ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​កំពង់ឆ្នាំង ត្រៀមខ្លួន​ណាត់​ស្នេហា​ទៅ​មើល​ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​ទី ១៨-១៩ ខែមីនា !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សម្បើម​មិនធម្មតា ! ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ CAMBODIA MEGA CONCERT នាំ​មក​ជូន​ផ្តាច់មុខ​ដោយ Cambodia…

រាជធានីភ្នំពេញ​ ៖ សម្បើម​មិនធម្មតា ! ការ​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ CAMBODIA MEGA CONCERT នាំ​មក​ជូន​ផ្តាច់មុខ​ដោយ Cambodia Beer នឹង​មក​ដល់​ខេត្តកំពង់ឆ្នាំង នៅ​ជិត​វិមាន​ឯករាជ្យ ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ ដែល​មាន​កំពូល​តារាចម្រៀង​ល្បី​ៗ​ប្រចាំ​ប្រទេស​ចូលខ្លួន​មក​អង្រួន​ឆាក​រួម​មាន ​៖ ឧកញ៉ា ព្រាប សុវត្ថិ​, ឧកញ៉ា ខេមរៈ សិរីមន្ត​, កញ្ញា តន់ ចន្ទ​សី​ម៉ា​, លោក ខេ​ម​, ព្រមទាំង​តារាចម្រៀង​ជំនាន់​ថ្មី​ពេញ​និយម​ប្រចាំ​ផលិតកម្ម Galaxy Navatra ។

ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​នា​ពេល​ចុង​ស​ប្តា​ហ៍​នេះ​ជាមួយ​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី CAMBODIA MEGA CONCERT បងប្អូន​មិន​ត្រឹមតែ​រាំ​លេង​កម្សាន្ត​រំសាយ​អារម្មណ៍​តាម​ចង្វាក់ភ្លេង​និង​សំនៀង​ដ៏​ក្រអួន​ក្រអៅ​របស់​វត្តមាន​តារា​ល្បី​កិត្តិយស​ប៉ុណ្ណោះ​ទេ ពិសេស​បងប្អូន​បាន​ក្រេប​រសជាតិ​ដ៏​ឆ្ងាញ់​អស្ចារ្យ​របស់ CAMBODIA BEER ចាប់ឆ្នោត​ឈ្នះ​រង្វាន់ ហើយ​ទទួល​បាន​រង្វាន់​ភ្លាម​ៗ​នៅ​ក្នុង​កំពូល​មហា​ព្រឹត្តិការណ៍​នេះ​តែ​ម្តង ​។

ងាយ​ៗ​ដើ​ម្បើ​បាន​សន្លឹក​ឆ្នោត​ផ្សងសំណាង​យក​ម៉ូតូ Honda Click ស៊េរី​ថ្មី បងប្អូន​គ្រាន់តែ​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដូច​ជា Cambodia Beer ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ភេសជ្ជៈ​អាយ​ស៊ី​ឃូ​ល រសជាតិ​ម៉ុង​តុល ទឹកក្រូច IZE និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​មាន​លក់​តាម​ស្តង់ បងប្អូន​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ដើម្បី​មាន​ឳ​កាស​ក្នុង​ការ​ឈ្នះ​ម៉ូតូ​ភា្ល​ម​ៗ​ ។

កុំ​ភ្លេច​ត្រៀមខ្លួន ណាត់​មិត្ត​ភ័​ក្រ បងប្អូន សេ្ន​ហា ចូលរួម​ផ្ទាល់​មក​គាំទ្រ​ឱ្យ​កុះករ​ក្នុង​កំពូល​មហា​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​ធំ​សម្បើម​នេះ​នៅ​ទីតាំង​ជិត​វិមាន​ឯករាជ្យ ខេត្តកំពង់ឆ្នាំង ឬ​តាមដាន​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ BTV និង Live បន្ត​ផ្ទាល់​លើ​ទំព័រ​ហ្វ៊េ​ស​ប៊ុ​ក Cambodia Beer ៖ https://www.facebook.com/cambodiabeer ​៕ អត្ថបទសហការ