រាជធានីភ្នំពេញ ៖ កាលពីថ្មីៗនេះ គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង ១០ គូ ក្នុងចំណោម ២០០ គូ បានបទពិសោធន៍ដ៏អស្ចារ្យពី CAMBODIA BEER បន្ទាប់ពីទិញយកកញ្ចប់មង្គលការសម្រាប់ថ្ងៃជ័យរបស់ខ្លួន ។

អតិថិជនដែលជាគូស្នេហ៍សំណាង បានទទួលទានអាហាពេលល្ងាចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បន្ទាប់ពីទស្សនាចង្វាក់ផលិតកម្មរោងចក្រ ខ្មែរ ប៊ែវើរីជីស ។ បន្ថែមពីលើនេះ CAMBODIA BEER ក៏បានផ្តល់ការជិះ Helicopter តម្លៃជាង ៧ លានដុល្លារ របស់ ជីប ម៉ុង សម្រាប់គូស្នេហ៍មួយគូដែលបានជ្រើសរើស CAMBODIA BEER ប្រភេទដបគឺ CAMBODIA PREMIUM DRAFT BEER ។

សូមបញ្ជាក់ផងដែរថា កញ្ចប់ក្រេបទឹកឃ្មុំរបស់ CAMBODIA BEER ពីរធំៗផ្សេងគ្នាសម្រាប់ CAMBODIA PREMIUM DRAFT BEER ឬ CAMBODIA PREMIUM BEER ដប និង CAMBODIA BEER ប្រភេទកំប៉ុង ។ ទិញ CAMBODIA PREMIUM DRAFT BEER ឬ CAMBODIA PREMIUM BEER ដប ចំនួន ៥០ កេសឡើងទៅ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ អតិថិជន ១០០ នាក់ដំបូង ទទួលបានកាដូចំនួន ៣ ពី CAMBODIA BEER រួមមាន ៖ ការជិះ Helicopter តម្លៃវាល់លានដុល្លាររបស់ ជីប ម៉ុង, ការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ។ កញ្ចប់រង្វាន់សម្រាប់អតិថិជនដែលទិញ CAMBODIA BEER ប្រភេទកំប៉ុង ៥០ កេសឡើងទៅ ទទួលបានកាដូពី CAMBODIA BEER ជាមួយនឹងការទទួលទានអាហារពេលល្ងាចបែបរ៉ូមែនទិចនៅ The Winds ស្កាយបារ និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ។

លើសពីកញ្ចប់ក្រេបទឹកឃ្មុំទាំងពីរ CAMBODIA BEER ក៏មានការចាប់រង្វាន់សន្លឹកឆ្នោតរកគូស្វាមីភរិយាសំណាងជាងគេដែលនឹងឈ្នះរថយន្តទំនើប FORD RANGER ២០២៣ និងទូរស័ព្ទ iPhone ស៊េរីថ្មី ជារៀងរាល់ខែ ។ CAMBODIA BEER អាពាហ៍ពិពាហ៍ដ៏ផ្អែមល្ហែម ជាមួយរង្វាន់កាន់តែអស្ចារ្យ ! ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ