ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា ប្រកាស​គាំទ្រ​ពេញទំហឹង​ ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ តាង​នាម​ឱ្យ​ថ្នាក់ដឹកនាំ បុគ្គលិក​ទាំងអស់​នៃ​ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក យើងខ្ញុំ​សូម​សម្តែង​ការ​គាំទ្រ​ជា​ឱឡារិក និង​ពេញទំហឹង​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី…

រាជធានី​ភ្នំពេញ​៖ តាង​នាម​ឱ្យ​ថ្នាក់ដឹកនាំ បុគ្គលិក​ទាំងអស់​នៃ​ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក យើងខ្ញុំ​សូម​សម្តែង​ការ​គាំទ្រ​ជា​ឱឡារិក និង​ពេញទំហឹង​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៧ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ។

ក្នុង​នាម​ជា​ស្ថាប័នឯកជន ក្រុមហ៊ុន​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា គ្រុប ឯ​.​ក មាន​គោល​ជំហរ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​អនុវត្ត និង​ប្រកាន់ខ្ជាប់​នូវ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​។

យើងខ្ញុំ​យល់​ឃើញ​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ​ស្រប​តាម​គោលការណ៍​ និង​នីតិវិធី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ជា​ការ​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ ​ក្នុង​ការ​បំពេញបន្ថែម​ចន្លោះ​ខ្វះខាត ​នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​ធានា​ការពារ​ស្ថិរភាព​នយោបាយ ភាព​មិន​ជាប់​គាំង​នៃ​ស្ថាប័ន ជាតិ​ឱ្យ​ដំណើរការ​បានជា​ប្រក្រតី​ដោយ​រលូន និង​មាន​និរន្តរភាព​គ្រប់​កាលៈទេសៈ ​។

ការ​ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ​នេះ​គឺ​បាន​តម្កល់​នូវ​ឧត្តម​ប្រយោជន៍​ជាតិ ប្រជាជន​កម្ពុជា​ជា​ធំ សំដៅ​ធានា​ការពារ ​និង​ថែរក្សា​សន្តិភាព សន្តិសុខ​សង្គម សណ្តាប់ធ្នាប់​សាធារណៈ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុ​ជា នា​ពេល​អនាគត​ខាង​មុខ​ ៕ អត្ថបទសហការ