ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុន ផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ ?

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រុម​អ្នកបើកបរ​កង់​បី និង​រថយន្ត​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​កុះករ​នៅ​ខាង​មុខ​ក្រុមហ៊ុន ផាស​អ៊ែ​ប…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ក្រុម​អ្នកបើកបរ​កង់​បី និង​រថយន្ត​កំពុង​តែ​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​កុះករ​នៅ​ខាង​មុខ​ក្រុមហ៊ុន ផាស​អ៊ែ​ប (PassApp Techonologies Co., Ltd) ដែល​មាន​អាសយដ្ឋាន​នៅផ្ទះ​លេខ ៥៩ ផ្លូវ​លេខ ៦០៨ ភូមិ ៩ សង្កាត់​បឹង​កក់​ទី ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ទាំងឡាយ​ដែល​ឆ្លងកាត់​ទីនោះ ។

តើ​ហេតុ​អ្វី​បានជា​ក្រុម​អ្នកបើកបរ​ទាំងនោះ​ប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករ​នៅ​ខាង​មុខ​ក្រុមហ៊ុន PassApp បែប​នេះ ? តាម​ពិត​វា​ជា​យុទ្ធនាការ​ដ៏​មាន​សារៈសំខាន់​មួយ​របស់​ក្រុមហ៊ុន PassApp នោះ​គឺ​យុទ្ធនាការ​ចែក​ស្ទីក​គ័​រ​អប់រំ​ពី​ចរាចរណ៍ ក្នុង​គោលបំណង​ដាស់តឿន​អ្នកបើកបរ​ទាំងឡាយ​នៅ​លើ​ដងផ្លូវ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ ។

ទន្ទឹម​នឹង​នេះ​ដែរ សារ​ដ៏​សាមញ្ញ​មួយ​របស់​រដ្ឋាភិបាល​នោះ​គឺ ៖ «​បើ​ស្រវឹង សូមកុំ​បើកបរ​» ត្រូវ​បាន​ក្រុមហ៊ុន PassApp យក​មក​ផ្សព្វផ្សាយ​ក្នុង​គោលបំណង​អប់រំ និង​ចូលរួម​ចំណែក​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ។ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ចូលរួម​កម្មវិធី​ផ្សេង​ៗ​មិន​ថា ថ្ងៃ ឬ​យប់ កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​អន​ឡាញ​ដូច​ជា PassApp ផ្តល់​នូវ​ជម្រើស​ធ្វើ​ដំណើរ​ដ៏​ល្អ​បំផុត និង​សុវត្ថិភាព​ខ្ពស់ ។ PassApp មិន​ត្រឹមតែ​ផ្តល់​នូវ​សេវាកម្ម​ហៅ​ធ្យោ​បាយ​ធ្វើ​ដំណើរ​បាន​ងាយស្រួល និង​តម្លៃ​សមរម្យ​នោះ​ទេ ប៉ុន្តែ​វា​ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ផង​ដែរ​នៅ​ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រួមចំណែក​កាត់​បន្ថយ​ចំនួន​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​លើ​ដងផ្លូវ​នៅ​កម្ពុជា​។

តាម​រយៈ​ការ​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​ទំនួល​ខុស​ត្រូវ បុគ្គល​ម្នាក់​ៗ​អាច​រួមចំណែក​ធ្វើ​ឱ្យ​ផ្លូវថ្នល់​នានា​នៅ​កម្ពុជា កាន់តែ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ កុំ​ភ្លេច​ណា៎ ! បើ​ស្រវឹង សូមកុំ​បើកបរ ! ហើយ​យក​ល្អ​ហៅ PassApp ជិះ​តែ​ម្ដង​ទៅ ធានា​នាំ​អ្នក​ទៅ​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ជាមួយនឹង​តម្លៃ​សមរម្យ ។ PassApp កម្មវិធី​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​អន​ឡាញ ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជាប់​ចំណាត់ថ្នាក់​លេខ ១ ទាំង​ក្នុង App Store និង Play Store ៕ អត្ថបទ​សហការ