ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«​ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ​» រដូវ​កាល​ទី​ ៣ ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែក្រវាត់ជាមួយ​​ប្រាក់​រង្វាន់ ១​ម៉ឺន​ដុល្លារ

1 ថ្ងៃ មុន

​រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​ជា​ច្រើន​វគ្គ ព្រឹត្តិការណ៍ «​ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ​» រដូវ​កាល​ទី​៣ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​កីឡាករ និង​កីឡាការិនី​ដែល​មាន​សមត្ថភាព​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ប្រកួតប្រជែង​ដណ្តើម​ខ្សែក្រវាត់ និង​ពានរង្វាន់​នៅ​ក្នុង​ប្រភេទ​ទម្ងន់ ៦០​គីឡូក្រាម ​។

ឆ្លងកាត់ ២ រដូវ​កាល​កន្លង​មក សង្វៀន «​ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ​» បាន​ក្លាយជា​វេទិកា​មួយ​ដែល​ផ្តល់​ឱកាស​ដល់​កីឡាករ​គុន​ខ្មែរ បាន​ប្រកួតប្រជែង បង្កើន​បទ​ពិសោធន៍ និង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ ខណៈ​កីឡាករ​ដែល​មាន​សមត្ថភាព​ក៏​បាន​បន្ត​ទទួល​បាន​ឱកាស​ឈាន​ទៅ​ប្រកួត និង​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ។

ជាមួយនឹង​ការ​ប្រកួត​ដ៏​សំខាន់​នៅ​វគ្គ​ចុង​ក្រោយ​នេះ ដា​ហ្ស ក៏​បាន​រៀបចំ​ប្រាក់​រង្វាន់​ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ឆ្លងកាត់​គ្រប់​ដំណាក់កាល សម្រាប់​ជ័យ​លា​ភី​ដណ្តើម​បាន​ខ្សែក្រវាត់ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ១០,០០០ ដុល្លារ​អាម៉េរិក ខណៈ​ជ័យ​លា​ភី​លេខ​២ នឹង​ទទួល​បាន ៥,០០០ ដុល្លារ​អាម៉េរិក ​។

តាម​រយៈ​ការ​រៀបចំ​ការ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​ជា​បន្តបន្ទាប់​នេះ ដា​ហ្ស មិន​ត្រឹមតែ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​គុន​ខ្មែរ បាន​ប្រកួតប្រជែង និង​បង្ហាញ​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​វេទិកា​ឱ្យ​កីឡាករ​ខ្មែរ​យើង អាច​ស្វែងរក​បទ​ពិសោធន៍​ថ្មី​ៗ​ពី​ការ​ប្រកួត​ជាក់ស្ដែង ស្រប​ពេល​ដែល​អ្នកមាន​ទេព​កោសល្យ​អាច​ឈាន​ទៅ​ចូលរួម​ការ​ប្រកួត​កម្រិត​អន្តរជាតិ និង​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍ «​ដា​ហ្ស អ្នក​ចម្បាំង​គុន​ខ្មែរ​» រដូវ​កាល​ទី​៣ វគ្គ​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​សង្វៀន ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស និង​មានការ​ផ្សាយ​ផ្ទាល់​តាម​រយៈ ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ TV5 Cambodia និង DAZZ ចាប់ពី​ម៉ោង ៧:០០ យប់​តទៅ​ ៕

ដា​ហ្ស ផ្តល់​កម្លាំង​ឲ្យ​គុន​ខ្មែរ​កាន់តែ​ខ្លាំង ឈរជើង​ជា​និ​រ​ន្ត៍ លើ​ឆាក​អន្តរជាតិ​ ! ៕ អត្ថបទសហការ