ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Canadia Impact Fund វិនិយោគ​ក្នុង​ក្រុមហ៊ុន Newwave ដែល​ផ្តោត​លើ​ការ​ផ្លាស់​ប្តូ​រលើ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) នៅ​កម្ពុជា

1 ថ្ងៃ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ១៦ ខែកញ្ញា ឆ្នាំ​ ២០២៦ ៖ Canadia Impact Fund (CIFC) កំពុងធ្វើការ​វិនិយោគ​នៅ​ក្នុង​ដំណាក់កាល​ចាប់ផ្តើម (seed round) ជាមួយ​ក្រុមហ៊ុន Newwave Tech Foundry (Newwave) ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI) របស់​កម្ពុជា ដែល​កំពុង​មាន​កំណើន​យ៉ាង​ឆាប់រហ័ស​។ កិច្ចព្រមព្រៀង​វិនិយោគ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោកស្រី​បណ្ឌិត ការ៉ូ​លី​ន ពុង សហ​ស្ថាបនិក​នៃ Canadia Impact Fund និង​លោកស្រី Kim Chan Amrithvatey នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន Newwave​។ ការ​វិនិយោគ​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​លើក​ទី ៣ នៅ​រាជធានី​ភ្នំពេញ​។ វេទិកា​នេះ​ត្រូវ​បាន​បើក​សម្ពោធ​ដោយ​លោក​ជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ​។

Newwave ផ្តល់​សេវាកម្ម​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា AI និង​ការ​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ (Software) ដល់​ស្ថាប័ន​ខ្នាត​មធ្យម និង​ខ្នាត​ធំ​។ ក្រុមហ៊ុន​ក៏​កំពុង​អភិវឌ្ឍ RE:AI ដែល​ជា​វេទិកា AI មួយ​មាន​គោលបំណង​គាំទ្រ​ដល់​កំណើន​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ​។ ជាមួយនឹង​ការ​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ សេវាកម្ម​ដំបូង​របស់ RE:AI នឹង​ជួយ​ឱ្យ​អាជីវកម្ម​នានា​អាច​បញ្ចូល​បច្ចេកវិទ្យា AI ទៅ​ក្នុង​ប្រតិបត្តិការ​ផ្នែក​លក់ ទីផ្សារ គណនេយ្យ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​ធនធានមនុស្ស ដែល​ជួយ​ឱ្យ​ពួក​គេ​អាច​ដំណើរការ​ការងារ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ​។ ដោយសារ​វិស័យ AI នៅ​អាស៊ី​អាគ្នេយ៍​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ពី ១២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ ទៅ​ជិត ៨០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០៣១ ក្រុមហ៊ុន​ដូច​ជា Newwave មានឱកាស​យ៉ាងច្រើន​ក្នុង​ការ​ទទួល​បាន​ចំណែក​ទីផ្សារ​ដ៏​ធំ​នៅ​ក្នុង​វិស័យ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ ​។

Newwave ៖ ទេព​កោសល្យ​កម្ពុជា ឈាន​ទៅ​កាន់​ទីផ្សារ​សកល ៖
ក្រុមហ៊ុន Newwave ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២៤ ដោយ​សហគ្រិន​ជនជាតិ​កម្ពុជា​គឺ​លោកស្រី Kim Chan Amrithvatey និង​លោក Nhek Pich Panharith ហើយ​ក្រុមហ៊ុន​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ឆាប់រហ័ស​នៅ​លើ​ឆាក​អន្តរជាតិ​។ អតិថិជន​ជាង ៧០% របស់ Newwave មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​កម្ពុជា ក្នុង​ទីផ្សារ​នានា​ដូច​ជា សហរដ្ឋអាមេរិក បារាំង ព្រី​ត​ថេ​ន អា​រ៉ាប់​រួម និង​អូស្ត្រាលី​ ។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ពួក​គេ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ល្បីឈ្មោះ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ផ្សារ​ទំនើប ឡាក់​គី (Lucky Supermarket) ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន DFI Retail Group ហើយ​បច្ចុប្បន្ន​ក្រុមការងារ​របស់ Newwave បាន​ពង្រីក​ខ្លួន​រហូត​ដល់​មាន​បុគ្គលិក​ចំនួន ១៧ នាក់ ​។

លោក Thierry Tea នាយក​ប្រតិបត្តិ និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Canadia Impact Fund បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ​កម្ពុជា យើង​កំពុង​ឃើញ​មាន​សហគ្រិន​ជំនាន់​ថ្មី​ដែល​កំពុង​កសាង​ក្រុមហ៊ុន​ដោយ​មាន​មហិច្ឆតា​ឈាន​ហួស​ពី​ព្រំដែន​ប្រទេស​ ។ Newwave គឺជា​ប្រភេទ​ក្រុមហ៊ុន​ដែល​យើង​ចង់​គាំទ្រ​យ៉ាង​ពិតប្រាកដ ដោយសារ​ក្រុមហ៊ុន​នេះ​មាន​ស្ថាបនិក​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ភាពរឹងមាំ​ ។ យើង​ជឿជាក់​ថា Newwave អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​ទៅ​រក​ប្រព័ន្ធ​ឌី​ជី​ថ​ល មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​» ​។

លោកស្រី Kim Chan Amrithvatey ដែល​ជា​សហ​ស្ថាបនិក គឺជា​សហគ្រិន​ដែល​បង្កើត​អាជីវកម្ម​ជា​បន្តបន្ទាប់ និង​មាន​សញ្ញាបត្រ MBA ផ្នែក​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង AI និង IT ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ។ ចំណែក​លោក Nhek Pich Panharith ដែល​ជា​សហ​ស្ថាបនិក​ម្នាក់​ទៀត បាន​ចូលរួម​ជាមួយ FlutterFlow ក្នុង​ឆ្នាំ ២០២៤ ក្នុង​នាម​ជា​សមាជិក​ក្រុម​ស្នូល​។ FlutterFlow គឺជា​វេទិកា​អភិវឌ្ឍន៍​កម្មវិធី​ប្រភេទ low-code ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង San Francisco និង​ទទួល​បានការ​គាំទ្រ​ពី Google Ventures ហើយ​លោក​ក៏​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​ចំណោម​អ្នក​អភិវឌ្ឍន៍​កំពូល ១% នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​ឆ្នាំ​ដដែល​នោះ​ផង​ដែរ ​។ «​នេះ​មិនមែន​គ្រាន់តែ​ជាដើម​ទុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ទទួលស្គាល់ និង​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នៃ​ទិស​ដៅ​របស់​យើង​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Kim Chan Amrithvatey នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន NewWave​ ។

«​ក្រុមហ៊ុន NewWave កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទៅ​រក​បច្ចេកវិទ្យា AI ដែល​នឹង​ក្លាយជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​សហគ្រាស​ជំនាន់​ក្រោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ភាព​ជា​ដៃគូ​ជាមួយ Canadia Impact Fund នេះ នឹង​ជួយ​ព​ន្លឿ​ន​បេសកកម្ម​របស់​យើង​ឱ្យ​កាន់តែ​ឆាប់រហ័ស នៅ​ចំ​ពេល​ដែល​យើង​មាន​ភាព​រួចរាល់​ពេញលេញ​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ​។ យើង​កំពុង​កសាង​អនាគត​មួយ​ដែល NewWave នឹង​ដើរតួ​នាទី​ជា​អ្នកដឹកនាំ​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI នៅ​ទូ​ទាំង​តំបន់​» ។​

គាំទ្រ​សហគ្រិន​ជំនាន់​ក្រោយ​របស់​កម្ពុជា ៖
ក្រុមហ៊ុន Canadia Impact Fund Co. (CIFC) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០២៥ ជា​គំនិត​ផ្តួចផ្តើម​ផ្នែក​វិនិយោគ​លើ​អាជីវកម្ម​ថ្មី​ៗ (corporate venture capital) របស់​ក្រុមហ៊ុន កា​ណា​ឌី​យ៉ា គ្រុប ដោយ​មាន​គោលបំណង​គាំទ្រ​ដល់​សហគ្រិន​វ័យក្មេង​ដែល​មាន​មហិច្ឆតា​ខ្ពស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ។ នៅ​ឆ្នាំ​ដដែល​នោះ CIFC បាន​ធ្វើការ​វិនិយោគ​លើក​ដំបូង​របស់​ខ្លួន​ជាមួយ Jalat Logistics ដែល​ជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី (startup) ក្នុង​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ​ដល់​ដៃ​អតិថិជន (last-mile delivery) ហើយ​បច្ចុប្បន្ន​កំពុង​បម្រើសេវា​កម្ម​ដល់​អាជីវករ​រាប់​ពាន់​នាក់​នៅ​ទូ​ទាំង​ប្រទេស​។ ចាប់តាំងពី​ពេល​នោះ​មក Jalat បាន​ដឹក​ជញ្ជូន​ទំនិញ​បាន​ចំនួន ២ លាន​ដង សម្រេច​បាន​អត្រា​ជោគជ័យ ៩៨% និង​បាន​ពង្រីក​មូលដ្ឋាន​អតិថិជន​របស់​ខ្លួន​រហូត​ដល់​ជិត ១០,០០០ នាក់ ​។

Newwave គឺជា​ការ​វិនិយោគ​លើក​ទី​ពីរ​របស់ CIFC ដែល​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ។ Startup Cambodia បាន​កត់ត្រា​ថា​មាន​ក្រុមហ៊ុន​អាជីវកម្ម​ថ្មី (startups) ចំនួន ២៣៥ ក្នុង​ឆ្នាំ ២០២៥ ខណៈ​ដែល​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ក៏​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​កាន់តែ​ខ្លាំង​ពី​វិនិយោគិន​អន្តរជាតិ​ផង​ដែរ​ ។ ក្រុមហ៊ុន Plug and Play ដែល​ជា​វេទិកា​នវានុវត្តន៍ និង​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​អាជីវកម្ម​ថ្មី (venture capital) លំដាប់​ពិភពលោក បច្ចុប្បន្ន​កំពុង​ដំណើរការ និង​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ ​។ លើស​ពី​នេះ នៅ​ខែសីហា ឆ្នាំ ២០២៦ រដ្ឋាភិបាល​បាន​ដាក់​ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ធុរកិច្ច​ថ្មី (Startup) ឆ្នាំ ២០២៦-២០៣០ ដោយ​កំណត់​គោលដៅ​សម្រេច​ឱ្យ​បាន​នូវ​ទំហំ​វិនិយោគ​លើ​អាជីវកម្ម​ថ្មី​ចំនួន ៣០ លាន​ដុល្លារ និង​មាន​អាជីវកម្ម​ថ្មី​ចំនួន ១០០ ទទួល​បានការ​វិនិយោគ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ​។ ប្រព័ន្ធ​អេកូឡូស៊ី​របស់​កម្ពុជា​កំពុង​ចាប់ផ្តើម​ទទួល​បានការ​ចាប់អារម្មណ៍ និង​ការ​ទទួលស្គាល់ ​។ ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ FrancoTech ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល ហ្វ្រាំង​កូ​ហ្វូ​នី នៅ​រាជធានី​ភ្នំពេញ ដោយ​នាំ​មក​នូវ​សហគ្រិន អ្នក​វិនិយោគ និង​បណ្តាញ​បច្ចេកវិទ្យា​ដែល​ប្រើប្រាស់​ភាសា​បារាំង (​ដូច​ជា French Tech) មក​កាន់​រាជធានី ​៕ អត្ថបទសហការ