ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចាក់​ឫស​កាន់តែ​ជ្រៅ ផលិត​បន្ថែម​ស្រា​បៀរ​ស្រស់​ប្រភេទ Craft Beer

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង សូម​ជូនដំណឹង​ដល់​អតិថិជន​ឲ្យ​បាន​ជ្រាប់​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ក្នុងស្រុក​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ដ៏​ធំ​នៅ​កម្ពុជា…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង សូម​ជូនដំណឹង​ដល់​អតិថិជន​ឲ្យ​បាន​ជ្រាប់​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ក្នុងស្រុក​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ដ៏​ធំ​នៅ​កម្ពុជា បាន​បន្ត​ពង្រីក​ខ្លួន​កាន់តែ​ធំ និង​ចាក់​ឫស​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរ​ជាមួយនឹង​ការ​បន្ត​នាំ​យក​ផលិតផល​ថ្មី​ៗ និង​ច្នៃប្រឌិត​ចូល​មក​កាន់​ទីផ្សារ ដែល​ថ្មី​ៗ​នេះ​នៅ​ថ្ងៃ​ទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២២ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ក្នុង​ការ​នាំ​យក Craft Beer ដំបូង​ដែល​នឹង​មាន​លក់​ផ្តាច់មុខ​នៅ​ក្នុង​ភោជនីយដ្ឋាន Mastercraft Microbrewery ក្នុង​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល ​។

លោក​បណ្ឌិត Zvonimir Nemet នាយក​រោងចក្រ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ឲ្យ​ដឹង​ថា ផលិតផល​ថ្មី Craft Beer របស់​ក្រុមហ៊ុន​គឺ​មានឈ្មោះ​ថា Cambodia Mastercraft ដែល​នឹង​មាន​រសជាតិ​ផ្សេង​គ្នា​ជា​ច្រើន​ផលិត​ឡើង ដើម្បី​បំពេញតម្រូវការ​អតិថិជន​ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​និយម​ចូល​ចិត្ត​ពិសា​ស្រា​បៀរ​ស្រស់​បែប​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ​។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​នាំ​យក​ស្រា​បៀរ Cambodia Mastercraft ផ្តាច់មុខ​សម្រាប់​ភោ​ជយ​នី​ដ្ឋា​ន Mastercraft Microbrewery ដែល​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​សម្រាក​ញ៉ាំ​អាហារ និង​ស្រា​បៀរ​ស្រស់ ក៏​ដូច​ជា​ចែករំលែក​ការ​សើច​សប្បាយ និង​បង្កើត​ពេលវេលា​ល្អ​ៗ​សម្រាប់​អតិថិជន​ ។ លោក​បណ្ឌិត Zvonimir Nemet ឲ្យ​ដឹង​ថា ភោជនីយដ្ឋាន Mastercraft Microbrewery ក្នុង​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល គឺជា​កន្លែង​ដែល​សក្តិ​សម​បំផុត​ក្នុង​ការ​បើក​លក់​ស្រា​បៀរ Craft Beer ដំបូង​របស់​ក្រុមហ៊ុន​ព្រោះ​មណ្ឌល​ផ្សារ​ទំនើប​មួយ​នេះ​ស្ថិត​ចំ​កណ្តាល​ទីក្រុង​ដែល​មាន​អ្នក​រស់នៅ​ច្រើន​កុះករ គួប​ផ្សំ​នឹង​ការ​កម្សាន្ត​ដ៏​សម្បូរ​បែប​មាននៅ​ទីនោះ​ផង​ដែរ​ ។

លោក​បញ្ជាក់​ទៀត​ថា ខ្មែរ ប៊ែ​វើ​រី​ជី​ស នឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ផ្តល់​ជូន​ផលិត ផល​ដែល​ស្រប​តាម​តម្រូវការ​របស់​អតិថិជន​ឱ្យ​បាន​ពេញលេញ ក៏​ដូច​ជា​ពង្រីក​ខ្លួន​កាន់តែ​ធំ​នៅ​ក្នុង​វិស័យ​ផលិត​ស្រា​បៀរ​ផង​ដែរ​ ។ ជាមួយនឹង​រោងចក្រ​ស្តង់ដារ​អន្តរជាតិ​ដ៏​ធំ​ស្គឹ​ម​ស្គៃ​លាតសន្ធឹង​លើ​ផ្ទៃដី​យ៉ាង​ធំ​ក្នុង​ខណ្ឌដង្កោ ក្រុមហ៊ុន​ក្នុងស្រុក​ដ៏​ធំ​មួយ​នេះ មាន​ម៉ាក​ផលិតផល​ល្បី​ៗ​ដូច​ជា ស្រា​បៀរ កម្ពុជា ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ និង​ទឹកបរិសុទ្ធ កម្ពុជា ដែល​សុទ្ធតែ​ជា​ផលិតផល​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពេញទី​ផ្សារ​ ។

ចំពោះ​វិស័យ​ស្រា​បៀរ​វិញ ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ក្នុង​ការ​ច្នៃប្រឌិត និង​រិះរក​ផលិតផល​ថ្មី​ៗ​មួយ​នេះ បាន​បន្ត​ពង្រីក​ផលិតផល​ជា​ហូរហែ​ទាំង​ប្រភេទ​កំប៉ុង និង​ដប​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ ។ ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ផលិត​ស្រា​បៀរ កម្ពុជា​ដំបូង​នៅ​ឆ្នាំ ២០១១ រួច​ដល់​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ក៏​បាន​ប្តូរ​សំបក​កំប៉ុង​វេច​ខ្ចប់​ថ្មី​យ៉ាង​ទាក់ទាញ​ផ្តល់​នូវ​អារម្មណ៍​ប្លែក​ដល់​អតិថិជន​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ខែមិថុនា ឆ្នាំ​ ២០២១ ក្រុមហ៊ុន​ក៏​បាន​ប្តូរ​រូបរាង​ដប​ថ្មី​នៃ​ស្រា​បៀរ កម្ពុជា​យ៉ាង​ល្អ​ប្រណិត​បំផុត​ដោយ​ទទួល​បានការ​សរសើរ​ជា​ខ្លាំង​ពី​អតិថិជន​ទោះ​ស្ថិត​ក្នុង​សម័យ​កូ​វី​ដ​ ១៩ ​ក៏​ដោយ​ ។

នៅ​ដើមឆ្នាំ​ ២០២២​ នេះ ក្រុមហ៊ុន​បាន​ផលិត​ស្រា​បៀរ កម្ពុជា ព្រី​មៀម ដ្រា​ហ្វ​ច្រក​ដប​ដំបូង​បំផុត​ដោយ​ប្រើ​បច្ចេកវិទ្យា​មិន​ធ្លាប់​មាននៅ​កម្ពុជា​ហៅ​ថា Flash Pasteurization ហើយ​ទទួល​បានការ​ពេញចិត្ត​ពី​អតិថិជន​ជា​ខ្លាំង​ជាមួយនឹង​រសជាតិ​ស្រស់​បំផុត និង​លក្ខណៈ​ពិសេស​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕ ដោយសហការ