ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិ Visa Inc. សរសើរការទូទាត់សងប្រាក់របស់ធនាគារជាតិនៃកម្ពុជា ពិសេសប្រតិបត្តិការប្រព័ន្ធបាគង Bakong និងបាគងសម្រាប់ទេសចរ (Bakong Tourists App)

3 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​ប័ណ្ណ​ទូទាត់​អន្តរជាតិ Visa Inc….

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ក្រុមហ៊ុន​ប័ណ្ណ​ទូទាត់​អន្តរជាតិ Visa Inc. ដឹកនាំ​ដោយ​លោក Arturo Planell អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​ទី ​១០ ខែកញ្ញា ឆ្នាំ ​២០២៤ នៅ​ធនាគារជាតិ​នៃ​កម្ពុជា អគារ​វត្ត​ភ្នំ​ ។

ក្នុង​ជំនួប​នេះ លោក Arturo បាន​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​របស់​ធនាគារជាតិ​នៃ​កម្ពុជា ជា​ពិសេស​ប្រតិបត្តិការ​ប្រព័ន្ធ​បាគង Bakong និង​បាគង​សម្រាប់​ទេសចរ (Bakong Tourists App) ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាលពី​ថ្មី​ៗ​នេះ ​។ លោក​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​គាំទ្រ​ក្នុង​ដំណើរការ​គម្រោង​នេះ សំដៅ​ចូលរួម​ចំណែក​ជំរុញ​កំណើន​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា និង​លើកកម្ពស់​ការ​ទូទាត់​ជា​ប្រាក់​រៀល​ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប លោក​ជំទាវ​ទេសាភិបាល​បាន​ស្វាគមន៍​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា​ទាក់ទង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា និង​បាន​រំលេច​ពី​លទ្ធភាព​នៃ​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រតិបត្តិការ​ទូទាត់​នេះ សម្រាប់​ការ​វិភាគ​ពី​ឥរិយាបថ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ សំដៅ​បង្កើត​ជា​មូលដ្ឋាន​រឹង​មាំ ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ ។ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ពី​វិសាលភាព​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​បាគង​សម្រាប់​ទេសចរ ដែល​អាច​ប្រើប្រាស់​នៅ​ប្រទេស​ដែល​កម្ពុជា​បាន​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ដូច​ជា ប្រទេស​ថៃ វៀតណាម និង​ឡាវ និង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នា​ពេល​ឆាប់​ៗ​ខាង​មុខ ​។

នា​ឱកាស​នេះ លោក​ជំទាវ​ទេសាភិបាល និង​លោក Arturo ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ពង្រីក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ឌី​ជី​ថ​ល ព្រមទាំង​ការ​ពង្រឹង​សុវត្ថិភាព​ប្រតិបត្តិការ​ទូទាត់ ស្រប​តាម​បរិការណ៍​នៃ​កា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិទ្យា​ផង​ដែរ ​៕ អត្ថបទសហការ