ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អត្ថប្រយោជន៍ នៃ​តន្ត្រី​សម្រាប់​ក្មេង​ជំទង់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​៖ តន្ត្រី គឺ​ប្រៀប​ដូច​ជា​អាហារ​មួយ​សម្រាប់​អារម្មណ៍​។ នៅ​ពេល​ក្មេង​សប្បាយចិត្ត បទ​ចម្រៀង​ដែល​ពួក​គេ​ចូល​ចិត្ត អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ចង់​ក្រោក​ឡើង​ដើម្បី​រាំ​។ នៅ​ពេល​ពួក​គេ​ក្រៀមក្រំ បទ​ចម្រៀង​មនោសញ្ចេតនា នឹង​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​របស់​ពួក​គេ​ ។…

រាជធានី​ភ្នំពេញ​៖ តន្ត្រី គឺ​ប្រៀប​ដូច​ជា​អាហារ​មួយ​សម្រាប់​អារម្មណ៍​។ នៅ​ពេល​ក្មេង​សប្បាយចិត្ត បទ​ចម្រៀង​ដែល​ពួក​គេ​ចូល​ចិត្ត អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ចង់​ក្រោក​ឡើង​ដើម្បី​រាំ​។ នៅ​ពេល​ពួក​គេ​ក្រៀមក្រំ បទ​ចម្រៀង​មនោសញ្ចេតនា នឹង​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​របស់​ពួក​គេ​ ។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ព្យាបាល​ដោយ​តន្ត្រី​អាច​គាំទ្រ​ដល់​ក្មេង​ជំទង់ និង​មនុស្ស​ធំ ដែល​ប្រឈម​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​រ៉ាំរ៉ៃ ឬ​ជំងឺ​នៃ​ការ​ប្រើប្រាស់​សារធាតុញៀន​ ។

ហេតុ​អ្វី​បានជា​យើង​គួរ​ដឹង អំពី​អត្ថប្រយោជន៍ នៃ​ការ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយ​តន្ត្រី?
តន្ត្រី​ជួយ​ក្មេង​ជំទង់​ឱ្យ​រៀន​គ្រប់គ្រង​អារម្មណ៍​របស់​ពួក​គេ ប្រកបដោយ​ប្រសិទ្ធភាព ។ តន្ត្រី​មាន​ថាមពល​ក្នុង​ការ​បំប្លែង​អារម្មណ៍​អ្នក​ស្តាប់​។ ជា​លទ្ធផល ការ​ប្រើប្រាស់​តន្ត្រី​ជា​ទម្រង់​នៃ​ការ​ព្យាបាល នឹង​ជួយ​ផ្លាស់​ប្តូរ​ស្ថានភាព​ផ្លូវចិត្ត​របស់​ក្មេង​ជំទង់ ជា​ច្រើន ។

ជួយ​ក្មេង​ជំទង់​ស្វែង​យល់​ពី​អារម្មណ៍
ជា​ញឹកញាប់ នៅ​ពេល​ដែល​ក្មេង​ជំទង់​កំពុង​ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត ពួក​គេ​ត្រូវ​រៀន​គ្រប់គ្រង​អារម្មណ៍​របស់​ពួក​គេ ។ តន្ត្រី​នឹង​ជួយ​ឱ្យ​ក្មេង​ជំទង់​ស្គាល់ និង​យល់​ពី​អារម្មណ៍​របស់​ពួក​គេ​ ។

លើកកម្ពស់​ការ​ច្នៃប្រឌិត
ពេល​ហាត់​តន្ត្រី យុវវ័យ​ចូលរួម​តាម​របៀប​ជា​ច្រើន ហើយ​គ្រប់ពេល ក្មេង​ជំទង់​នឹង​បង្ហាញ​ខ្លួនឯង​ប្រកបដោយ​ភាព​ច្នៃប្រឌិត ។

បង្កើន​អារម្មណ៍​វិជ្ជមាន
តន្ត្រី​អាច​ផ្លាស់​ប្តូរ​អារម្មណ៍​របស់​អ្នកចូលរួម ។ មិន​ថា​ក្មេង​ជំទង់​កំពុង​បង្កើត ការ​សម្តែង ឬ​ស្តាប់​តន្ត្រី​យ៉ាង​សកម្ម តន្ត្រី​អាច​ជួយ​ពួក​គេ​ផ្តោត​លើ​អារម្មណ៍ល្អ ។

តន្ត្រី​អាច​នឹង​ជា​ថ្នាំ​បំបាត់​ស្ត្រេ​ស
សម្រាប់​មនុស្ស​វ័យ​ជំទង់​ជា​ច្រើន តន្ត្រី​មាន​ថាមពល​ក្នុង​ការ​ធ្វើ​ឱ្យ​ពួក​គេ​សម្រាក​បាន​ច្រើន និង​បន្ថយ​ភាព​តានតឹង​។

រៀន​ស្តាប់​យ៉ាង​សកម្ម
ក្មេង​ជំទង់​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជជែក​គ្នា​អំពី​អត្ថបទ​ចម្រៀង ដែល​នឹង​ជួយ​ពួក​គេ ឱ្យ​បកស្រាយ​អត្ថន័យ​កាន់តែ​ច្រើន ។ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ពួក​គេ​អាច​ចាប់ផ្តើម​អនុវត្ត​ការ​ស្តាប់​យ៉ាង​សកម្ម ដើម្បី​ការ​យល់​ដឹង​ស៊ីជម្រៅ ។

ការ​បង្កើន​ឯករាជ្យ​ភាព
ក្មេង​ជំទង់​ទាំងអស់​ត្រូវ​បង្ហាញ​ស្វ័យភាព និង​ការ​សម្រេចចិត្ត​កាន់តែ​ច្រើន ។ ក្មេង​ជំទង់​ប្រើ​ការ​ច្នៃប្រឌិត នៅ​ពេលធ្វើការ​ជាមួយ​អ្នក​ដទៃ ឬ​ដោយ​ឯករាជ្យ​។ ជា​លទ្ធផល ពួក​គេ​គួរ​ពិចារណា​ពី​របៀប​បង្ហាញខ្លួន​ដោយ​វិជ្ជមាន ។

បង្កើន​ការ​ផ្តោតអារម្មណ៍
ការ​បង្កើន​ការ​យកចិត្តទុកដាក់ គឺជា​អត្ថប្រយោជន៍​មួយ​ផ្សេង​ទៀត នៃ​ការ​លេង​តន្ត្រី​ ។

ការ​ដោះស្រាយ​ជម្លោះ
ការ​ធ្វើការ​ជា​ក្រុម គឺ​មិន​ងាយស្រួល​នោះ​ទេ​។ ក្នុង​ការ​លេង​តន្ត្រី​ជា​ក្រុម ពួក​គេ​ត្រូវ​តែ​ផ្តោត​លើ​ការ​ធ្វើ​ការងារ​ឱ្យ​បាន​ល្អជា​មួយ​អ្នក​ដទៃ​។

ផ្តោត​លើ​ភាព​ជោគជ័យ
ក្មេង​ជំទង់​ត្រូវ​មាន​អារម្មណ៍​គ្រប់គ្រង​លើ​ជីវិត​របស់​ពួក​គេ ។ ពួក​គេ​ក៏​ត្រូវ​មាន​អារម្មណ៍​ជោគជ័យ ទំនុកចិត្ត និង​មោទនភាព​ផង​ដែរ ។

ធ្វើ​ឱ្យ​សុខភាព​រាង​កាយ​ប្រសើរ​ឡើង
សុខភាព​ប្រសើរ​ឡើង គឺជា​អត្ថប្រយោជន៍​មួយ​នៃ​ការ​ព្យាបាល​ដោយ​តន្ត្រី ។ អ្នក​ស្រាវជ្រាវ​អះអាង​ថា អ្នកចូលរួម​ច្រើន​តែ​មាន​សម្ពាធ​ឈាម​ទាប ចង្វាក់បេះដូង​ថយ​ចុះ និង​ភាព​តានតឹង​តិច ។ (​ប្រភព​៖ destinationsforteens.com)

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​នឹង​បើក​ដំណើរការ​សាខា​ថ្មី ៣ បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​នេះ គឺ​សាខា​ក្រុង​តា​ខ្មៅ សាខា​ទួល​ពង្រ និង​សាខា​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ សាលារៀន​ផ្តល់​ជូន​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ កម្មវិធី​ភាសា​អង់គ្លេស​សិស្ស​ធំ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ទី ១ ដល់ទី ១២ និង​កម្មវិធី​ភាសា​ចិន ។

លើស​ពី​នេះ សាលារៀន​ក៏​បន្ថែម​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕ អត្ថបទសហការ