ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ព្របណិកស៍ (ខេមបូឌា) ឯ.ក និង គម្រោងលំនៅឋានវង្ស ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន វិស័យ​អភិវឌ្ឍន៍​សំណង់​ និង​សេវា​ផ្គត់ផ្គង់​លំនៅ​ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​សេចក្តីសុខ​ក្សេមក្សាន្ត និង​សហគមន៍​រស់នៅ​ក្នុង​តំបន់​នីមួយ​ៗ ឲ្យ​មានគុណ​ភាព…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ន វិស័យ​អភិវឌ្ឍន៍​សំណង់​ និង​សេវា​ផ្គត់ផ្គង់​លំនៅ​ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ចំណែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​ផ្តល់​សេចក្តីសុខ​ក្សេមក្សាន្ត និង​សហគមន៍​រស់នៅ​ក្នុង​តំបន់​នីមួយ​ៗ ឲ្យ​មានគុណ​ភាព សោភ័ណ​ភាព ឈាន​ឡើង​មួយ​កម្រិត​ទៀត​ ។ ប៉ុន្តែ​អ្វី​ទាំងនោះ​ក៏​មិនមែន​ត្រឹម​ម្ចាស់​គម្រោង​វិនិយោគ​តែឯង​អាច​សម្រេច​គោលដៅ ជូន​ដល់​អតិថិជន​ឲ្យ​បាន​ប្រសិទ្ធិ​ភាព​និង​ទំនុកចិត្ត​នោះ​ទេ ​។ ម្ល៉ោះ​ហើយ​គម្រោង លំនៅ​ឋាន​វង្ស បាន​តែងតែ​ស្វះស្វែង​លើ​ការ​ចាប់​យកដៃ​គូ​សហការ ក្នុង​ការ​ផ្តល់​សេវា​និង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ជូន​ដល់​អតិថិជន​អោយ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ​។

យ៉ាងណាមិញ ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ទី ៨ ខែ​កុ​ម្ភៈ ឆ្នាំ ២០២៣ គម្រោង លំនៅ​ឋាន​វង្ស បាន​សម្រេច​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជា​ដៃគូរ​សហការ​រវាង ក្រុមហ៊ុន ព្រ​ប​ណិ​កស៍ (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​គម្រោង លំនៅ​ឋាន​វង្ស​ ។

លោក​ជំទាវ​អគ្គ​នាយិកា​នៃ​គម្រោង លំនៅ​ឋាន​វង្ស ម៉ឺន ស្រី​ណែ​ត ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា «ក្រោម​ការ​សិក្សា​សម្រេចចិត្ត​ដោយ​ថ្នាក់ដឹកនាំ​របស់​នាង​ខ្ញុំ រួម​នឹង​ការ​ស្វែង​យល់​និង​សង្កេត​ឃើញ​ពី​វត្តមាន​នៃ​សកម្មភាព​ការងារ​ដ៏​មាន​ជំនាញ​ និង​វិជ្ជាជីវៈ ក្រុមការងារ​ដែល​ពេញ​ដោយ​សមត្ថភាព គួប​ផ្សំ​នឹង​លទ្ធផល​ស្នាដៃ​ក្នុង​ការ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ ក៏​ដូច​ជាទី​ប្រឹក្សា​សម្រាប់​អតិថិជន​កន្លង​មក គឺ​ប្រកបដោយ​គុណភាព ប្រសិទ្ធិ​ភាព​ពិតប្រាកដ ​។ ដោយ​នាង​ខ្ញុំ​រំពឹង​ថា​ការ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​តទៅ គម្រោង លំនៅ​ឋាន​វង្ស និង ក្រុមហ៊ុន ព្រ​ប​ណិ​កស៍ គឺ​នឹង​នាំ​មក​នូវ​ការ​ពង្រឹង​លើ​ប្រសិទ្ធិ​ភាព និង​សមត្ថភាព​សម្រាប់​គម្រោង​នាង​ខ្ញុំ ព្រមទាំង​សម្រាប់​អតិថិជន​ទាំងអស់ ឲ្យ​កាន់តែ​មាន​ទំនុកចិត្ត​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ពិត​ជាក់​ជា​ពុំខាន» ។

គួរ​រំលឹក​ផង​ដែរ​ថា​គម្រោង លំនៅ​ឋាន​វង្ស គឺ​មាន​ចក្ខុវិស័យ​ក្នុង​ការ​បង្កើត​នូវ​បរិបទ​ថ្មី​នៃ​ការ​រស់នៅ​ជា​សហគមន៍​ល្អ ដែល​មាន​ភាព​សុខដុម ក្នុង​លំនៅ​ឋាន​បែប​ស៊ី​វី​ល័យ រួម​មាន​អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ ផ្ទះ​អាជីវកម្ម និង​វីឡា ដែល​កំពុង​លេច​ត្រដែត​ជា​រូបរាង​ឡើង ឋិត​ក្នុង​តំបន់​មាន​សក្តានុពល​ខ្លាំង ជាប់​នឹង​ផ្លូវ​ធំ​រដ្ឋ​ 50 ​ម៉ែត្រ ជិត​នឹង​អាកាសយានដ្ឋាន​ថ្មី​និង​ផ្លូវ​ក្រវាត់ក្រុង​ទី ​៣​ ៕ អត្ថបទសហការ