ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABC ចាប់​ដៃគូ​ជាមួយ​អ្នក​រចនា​ម៉ូដ​កំពូល​របស់កម្ពុជា ដើម្បី​ច្នៃ​ឈុត​អាពាហ៍ពិពាហ៍​ផ្តាច់មុខសម្រាប់​គូ​សេ្ន​ហ៍​ដែល​មានសំណាង (វីដេអូ)

7 ខែ មុន

សូម​អញ្ជើញ​គូស្នេហ៍​ដែល​នឹង​រៀប​អាពាហ៍ពិពាហ៍​ឆាប់​ៗ​នេះ ចូលរួម​ប្រកួត ដើម្បី​មានឱកាសឈ្នះ​នូវ​ឈុត​អាពាហ៍ពិពាហ៍​ក្នុង​ក្តី​សុបិន ដែល​រចនា​ផ្តាច់មុខ​ជូន​លោក​អ្នក​ដោយ​អ្នក​នាង វ៉ា​ន់ ណា​តា​សា (Natacha Van) និង​លោក សេង…

សូម​អញ្ជើញ​គូស្នេហ៍​ដែល​នឹង​រៀប​អាពាហ៍ពិពាហ៍​ឆាប់​ៗ​នេះ ចូលរួម​ប្រកួត ដើម្បី​មានឱកាស
ឈ្នះ​នូវ​ឈុត​អាពាហ៍ពិពាហ៍​ក្នុង​ក្តី​សុបិន ដែល​រចនា​ផ្តាច់មុខ​ជូន​លោក​អ្នក​ដោយ​អ្នក​នាង វ៉ា​ន់ ណា​តា​សា (Natacha Van) និង​លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ​ !

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ៨ ខែធ្នូ ឆ្នាំ ​២០២៣ ៖ ស្រា​បៀរ ABC ជា​ម៉ាក​យីហោ​ស្រា​បៀរ​ស្តោ​ត​ឈានមុខ​គេ​នៅ​កម្ពុជា នឹង​ផ្តល់​ជូនគូស្នេហ៍​ទាំងឡាយ​នូវ​ឱកាស​ដែល​មាន​តែ​ម្តង​ក្នុង​មួយ​ឆាកជីវិត ពោល​គឺ ​៖ អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​ដ៏​វិចិត្រពីរ​រូប​នៅ​កម្ពុជា នឹង​រចនា​ម៉ូត​ឈុត​អាពាហ៍ពិពាហ៍​ក្នុង​ក្តី​សុបិនដល់​គូស្នេហ៍​ដែល​មានសំណាង​ចំនួន ២ ​គូ តាម​រយៈ​ការ​ច្នៃ​នូវ​ម៉ូដ​សម្លៀក​បំពាក់​ដែល​តម្រូវ​ចិត្ត និង​ធ្វើ​ដោយ​ដៃសម្រាប់​គូស្នេហ៍​ផ្ទាល់​តែ​ម្ដង ​។

អាពាហ៍ពិពាហ៍ ជា​កម្មវិធី​មួយ​ដែល​មាន​ន័យ​បំផុត​ក្នុង​ជីវិត​ ។ ដោយ​មើលឃើញ​ពី​កម្មវិធី​ដ៏​មាន​ន័យ​មួយ​នេះ ស្រា​បៀរ ABC ចង់​ផ្តល់​កិត្តិយស​ដល់​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍ នូវ​ឈុត​អាពាហ៍ពិពាហ៍​ដ៏​ល្អ​ឯក
ដែល​សក្តិ​សម​សម្រាប់​ឱកាស​ដ៏​ពិសេស និង​មាន​តែ​មួយ ដូច​រឿងរ៉ាវ​ស្នេហា​របស់​ពួក​គាត់​ ។ មិន​ថា​ជាឈុត​បុរាណ ឬ​សម័យ ឡូយឆាយ ឬ​រម្យទម​យ៉ាងណា​ទេ គូស្នេហ៍​ទាំងនោះ នឹង​មានឱកាស​សម្រេច​នូវ​ក្តី​ស្រមៃ​របស់​ខ្លួន​តាម​អ្វី​ដែល​ពួក​គាត់​ចង់បាន ​។

ដើម្បី​អបអរ​ពិធី​មង្គលការ ស្រា​បៀរ ABC ដែល​ជា​ម៉ាក​យីហោ​មួយ​ដែល​ពេញ​និយម​ជាងគេ
នឹង​សហការ​ជាមួយ​អ្នក​រចនា​ម៉ូតដដ៏​ល្បី​គឺ អ្នក​នាង វ៉ា​ន់ ណា​តា​សា និង​លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ
ដែល​អ្នក​ទាំង​ពីរ​សុទ្ធតែ​មានបទពិសោធន៍​គួរ​ឱ្យ​កោតសរសើរ នៅ​ក្នុង​វិស័យ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​នៅ​ប្រទេស​កម្ពុជា ​។ អ្នក​នាង ណា​តា​សា នឹង​បញ្ចេញស្នាដៃ​ក្នុង​ការ​ច្នៃ​ម៉ូដ​របស់​អ្នក​នាង ដើម្បី​ច្នៃ​ឈុត​អាពាហ៍ពិពាហ៍ ដល់​កូនក្រមុំ រីឯ​លោក សំ​រិ​ទ្ធិ​ស័​ក្ដ នឹង​ច្នៃ​ឈុត​ដែល​គួរ​ជាទី​ចង​ចាំ​សម្រាប់​កូនកំលោះ ​។

លោក Loic De Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា​៖ «​ថ្ងៃ​មង្គលការ​របស់​អតិថិជន​យើង គឺជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ជាងគេ​ក្នុង​ឆាកជីវិត​របស់​ពួក​គាត់
ហើយ​ជា​កិត្តិយស​របស់​ស្រា​បៀរ ABC ដែល​ចូលរួម​ចំណែក​ដល់​ថ្ងៃ​ពិសេស​បែប​នេះ ដល់​គូស្នេហ៍​នានា ក្នុង​រយៈពេល ២៧​ ឆ្នាំ ដែល​ស្រា​បៀរ ABC បាន​មក​ដល់​ប្រទេស​កម្ពុជា​»​ ។

លោក​បាន​បន្ថែម​ទៀត​ថា ​៖ «​ទោះបីជា​ម៉ាក​យីហោ​ស្រា​បៀរ​ដែល​ឈរជើង​យូរ​មក​ហើយ​ក្តី ជាមួយ​ប្រវត្តិ​ដ៏​រឹង​មាំ ស្រា​បៀរ ABC តែងតែ​ស្វែងរក​ទុក​មុន​នូវ​វិធី​កែ​ច្នៃ​បទ​ពិសោធន៍​ថ្មី​ៗ​ដ៏​ល្អ​ឯក ព្រមទាំង​ទាន់សម័យ ដោយ​សហការ​យ៉ាងជិត​ស្និទ្ធ ​ជាមួយ​បុគ្គល​ច្នៃប្រឌិត​ដែល​មានគំនិត​បំផុស​នៅ ប្រទេស​កម្ពុជា​ ។ ជាមួយ​ជំនាញ ក៏​ដូច​ជា​ខ្សែ​ភ្នែក​ដ៏​មុត​របស់​អ្នក​នាង ណា​តា​សា និង​លោក សំ​រិ​ទ្ធិ​ស័​ក្ដ គូស្នេហ៍​ដែល​មានសំណាង​របស់​យើងនឹង​បាន​គួ​ច​ដៃ​គ្នា ក្នុង​រាត្រី​ដ៏​ស្រស់បំព្រង​មិន​អាច​បំភ្លេច​បាន​» ។​

អ្នក​នាង វ៉ា​ន់ ណា​តា​សា ជា​អ្នក​រចនា​ម៉ូត​កូន​ខ្មែរ​កាត់​ចិន កើត​នៅ​ទីក្រុង​ហុងកុង ហើយ​ធំ​ដឹងក្តី​នៅ​ទីក្រុង​ឡុ​ង​ដ៍ដោយ​អ្នក​នាង​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ ដែល​មានឈ្មោះ​បោះ​សំឡេងខាង​ផ្នែក​រចនា​ម៉ូត​ប្រចាំ​ទីក្រុង​ឡុ​ង​ដ៍​គឺ London College of Fashion ​។ ឥឡូវនេះអ្នក​នាង​បាន​រស់នៅរាជធានី​ភ្នំពេញ​ ។ អ្នក​នាង ណា​តា​សា មាន​មោទនភាព​ចំពោះ​សិល្បៈ​ច្នៃ​ម៉ូត​ ដ៏​មានគុណ​ភាព​របស់​អ្នក​នាង ដោយ​ប្រើ​របស់របរ​ធ្វើ​ដោយ​ដៃ ១០០% ​។

ម៉ូដសម្លៀក​បំពាក់​ដ៏​ប្រណិត​របស់ អ្នក​នាង ណា​តា​សា ត្រូវ​បាន​រំលេច​លើ​ឆាក​ដើរ​ម៉ូត នៅ​ពាសពេញ​ពិភពលោក រាប់​ចាប់ពី​ទីក្រុង​មី​ឡាន និង​ញូ​វ​យ៉​ក ដល់ទី​ក្រុងប៉ារីស៍​ ។

លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ ជា​ជាង​កាត់​សម្លៀក​បំពាក់​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ នៅ​ពេល​លោក​សិក្សា​នៅ​សាលា Savile Row Academy នៅ​ទីក្រុង​ឡុ​ង​ដ៍ ហើយ​បាន​ដុះខាត់​ទេព​កោសល្យ​របស់​ខ្លួន ក្រោម​ការ​បង្ហាត់​របស់​មេជាង​កាត់​សម្លៀក​បំពាក់​ដ៏​ចំណាន ​នៃMaurice Sedwell ។ បច្ចុប្បន្ន លោក​ជា​កម្លាំង​ជំរុញ​ការ​ច្នៃប្រឌិត​ដ៏​សំខាន់ នៅ​ពីក្រោយ​យីហោ Asia Mode 1996 ដែល​ជា​ហាង​កាត់​សម្លៀក​បំពាក់ នៅ​រាជធានី​ភ្នំពេញ​ ។ នៅ​ទីនោះ​ហើយ​ដែល​លោក នឹង​រចនា​ឈុត ដែល​កាត់​ដោយ​ដៃ​ផ្ទាល់​យ៉ាង​វិចិត្រ ដល់​កូន​ក​ម្លោះ​ដែល​មានសំណាង​ ។

សូម​រង់ចាំ​តាមដាន​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្រុមហ៊ុនស្រា​បៀរ ABC ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។

ABC Wedding Campaign: https://www.facebook.com/share/v/pEeTDYwMAvTAYi33/?mibextid=7TVuMX

អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩៤ ​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាព​សប្បាយ​រីករាយ ​រួម​គ្នាក្រុមហ៊ុន​បង្កើត​បទពិសោធ​ដ៏​អស្ចារ្យ ​សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាកយីហោ​អន្តរជាតិ​គុណភាព​ខ្ពស់ ​ដូច​ជា​ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown ​។ ជាមួយនឹង​ការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស និង​ដោយ​មាន​រោងចក្រ​បច្ចេកវិទ្យាទំនើប ​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន​មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ​ទូ​ទាំង​ចង្វាក់​ផលិតកម្ម​របស់​ខ្លួន​ ។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​បំណង “​ធ្វើ​ឱ្យប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា ដោយ​ការ​ទទួលខុសត្រូវ​ដែល​ស្ថិត​នៅ​លើ​មាគ៌ា ​ឆ្ពោះទៅ​កាន់​ពិភពលោក ដែល​មាន​អ​ព្យា​ក្រិត​កាបូនសូន្យ មាន​ភាព​ស្មើគ្នា និង​កាន់តែ​មាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ នៃ​ក្រុមហ៊ុន HEINEKEN Company ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់ថ្នាក់​ពិភពលោក​ ។

អំពី​ក្រុមហ៊ុនស្រា​បៀរ ABC
ក្រុមហ៊ុនស្រា​បៀរ ABC បាន​កំណត់​ទេសភាព​ទីផ្សារ​ស្រា​បៀរ​កម្ពុជា​ឡើង​វិញ ដោយ​ផ្តល់​នូវ​បទ​ពិសោធ​នៃ​ការ​ពិសា​ដ៏​ល្អ​ឯក​ទូ​ទាំង​ប្រទេស ​។ ស្រា​បៀរ ABC Extra Stout បាន​ទទួល​តំណែង​ជា​ស្រា​បៀរ​លំដាប់ថ្នាក់​លេខ​មួយ​របស់​ប្រទេស​កម្ពុជា ខណៈ​ស្រា​បៀរ ABC Reserve ជា​ស្រា​បៀរ​រួម​បញ្ចូល​នូវ​វី​ស្គី​ដ៏​ប្រណិត​ដំបូង​គេ​របស់​កម្ពុជា​ ៕ អត្ថបទសហការ

សូមទស្សនាវីដេអូខាងក្រោមនេះ ៖