​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​នឹង​ចូលរួម​ប្រកួត ដើម្បី​ដណ្តើម​យក​កិត្តិយស​ជូន​ជាតិ​ផង​ដែរ​ ។ ព្រឹត្តិការណ៍​កីឡា​អាស៊ី ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង ៤ ឆ្នាំ​ម្តង​ដោយ​មានការ​ប្រកួតប្រជែង​លើ ៤៣ ប្រភេទ​កីឡា ហើយ​នេះ​ក៏​ជា​លើក​ទី​៦ ហើយ​ដែល​ក្រុមហ៊ុន Otsuka បាន​ឧបត្ថម្ភ​ដល់​ព្រឹត្តិការណ៍ ​កីឡា​អាស៊ី​ដ៏​ធំ​សម្បើម​នេះ ​។

ក្រោម​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ឧបត្ថម្ភ​ផ្លូវការ ​ជាមួយ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី អៃ​ឈិ​-​ណា​ហ្គោ​យ៉ា ក្រុមហ៊ុន Otsuka Pharmaceutical នឹង​ផ្តល់​ជូន ភេសជ្ជៈ​ប៉ូ​ការី ស្វេត ដល់ ប្រតិភូ​កីឡា កីឡាករ កីឡាការិនី មន្ត្រី​ដឹកនាំ​ក្រុម ដើម្បី​ធានា​បាន​នូវ​សុខ​ភាពរឹងមាំ​ ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​កីឡា​ ដ៏​ធំ​បំផុត​មួយ​ប្រចាំ​ទ្វីបអាស៊ី​នេះ​ ។

អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មកនេះ ភេសជ្ជៈ​ប៉ូ​ការី ស្វេត ទទួល​បាន​ទំនុកចិត្ត​យ៉ាង​ទូលំទូលាយ ​នៅ​តាម​បណ្ដា​ប្រទេស និង​តំបន់​ជាង ២០ នៅ​ជុំវិញ​ពិភពលោក ដោយ​ពង្រឹង​ជំហរ​របស់​ខ្លួន ​ជា​ម៉ាក​សញ្ញា​សុខភាព​អន្តរជាតិ​ដ៏​ល្បីល្បាញ ​បំផុត​មួយ​របស់​ជប៉ុន ​។

ភេសជ្ជៈ​ប៉ូ​ការី ស្វេត ត្រូវ​បាន​ស្រាវជ្រាវ និង​ផលិត​ឡើង​យ៉ាង​ប្រុង​ប្រយ័ត្ន ​ដោយ​ក្រុមហ៊ុន​ឱសថ Otsuka Pharmaceutical ផ្អែក​លើ​គំនិត​អភិវឌ្ឍ​ចេញពី “​ទឹក​សេរ៉ូម​” (Drinkable IV solution)​ ។ ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ប៉ូ​ការី ស្វេត មាន​សមាសធាតុ​ផ្សំ​ឡើង ​ដោយ​តុល្យភាព​ជាតិ​ទឹក និង​អេឡិចត្រូលីត​ដែល​ស្រ​ដៀង​ទៅ​នឹង​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ ​។ វា​មាន​សមត្ថភាព​ជួយ​បំពេញបន្ថែម​នូវ​ជាតិ​ទឹក និង​អ៊ីយ៉ុង​សំខាន់​ៗ​ដែល​បាត់បង់​ តាម​រយៈ​ញើស​បាន​យ៉ាង​ឆាប់រហ័ស ធ្វើ​ឱ្យ​រាង​កាយ​ស្រូប​យកជាតិ​ទឹកបាន​លឿន និង​រក្សា​កម្រិត​ជាតិ​ទឹក​ឱ្យ​មាន​តុល្យភាព មិន​ថា​ក្នុងអំឡុងពេល​លេង​កីឡា ហាត់ប្រាណ ឬ​ការ​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ។

សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា ភេសជ្ជៈ ប៉ូ​ការី ស្វេត ត្រូវ​បាន​នាំ​ចូល និង​ចែកចាយ ផ្ដាច់​មុខជា​ផ្លូវការ ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដោយ​ក្រុមហ៊ុន FULUSHOU F&B Co., Ltd. ​។ កិច្ច​សហប្រតិបត្តិការ​នេះ​បាន​ធានា​ថា អតិថិជន និង​អ្នកគាំទ្រ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​នូវ​ភេសជ្ជៈ​អ៊ីយ៉ុង​សុទ្ធ​ពិតប្រាកដ ប្រកបដោយ​គុណភាព​ខ្ពស់ និង​ស្តង់ដា​ត្រឹមត្រូវ​ដែល​ផលិត​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឱសថ​នៃ​ប្រទេស​ជប៉ុន​ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន Otsuka Pharmaceutical និង​ក្រុមហ៊ុន FULUSHOU F&B Co., Ltd. នៅ​តែ​បន្ត​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សុខភាព​សាធារណៈ ទម្លាប់​បំពេញ​ជាតិ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ​។

សម្រាប់​ព៌​ត័​មាន​បន្ថែម​សូម​ទំនាក់ទំនង​មក​កាន់​៖ POCARI SWEAT Cambodia Official Facebook Page ៕ អត្ថបទសហការ