ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចង់​ទិញ ​ហ្ស​ប​ហោ​ស៍ ​នៅ​បុរី ប៉េង ហួត ដឹ​ស្ដា ដាយមិន គួរ​ដឹង​ពី​ចំណុច​ទាំងនេះ (វីដេអូ)

8 ខែ មុន

រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត គម្រោង​ដឹ​ស្ដា ដាយ​មិន ស្ថិត​នៅ​លើ​ផ្លូវ​ សម្ដេច​តេ​ជោ ​ហ៊ុន…

រាជធានីភ្នំពេញ ៖ បុរី ប៉េង ហួត គម្រោង​ដឹ​ស្ដា ដាយ​មិន ស្ថិត​នៅ​លើ​ផ្លូវ​ សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ឬ​ហៅ​ថា​ផ្លូវ ៦០ ម៉ែត្រ ក្បែរ​ស្ពាន​អាកាស​មរតក​តេ​ជោ ដែល​នឹង​សាងសង់​រួច​ស្ថាពរ​នៅ​ឆ្នាំ​ ២០២៥ នេះ​ ។ លើស​ពី​នេះ​ទៅ​ទៀត គម្រោង​នេះ​ស្ថិត​នៅ​កណ្តាល​រវាង​ស្ពាន​អាកាស​មរតក​តេ​ជោ និង​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (​ចាក់​អង្រែ​ក្រោម​-​ព្រែក​ប្រា​) ដែល​ធ្វើ​ឱ្យ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ច្បារ​អំពៅ ចាក់​អង្រែ និង​ចូល​មក​កណ្ដាល​ទីក្រុង​វិញ ​។

ដោយសារ​តែ​កត្តា​ទីតាំង​ដ៍​មាន​សក្ដានុពល​នេះ​ហើយ ទើប​លោក​អ្នក​មិន​គួរ​មើល​រំលង​ផ្ទះ​ហ្ស​ប​ហោ​ស៍ នៅ​បុរី ប៉េង ហួត គម្រោង ដឹ​ស្ដា ដាយ​មិន​ ។ បន្ថែម​ពីលើ​កត្ដា​ទីតាំង​ដ៏​ល្អ​នេះ កត្តា​គម្រោង​ផ្ទាល់ ដែល​គម្រោង​នេះ​ត្រូវ​បាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ប្រមាណ ​៤០​ ហិ​កតា​ មានផ្ទះ​ជា​ច្រើន​ប្រភេទ រាប់​ចាប់ពី​ផ្ទះ​សម្រាប់​ប្រកប​អាជីវកម្ម វីឡា​កូនកាត់ វីឡា​ភ្លោះ និង​វីឡា​ទោល​រាប់​ពាន់​ខ្នង និង​មាន​អ្នក​រស់់នៅ​យ៉ាងច្រើន​កុះករ​រួច​ទៅ​ហើយ​ ។ ចំណែកឯ​ចំណុច​ពិសេស​ៗ​របស់​គម្រោង​វិញ​មាន​ដូច​ជា សួនច្បារ​សាធារណៈ ផ្សារ​ទំនើប ទូ ATM ផ្លូវ​ចេញចូល​ខ្វែងខ្វាត់​រួម​ជាមួយ​ការពារ​សុវត្ថិភាព​ ២៤​ ម៉ោង ​។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

បើ​យើង​និយាយ​អំពី​ផ្ទះ​វិញ​ម្ដង ហ្ស​ប​ហោ​ស៍ ទាំង​នេះ​បាន​សាងសង់​រួចរាល់ ១០០% ដោយ​លោក​អ្នក​អាច​ទិញ​ភ្លាម បើក​អាជីវកម្ម​បាន​ភ្លាម​ៗ និង​មានការ​ផ្ដល់​ជូន​ម៉ាស៊ីនត្រជាក់ និង​វាំងនន សម្រាប់​គ្រប់​បន្ទប់​តែ​ម្ដង​។ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​ក៏​មាន​គោលការណ៍​បង់ប្រាក់​កាន់តែ​មាន​ភាព​ងាយស្រួល និង​ការ​ផ្ដល់​ជូន​ឱកាស​ចំណេញ​ជា​ច្រើន ​។

លោក​អ្នក​អាច​ជ្រើសរើស​ហ្ស​ប​ហោ​ស៍ ៣ ​ប្រភេទ​ទៅ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក​ដូច​ជា ​៖ ហ្ស​ប​ហោ​ស៍ ម៉ា​ជេ​ស្ទីក ហ្ស​ប​ហោ​ស៍ ម៉ូ​ដឺ​ន និង​ហ្ស​ប​ហោ​ស៍ ក្លាស​ស៊ិ​ក ដែល​មាន​កម្ពស់ ៣​ ជាន់ បន្ទប់​គេង​ ៤ បន្ទប់ទឹក ៥ បរិវេណ​ទទួលភ្ញៀវ​ ១ បរិវេណ​ទទួលទាន​អាហារ​ ១ និងបរិវេណ​ចម្អិន​អាហារ ​១ ​។

សូមទស្សនាវី​ដេ​អូខាងក្រោមនេះ ៖

លោក​អ្នក​ក៏​អាច​ទៅ​មើល​ផ្ទះ​ផ្ទាល់​បាន​ដែរ ដោយ​គ្រាន់តែ​ទាក់ទង​ទៅ​សហការី​របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត​តាម​រយៈ​លេខ​ទូរ​ស័ព្ទ ៖ 016/017 596 789​ ។ ទីតាំង​គម្រោង​នៅ​ផ្លូវ 60 ម៉ែត្រ ចុះ​ពី​ស្ពាន​អាកាស​មរតក​តេ​ជោ ប្រហែល ១ គីឡូម៉ែត្រ ឬ​ស្វែងរក​ទីតាំង​តាម​រយៈ​តំណ​នេះ ៖ https://bit.ly/TheStarDiamondMaps ៕ អត្ថបទសហការ