ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ស្ថាបនា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ក្រុមហ៊ុន Station និង​ក្រុមហ៊ុន Voltra ចាប់ផ្តើម​យុទ្ធនាការ​បៃតង ជិះ​ម៉ូតូ​អគ្គិសនី ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប ​ដើម្បី​អបអរសាទរ​ទិវា EV ពិភពលោក

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ០៨ ខែសីហា ឆ្នាំ​ ២០២២ ធនាគារ ស្ថាបនា ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​ ០៨ ខែសីហា ឆ្នាំ​ ២០២២ ធនាគារ ស្ថាបនា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក្រម​ហ៊ុន Station និង​ក្រុមហ៊ុន Voltra បាន​រួម​គ្នា​បង្កើត​ព្រឹ​តិ្ត​ការណ៍ «Green Mobility» ដែល​ធ្វើ​ឡើង​នៅ​អគារ​ស្ថាបនា ដើម្បី​ផ្សព្វផ្សាយ​យុទ្ធនាការ​បៃតង និង​ការ​អបអរសាទរ​ទិវា EV ពិភពលោក​ ។

ដើម្បី​ចូលរួម និង​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​ល្អ​មួយ​នេះ ស្ថាប័ន​ទាំង​បួន​បាន​រៀបចំ​ក្បួន​ជិះ​ម៉ូតូ ពី​ភ្នំពេញ ទៅ​ខេត្តសៀមរាប (៣៣៥ គីឡូម៉ែត្រ​) នា​ថ្ងៃ​ទី​ ៨ និងទី​ ៩ ខែសីហា ឆ្នាំ ​២០២២ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​និរន្តរភាព និង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​ចាប់ផ្តើម​អនុវត្ត​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន​ដោយ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី ​។

ក្បួន​ម៉ូតូ​បាន​ចាប់ផ្តើម​ចេញដំណើរ​ពី​អគារ​ស្ថាបនា ដោយ​ឆ្លងកាត់​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ វិមាន​ឯករាជ្យ និង​រមណី​ដ្ឋា​ន​វត្ត​ភ្នំ មុន​ពេល​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​ ៦ និង​បន្ត​ទៅ​កាន់​ខេត្តសៀមរាប ​។

លោក Yann Vaudin នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Voltra បាន​មាន​ប្រសាសន៍​ថា​ ៖ «​យើង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង គឺ​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​កាត់​បន្ថយ​ការ​បំពុល​ពី​ការ​ដឹក​ជញ្ជូន​ ។ ទន្ទឹម​នឹង​នេះ​ផង​ដែរ យើង​ក៏​ចង់​បង្ហាញ​ថា ​ម៉ូតូ​អគ្គិសនី​មានគុណ​ភាព​ខ្ពស់​ដែល​អាច​ទុកចិត្ត​បាន និង​មាន​ប្រសិទ្ធភាព ដែល​អាច​ប្រើប្រាស់​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​។ នា​ពេល​បច្ចុប្បន្ន​នេះ ការ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​មាន​តម្លៃ​ថោក​ជាង​ម៉ូតូ​ប្រើប្រាស់​ប្រេងសាំង​រហូត​ទៅ​ដល់​ ១០​ ដង» ​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា ម៉ូតូ​គឺជា​យានជំនិះ​ដ៏​សំខាន់​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ ។ ដូច្នេះ​ហើយ យុទ្ធនាការ​បៃតង គឺជា​សកម្មភាព​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ទាក់ទង​នឹង​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​បរិស្ថាន​ដែល​បាន​មក​ពី​ម៉ូតូ​អគ្គិសនី ​។

លោក Jean Pierre Gagnon អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា និរន្តរភាព និង​បរិស្ថាន សង្គម និង​អភិបាលកិច្ច​សាជីវកម្ម (ESG) គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ ។ យើង​ជឿជាក់​ថា ការ​គាំទ្រ​យុទ្ធនាការ​បៃតង និង​ម៉ូតូ​អគ្គិសនី​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​ផង​ដែរ ព្រឹត្តិការណ៍​មួយ​នេះ​នឹង​ផ្តល់​នូវ​ចំណេះដឹង និង​លើកកម្ពស់​ក្នុង​ការ​ប្រើប្រាស់​ម៉ូតូ​អគ្គិសនី​ដែល​មានគុណ​ភាពល្អ​ដូច​ទៅ​នឹង​ម៉ូតូ​ប្រើប្រាស់​ប្រេងសាំង​» ​។

លោក Justin D. Helferich អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា ​៖ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា ដែល​បាន​ដំណើរការ​រយៈពេល​ ១០​ ឆ្នាំ និង​ជា​សមាជិក​ដ៏​យូរលង់​នៃ​សហគមន៍​ធុរកិច្ច មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ពិតជា​មាន​កិត្តិយស​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ទៅ​លើ​យុទ្ធនាការ​បៃតង​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នេះ​ផង​ដែរ​ ។ ហើយ​នេះ គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន​ទៀត ដែល​យើង​កំពុង​ផ្តោត​លើ​ការ​ព​ន្លឿ​ន​អនាគត​ប្រកបដោយ​និរន្តរភាព សម្រាប់​សហគមន៍​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើង​ផង​ដែរ​»​ ។

លោក Frederic PROULX នាយក​ប្រតិបត្តិ ក្រុមហ៊ុន Station បាន​មាន​ប្រសាសន៍​ថា ​៖ «​នៅ Station យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​ជំរុញ​ដោយ​ថាមពលបៃតង ដែល​ជា​កន្លែង​មួយ​នាំ​យក​មក​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​មក​កម្ពុជា ក៏​ដូច​ជា​នាំ​ដៃគូ​សហការ និង​សហគមន៍​នានា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ផង​ដែរ ​។ ច្បាស់​ណាស់​ថា សម្រាប់​គំនិត​ផ្តួចផ្តើម​ដ៏​អស្ចារ្យ​នេះ ប្រាកដជា​មាន​វត្តមាន​របស់​ពួក​យើង និង​ក្លាយជា​ផ្នែក​មួយ​នៃ​ព្រឹ​តិ្ត​ការណ៍​នេះ​ផង​ដែរ​»​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទិវា​ពិភពលោក EV តែង​ប្រារព្ធ​នៅ​ថ្ងៃ​ទី ​៩ ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ ​។ យុទ្ធនា​ពិសេស​នេះ​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ទូ​ទាំង​ពិភពលោក​ដើម្បី​អបអរសាទរ E-Mobility​ ។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​អប់រំ​ប្រជាជន​អំពី​អត្ថប្រយោជន៍​នៃ​យានយន្ត​អគ្គិសនី​ ។ ដើម្បី​គាំទ្រ​យុទ្ធនាការ​នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា និង​ធនាគារ ស្ថាបនា នឹង​ចាប់ផ្តើម​សកម្មភាព​ជា​បន្តបន្ទាប់ ដែល​បញ្ចប់​ជាមួយនឹង​ការ​ប្រកាស​អ្នក​ឈ្នះ​រង្វាន់ ម៉ូតូ​អគិសនី ចំនួន​ពីរ​រូប នៅ​ថ្ងៃ​ទី​ ៩ ខែកញ្ញា ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា EV ពិភពលោកផ្លូវការ ​៕ អត្ថបទសហការ