ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៣០ ឆ្នាំ​នៃ​ការ​ធ្វើ​ឱ្យប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ ៖ ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន HEINEKEN ចំពោះ​និរន្តរភាពភាគ​ទី ២ ៖ និរន្តរភាព​សង្គម

6 ខែ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺ​លើស​ពី​ក្រុមហ៊ុនផលិតស្រាបៀរ​ ។ ក្រុមហ៊ុន​នេះ​ជា​កម្លាំង​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ដែល​ជា​កាតាលីករ​សម្រាប់​វឌ្ឍនភាព និង​ជា​ក្រុមហ៊ុន​ដែល​ជំរុញ​យ៉ាង​ខ្លាំង​ដោយ​គុណ​តម្លៃ​របស់​ខ្លួន…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺ​លើស​ពី​ក្រុមហ៊ុនផលិតស្រាបៀរ​ ។ ក្រុមហ៊ុន​នេះ​ជា​កម្លាំង​សម្រាប់​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន ដែល​ជា​កាតាលីករ​សម្រាប់​វឌ្ឍនភាព និង​ជា​ក្រុមហ៊ុន​ដែល​ជំរុញ​យ៉ាង​ខ្លាំង​ដោយ​គុណ​តម្លៃ​របស់​ខ្លួន ​។ ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​និរន្តរភាព ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវ​បាន​ដឹកនាំ​ដោយ​គោលបំណង​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ភាព​រីករាយ​នៃ​ការ​រួម​គ្នា​ពិតប្រាកដ​ដើម្បី​ធ្វើ​ឱ្យ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរ​ ។ សម្រាប់​ក្រុមហ៊ុនស្រា​បៀរ​អន្តរជាតិ​នេះ ដែល​បាន​ឈរជើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ និង​បាន​កំពុង​ប្រារព្ធ​ខួប ៣០ ឆ្នាំ​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម​នេះ គឺ​លើស​ពី​ពាក្យស្លោក​ដែល​ក្រុមហ៊ុន​បាន​លើក​ឡើង ដោយ​ក្រុមហ៊ុន​នេះ​ប្រាកដ​ថា​សកម្មភាព​និរន្តរភាព​ត្រូវ​បាន​បង្កប់​នៅ​គ្រប់​ប្រតិបត្តិការ​របស់​ខ្លួន​ ។ ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់​ចំនួន​បី​ភាគ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នឹង​បង្ហាញ​ប្រជាជន​កម្ពុជា​អំពី​សកម្មភាព​នៃ​និរន្តរភាព​របស់​ក្រុមហ៊ុន ចាប់តាំងពី​ថ្ងៃ​ប្រតិបត្តិការ​ដំបូង​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ។

លោកស្រី Anne de Graaf នាយក​កិច្ចការ​សាជីវកម្ម​នៃ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា មហិច្ឆតា​ក្នុង​ការ «​ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ​» របស់​ក្រុមហ៊ុន HEINEKEN គឺ​ផ្អែក​លើ​យុទ្ធសាស្ត្រ​និរន្តរភាព​ដែល​មាន​បំណង​ផ្តល់​ផល​វិជ្ជមាន​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ។

លោកស្រី Anne បាន​បន្ត​មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុនស្រា​បៀរ​អន្តរជាតិ ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ឈានមុខ​មួយ យើង​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ​ជាមួយនឹង​គោលដៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ ​។ យើង​ធ្វើ​អាជីវកម្ម​ដោយ​ការ​គោរព និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​កម្ពុជា ដៃគូ​អាជីវកម្ម អ្នក​ប្រើប្រាស់​របស់​យើង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នៅ​ទូ​ទាំង​ខ្សែ​សង្វា​ក់​ផលិតកម្ម ដោយ​បង្កើត​គុណ​តម្លៃ​ឱ្យ​កាន់តែ​មាន​និរន្តរភាព និង​យូរអង្វែង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ក្រុមហ៊ុន​យើង​បាន​កសាង​ជា​ប្រវត្តិសាស្ត្រ​រយៈពេល ៣០ ឆ្នាំ​នៅ​ទី​នេះ​»​ ។

និរន្តរភាព​សង្គម

សសរស្តម្ភ​នៃ​និរន្តរភាព​សង្គម​របស់​ក្រុមហ៊ុន​ផ្តោត​លើ​ផ្នែក​សំខាន់​ៗ​ចំនួន​បី​មាន​ដូច​ជា ទី ១ ការ​ទទួលយក​ភាព​ចម្រុះ សមធម៌ និង​ការ​រួម​បញ្ចូល (DEI) ទី ២ ការ​បង្កើត​កន្លែងធ្វើការ​ដែល​មាន​តម្លាភាព និង​សុវត្ថិភាព និង​ទី ៣ ការ​ធ្វើ​អោយ​សហគមន៍​រីក​ចម្រើន ។

ជាមួយនឹង​សមតុល្យ​ភាព​នៃ​ភាព​ចម្រុះ​ប្រកបដោយ​សុខមាលភាព ក្រុមហ៊ុន​នេះ​បាន​កើនឡើង​ចំនួន​នៃ​ក្រុម​គណៈ​គ្រប់គ្រង​ដែល​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ​។ ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ជម្រុញ​ការ​បណ្តុះបណ្តាល​ជំនាញ និង​ចំណេះដឹង​ជា​បន្តបន្ទាប់ ដើម្បី​កសាង​ក្រុមហ៊ុន​មួយ​ដែល​ត្រៀម​រួច​ជា​ស្រេច​នា​ពេល​អនាគត ក្នុង​ការ​ជំរុញ​កំណើន​អាជីវកម្ម​ប្រកបដោយ​ចីរភាព ​។ គិត​ត្រឹម​ឆ្នាំ ២០២៣ ថ្នាក់​គ្រប់គ្រង ត្រូវ​បាន​បណ្តុះបណ្តាល​លើ​ភាព​ជា​អ្នកដឹកនាំ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​តួនាទី​របស់​ពួក​គេ​ក្នុង​ការ​ជំរុញ​បរិយាកាស​រួម​បញ្ចូល និង​ការ​កសាង​វប្បធម៌​នៃ​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​សម្រាប់​បុគ្គលិក​ទាំងអស់​គ្នា ​។

កម្មវិធី​របស់ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចំពោះ​ការ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ទំនាកទំនង​របស់​បុគ្គលិក និង​សុខុមាលភាព​របស់​និយោជិត បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​វិញ្ញាបនបត្រ Great Place to Work® កាលពី​ឆ្នាំ ២០២៣ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ​ដំបូង​គេ​របស់​ប្រទេស​កម្ពុជា​ដែល​សម្រេច​បាន​នូវ​ការ​ទទួលស្គាល់​ជាស​កល​ ។ ការ​ទទួលស្គាល់​នេះ​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​មាន​តាំងពី​ដើម​របស់​និយោជិត​របស់​ក្រុមហ៊ុន ក្នុង​ការ​រៀបចំ​ក្រុមហ៊ុន​ដែល​ផ្តល់​អាទិភាព​ដល់​បុគ្គលិក​មុនគេ និង​យន្តការ​របស់​ក្រុមហ៊ុន​ដែល​ជម្រុញ​អោយ​បុគ្គលិក​គ្រប់​គ្នា​អាច​ឈាន​ដល់​សក្តានុពល​ពេញលេញ​របស់​ពួក​គេ និង​គូសបញ្ជាក់​អំពី​ភាព​ខ្លាំង​របស់​ក្រុមហ៊ុនផលិតស្រាបៀរ​ក្នុង​ការ​បណ្តុះ​វប្បធម៌​ដែល​ផ្តល់​អាទិភាព​ដល់​ការ​ជឿ​ទុកចិត្ត ភាព​ចម្រុះ និង​វឌ្ឍនភាព ​។ គំនិត​ផ្តួចផ្តើម​មួយ​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​កម្មវិធី​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយ​សហការ​ជាមួយ​ម​ជ្ឍ​មណ្ឌល​ថែទាំ និង​ម​ត្តេ​យ្យ​សិក្សា ខែ​រីង​ហាត​អន្តរជាតិ​ ។ កម្មវិធី​នេះ​ផ្តល់​ការ​គាំទ្រ​ត្រឹមត្រូវ​មួយ​ដើម្បី​ជួយ​អាណាព្យាបាល​ដែល​ធ្វើការ​ពេញ​ម៉ោង​របស់​យើង​អោយ​មាន​អារម្មណ៍​ជឿជាក់ ផ្តោតអារម្មណ៍ និង​ទទួល​បាន​គាំទ្រ​នៅ​កន្លែងធ្វើការ​ ។

លោកស្រី Anne បាន​និយាយ​បន្ថែម​ពីលើ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ដែល​បន្ថែម​ពីលើ​ប្រតិបត្តិការ និង​និយោជិត​របស់​ខ្លួន​ថា ​៖ «​យើង​អាច​រីក​ចម្រើន​បាន​លុះត្រាតែ​អ្នក​ដែល​នៅ​ជុំវិញ​យើង​រីក​ចម្រើន​ដែរ​ ។ យើង​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បង្កើត​ផល​វិជ្ជមាន​សម្រាប់​សហគមន៍​ក្នុង​តំបន់​របស់​យើង​។ ក្រៅពី​ការ​ស្វែងរក​ប្រភព​អង្ករ​ក្នុងស្រុក​ក្នុង​ការ​ធ្វើ​ជា​វត្ថុ​ធាតុ​ផ្សំ​សម្រាប់​ស្រា​បៀរ​របស់​យើង យើង​ក៏​គាំទ្រ​អង្គការ​ដៃគូ​ដើម្បី​ចីរភាព​វិស័យ​កសិកម្ម​កម្ពុជា (CPSA) ដើម្បី​ផ្តល់​ឱ្យ​កសិករ​ខ្នាត​តូច​នូវ​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​កសិកម្ម និង​អាជីវកម្ម​ប្រកបដោយ​ចីរភាព​ផង​ដែរ​» ​។

លោកស្រី​បាន​បន្ត​ថា​ ៖ «​យើង​ចូលរួម​ជាមួយ​មនុស្ស​ជំនាន់​ក្រោយ​នៃ​ប្រទេស​កម្ពុជា​តាម​រយៈ​គម្រោង HEINEKEN Sustainathon ដែល​ជា​កម្មវិធី​ផ្តួចផ្តើម​គំនិត និង​ការ​ប្រកួតប្រជែង​ស្តី​ពី​និរន្តរភាព និង​ការ​បង្កើន​ការ​ប្រើប្រាស់​ឡើង​វិញ​ក្នុង​កម្រិត​អតិបរមា​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​។ ដោយ​មានការ​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អង្គការ WWF កម្ពុជា យើង​បាន​ដាំ​ដើមឈើ​ចំនួន ១០.០០០ ដើម​នៅ​ក្នុង​សហគមន៍​ក្នុង​តំបន់​ចំនួន​ប្រាំ​។ បន្ថែម​ពី​នេះ យើង​បាន​បរិច្ចាគ​និង​ដំឡើង​អំ​ពូ​ល​ភ្លើង​តាម​ដងផ្លូវ​ដែល​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន ៧៩០ ដើម ដើម្បី​បង្កើន​សុវត្ថិភាព​ចរាចរណ៍​សម្រាប់​សហគមន៍​ក្នុង​តំបន់​ចំនួន​ប្រាំ​នោះ​ផង​ដែរ​» ​។

សង្គម
ការ​ទទួលយក​ភាព​ចម្រុះ សមធម៌ និង​ការ​រួម​បញ្ចូល
•​ ​មហិច្ឆតា​រួម​ជា​សកល​សម្រេច​បាន​នូវ​ការ​ផ្ដល់​ប្រាក់​បៀរ​វត្ត​ន៍​ស្មើគ្នា​សម្រាប់​ការងារ​ស្មើគ្នា
•​ ​ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​នៃ​ភាព​រួម​បញ្ចូល​សម្រាប់​ថ្នាក់​គ្រប់គ្រង
•​ ​ការ​កសាង​វប្បធម៌​ប្រកបដោយ​សុវត្ថិភាព​ដោយ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត
កន្លែងធ្វើការ​ប្រកបដោយ​តម្លាភាព និង​សុវត្ថិភាព
•​ ​វិ​ញ្ញាន​បន​ប័ត្រ Great Place to Work®
•​ ​១០០% នៃ​និយោជិត​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ
•​ ​បុគ្គលិក​បាន​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​កម្មវិធី HEINEKEN Life Saving Commitments
ការ​ធ្វើ​អោយ​សហគមន៍​រីក​ចម្រើន
•​ ​កសិករ​ចំនួន ១.៥០០ នាក់​បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​កសិកម្ម​ប្រកបដោយ​និរន្តរភាព
•​ ​ដើមឈើ​ចំនួន ១០.០០០ ដើម​ត្រូវ​បាន​ដាំ​ដោយ​ការ​ចូលរួម​សហការ​ជាមួយ​អង្គការ​ក្នុងស្រុក
•​ ​អំ​ពូ​ល​បំភ្លឺ​ផ្លូវ​ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន ៧៩០ ត្រូវ​បាន​បរិច្ចាគ និង​ដំឡើង​នៅ​ក្នុង​សហគមន៍​ចំនួន​ប្រាំ
•​ ​កម្មវិធី HEINEKEN Sustainathon ដែល​ជា​កម្មវិធី​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ប្រកួតប្រជែង​ដើម្បី​បំផុសគំនិត​លើ​ប្រធានបទ​និរន្តរភាព ។

ការ​ជំរុញ​ក្នុង​ការ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង

សរុបសេចក្តី​មក ក្រុមហ៊ុន HEINEKEN ពិតជា​លើស​ពី​ក្រុមហ៊ុនស្រា​បៀរ​ទៅ​ទៀត ព្រោះ​ក្រុមហ៊ុន​នេះ​មាន​គោលបំណង​បង្កើត​ផល​វិជ្ជមាន និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្កើត​អនាគត​នៃ​ប្រទេស​កម្ពុជា​អោយ​កាន់តែ​ប្រសើរ ដោយ​រួម​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទូ​ទាំង​ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​រួម​មាន រាជរដ្ឋាភិបាល អ្នក​ផ្គត់ផ្គង់ អ្នក​ចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នក​ប្រើប្រាស់ សហគមន៍​ក្នុង​តំបន់ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ​។​​

ជា​ចុងបញ្ចប់ លោកស្រី Anne បាន​បញ្ជាក់​ថា​៖ «​យើង​ពិតជា​សប្បាយចិត្ត​ចំពោះ​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល ៣០ ឆ្នាំ​កន្លង​មកនេះ ហើយ​យើង​មាន​បំណង​ចង់​ចូលរួម​ចំណែក​ដល់​ការ​រីក​លូតលាស់​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល ៣០ ឆ្នាំ​ខាង​មុខ និង​បន្ត​ទៀត ​។ យើង​រួម​គ្នា​ធ្វើការ​ឆ្ពោះទៅ​ការ​ធ្វើ​អោយ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​»​ ។

ស​ប្តា​ហ៍​ក្រោយ ភាគ​ទី ៣ – ៣០ ឆ្នាំ​នៃ​ការ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ ៖ ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន HEINEKEN ចំពោះ​ការ​ប្រើប្រាស់​ប្រកបដោយ​ការ​ទទួលខុសត្រូវ ៕ អត្ថបទសហការ