ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សង្វៀន «​កំពូល​អ្នក​ចម្បាំង​កម្ពុជា CAMBODIA SPORT+» ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាមួយ​និងកីឡាករ ៨​រូប ដែល​ត្រៀម​ដណ្ដើម​ខ្សែក្រវាត់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ​ជា​បន្តបន្ទាប់​អស់​ជា​ច្រើន​ស​ប្តា​ហ៍ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ឃី​ក​បុក​ស៊ី​ង «​កំពូល​អ្នក​ចម្បាំង​កម្ពុជា CAMBODIA SPORT+» បាន​ឈាន​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​កីឡាករ​ជើង​ខ្លាំង​ចំនួន ៨​រូប នឹង​ត្រូវ​ប្រជែង​គ្នា ដើម្បី​ស្វែងរក​កីឡាករ ២​រូប ឈាន​ទៅ​ដណ្តើម​ខ្សែក្រវាត់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក អគ្គនាយក​បន្តវេន អ៊ឹ​ង វី​រៈ បាន​លើក​ឡើង​ង​អំពី​ការ​រៀបចំ​ការ​ប្រកួត​នេះ​ដែល មិន​ត្រឹមតែ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​បាន​ប្រជែង​គ្នា​លើ​សង្វៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​វេទិកា​ដែល​អាច​ឱ្យ​កីឡាករ​បាន​ប្រកួត​ជា​បន្តបន្ទាប់ ជួប​ប្រទះ​គូប្រកួត​ដែល​មាន​ស្ទីល និង​សមត្ថភាព​ខុស​ៗ​គ្នា ព្រមទាំង​រៀនសូត្រ​ពី​ការ​ប្រកួត​នីមួយ​ៗ ដើម្បី​យក​បទ​ពិសោធន៍​ទៅ​កែ​លម្អ​បច្ចេកទេស និង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ ។

ជាក់ស្តែង ការ​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​កម្ពុជា​បាន​ឈាន​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​របស់ CAMBODIA SPORT+ ផង​ដែរ ដោយ​ថ្មី​ៗ​នេះ CAMBODIA SPORT+ បាន​ឧបត្ថម្ភ​ទាំងស្រុង​ដល់​កីឡាករ លន បញ្ញា និង ធន់ ម៉េ​ង​ហុង ក្នុង​ការ​ចូលរួម​ប្រកួត «K-1 WORLD MAX 2026» នៅ​ប្រទេស​ជប៉ុន​។ តាម​រយៈ​ការ​គាំទ្រ​នេះ កីឡាករ​ទាំង​ពីរ​បាន​ទទួល​ឱកាស​ប្រកួត​លើ​សង្វៀន​កម្រិត​អន្តរជាតិ ខណៈ​កីឡាករ លន បញ្ញា បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ជប៉ុន និង​ក្លាយជា​កីឡាករ​កម្ពុជា​ដំបូង​ដែល​ទទួល​បាន​ជ័យជម្នះ​លើ​សង្វៀន K-1 ព្រមទាំង​បន្តដំណើរ​ទៅ​មុខ​មួយ​ដំណាក់កាល​ទៀត ដើម្បី​ប្រជែង​ដណ្តើម​ខ្សែក្រវាត់ K-1 WORLD MAX ខណៈ ធន់ ម៉េ​ង​ហុង ក៏​បាន​ទទួល​បទ​ពិសោធន៍​ពី​ការ​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ ដើម្បី​យក​មក​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ ។

សម្រាប់​សង្វៀន «​កំពូល​អ្នក​ចម្បាំង​កម្ពុជា CAMBODIA SPORT+» វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ កីឡាករ​ទាំង ៨ នឹង​ត្រូវ​ប្រើប្រាស់​ទាំង​បទ​ពិសោធន៍​ពី​ការ​ប្រកួត​កន្លង​មក ការ​ហ្វឹកហាត់ និង​បច្ចេកទេស​ដែល​បាន​អភិវឌ្ឍ ដើម្បី​ប្រជែង​យក​កៅអី​ចំនួន ២ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​ ។ ជាមួយនឹង​ការ​គាំទ្រ​នេះ CAMBODIA SPORT+ របស់​ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​បន្ត​បង្កើត​ឱកាស​ប្រកួត និង​គាំទ្រ​ការ​អភិវឌ្ឍ​កីឡាករ​កម្ពុជា​ឱ្យ​កាន់តែ​មានបទពិសោធន៍ និង​សមត្ថ​ភាពរឹងមាំ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​នៅ​កម្រិត​កាន់តែ​ខ្ពស់​នា​ពេល​ខាង​មុខ​ ។

AMBODIA SPORT+ ជំរុញ​វិស័យ​ប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា​ឱ្យ​ខ្លាំង​ទៅ​ឆាក​អន្តរជាតិ​! ៕ អត្ថបទសហការ