
ចេះរៀបចំផែនការរៀន ជួយឱ្យយុវសិស្ស អ៊ឹង តិចហៀង ទទួលបាននិទ្ទេស A
រាជធានីភ្នំពេញ ៖ យុវសិស្ស អ៉ឹង តិចហៀង គឺជាសិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ។ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ យុវសិស្ស អ៉ឹង តិចហៀង គឺជាសិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ។ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២…
រាជធានីភ្នំពេញ ៖ យុវសិស្ស អ៉ឹង តិចហៀង គឺជាសិស្សសាលារៀនវ៉េស្ទឡាញន៍ សាខាច្បារអំពៅ ។ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ តិចហៀង ទទួលបាននិទ្ទេស A នៅក្នុងលំដាប់ពិន្ទុ ៩៩.៨៩១ ។ លទ្ធផលនៃការទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នេះ មិនមែនជារឿងចៃដន្យនោះឡើយ ពោលគឺយុវសិស្ស អ៉ឹង តិចហៀង បានត្រៀមខ្លួន និងរៀបចំផែនការក្នុងការរៀនតាំងតែពីដើមឆ្នាំមកម្ល៉េះ ។ « ខ្ញុំប្រឹងរៀនពីដើមឆ្នាំមកជាធម្មតា ប៉ុន្តែនៅពេលដល់ ៣ ខែមុនប្រឡង ទើបខ្ញុំស្វះស្វែងរៀនច្រើនជាងមុន ដោយបានដាក់សម្ពាធលើខ្លួនឯងបន្តិចដែរ… នៅមុនពេលប្រឡង ខ្ញុំអត់ហ៊ានរំពឹងមួយរយភាគរយទេ ដោយរំពឹងឱ្យខ្ពស់ទៅថា បើបាន A ក៏បាន បើបាន B ក៏យកដែរ »។
តើយុវសិស្ស អ៉ឹង តិចហៀង រៀបចំផែនការរៀនយ៉ាងដូចម្តេចដើម្បីយកនិទ្ទេស A ? បើតាមការលើកឡើងរបស់ តិចហៀង ចាប់តាំងពីដើមឆ្នាំម្ល៉េះ រូបគេបានបែងចែកកាលវិភាគរៀន ដោយកាលវិភាគនេះ គឺជាកាលវិភាគខ្លួនឯង មិនមែនដូចកាលវិភាគនៅសាលានោះឡើយ ។ តិចហៀង ពន្យល់ថា កាលវិភាគរៀននេះ គឺជាកាលវិភាគរៀននៅផ្ទះ ដោយបែងចែកពេលវេលាធ្វើយ៉ាងម៉េចឱ្យសមស្របចំពោះខ្លួនឯងដែលអាចធ្វើទៅបាន ឧទាហរណ៍ដូចជាថ្ងៃចន្ទ យើងអាចរៀនគណិតវិទ្យា ឬប្រវត្តិវិទ្យា បន្ទាប់មកនៅថ្ងៃអង្គារ យើងអាចថែមពីរមុខវិជ្ជាផ្សេងទៀត ហើយថ្ងៃពុធ យើងអាចថែម២មុខវិជ្ជាផ្សេងទៀត ពោលគឺកុំផ្តោតទៅលើមុខវិជ្ជាណាដែលយើងគិតថា ស្រួលរៀន ឬយើងចង់រៀនជាងគេ ហើយទុកមុខវិជ្ជាដែលមិនសូវសំខាន់ចោល ។ «មានន័យថា យើងត្រូវរៀនគ្រប់មុខវិជ្ជាទាំងអស់ យើងព្យាយាមធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិ ក្រុមយើងរៀនជាមួយ ព្យាយាមសួរគ្រូ ព្យាយាមស្តាប់គ្រូ ផ្តោតទៅលើការរៀនឱ្យប្រាកដ កុំផ្តោតទៅលើអ្វីផ្សេងៗច្រើនពេក», ការលើកឡើងរបស់យុវសិស្ស អ៉ឹង តិចហៀង។
ជាមួយគ្នានេះ ការបង្កើតក្រុមរៀន ក៏ជារឿងសំខាន់ផងដែរ ដោយបើតាម តិចហៀង ថា ក្រុមរៀនដែលមានការចូលរួមពីមិត្តភក្តិនឹងអាចជួយរកដំណោះស្រាយ ឬក៏លំហាត់ ឬមេរៀនណាមួយដែលយើងមិនយល់បាន ។ « យើងត្រូវតែមានក្រុមដែលរៀនជាមួយយើងបន្ថែម ព្រោះអីជារឿងចាំបាច់ដែរ ដោយសារតែយើងអាចជួយគ្នា នៅពេលដែលយើងអត់អាចដោះស្រាយបញ្ហា ឬក៏លំហាត់ ឬក៏ឯកសារណាមួយអញ្ចឹង យើងអាចពិគ្រោះគ្នា ទាក់ទងគ្នាបាន» ។
ពេលជួបការលំបាក ឬឧបស័គ្គក្នុងការសិក្សា តើ តិចហៀង ធ្វើដូចម្តេច ? ក្នុងការសិក្សារយៈពេលមួយឆ្នាំមកនោះ តិចហៀង មិនខុសពីយុវសិស្សដទៃទៀតនោះដែរ ពោលគឺរូបគេបានជួបនូវឧបស័គ្គក្នុងការសិក្សារបស់គេជាច្រើន ប៉ុន្តែគេព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនោះ តាមរយៈការសួរទៅលោកគ្រូអ្នកគ្រូ ឬក៏មិត្តរួមថ្នាក់, ហើយប្រសិនបើមិនអាចរកដំណោះស្រាយបានទៀត គេនឹងទៅស្វែងរកដំណោះស្រាយនៅលើប្រព័ន្ធអ៉ីនធឺណេត។ «យើងត្រូវតែហ៊ានសួរគ្រូ នៅពេលដែលយើងមិនយល់កន្លែងណា ត្រូវតែហ៊ានសួរគ្រូ យើងយកមកវិភាគ នោះទើបយើងអាចដោះស្រាយបញ្ហាបានច្រើន» ។
យ៉ាងណាក៏ដោយ ក្រោយជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពេលនេះ តិចហៀង កំពុងដាក់ពាក្យបន្តការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយក្នុងទីក្រុងភ្នំពេញ ដោយរូបគេមានបំណងចង់សិក្សាជំនាញផ្នែកហិរញ្ញវត្ថុ និងជំនាញអចលនទ្រព្យ ។
យុវសិស្ស អ៉ឹង តិចហៀង ក៏បានណែនាំទៅដល់សិស្សានុសិស្សដែលនឹងត្រូវសិក្សាថ្នាក់ទី ១២ និងត្រៀមប្រឡងនៅឆ្នាំក្រោយ ត្រូវព្យាយាមសិក្សា ស្តាប់គ្រូពន្យល់ ហើយនៅពេលរៀន សូមផ្ចង់អារម្មណ៍រៀនឱ្យប្រាកដ ដោយកុំផ្តោតទៅលើអ្វីផ្សេង ជាពិសេសគឺនៅក្នុងថ្នាក់រៀនតែម្តង ។ ហើយពេលមកដល់ផ្ទះវិញ សូមរៀនបន្ថែម ឬក៏អាចស្វែងរករៀនគួរបន្ថែម ប្រសិនបើគិតថា រៀននៅក្នុងថ្នាក់មិនគ្រប់គ្រាន់ ។ ចំណុចមួយទៀតដែល តិចហៀង ចង់ផ្តាំផ្ញើ គឺត្រូវតែមានការប្តេជ្ញាចិត្ត ដោយកុំរៀនតែពេលណាដែលមានអារម្មណ៍ថា ចង់រៀន ។ តិចហៀង និយាយថា ទោះបីយើងមានអារម្មណ៍យ៉ាងម៉េចក៏ដោយ យើងត្រូវតែស្វះស្វែងរៀនពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ ។
សូមជម្រាបថា សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍នឹងបើកវគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធី ភាសាអង់គ្លេសសម្រាប់សិស្សធំ និងកម្មវិធីភាសាចិន ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះ ចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធី និងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ ការពារការ សិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ព្រមទាំងទទួលបានពិន្ទុសន្សំកាន់តែច្រើន ។ ការផ្តល់ជូនខាង លើនេះមានសុពលភាពត្រឹមថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ