ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទទួល​បានការ​ការពារ​ប្រកបដោយ​ផាសុកភាព ពេញ 24 ម៉ោង ជាមួយនឹង​ម៉ាស៊ីនត្រជាក់ Panasonic ស៊េរី​ថ្មី XU (វីដេអូ)

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃ​ទី 25 ខែមីនា ឆ្នាំ​ 2022 ៖ ជាមួយនឹង​បេសកកម្ម​ដ៏​មុតមាំ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ខ្យល់​បរិសុទ្ធ​ស្រស់ថ្លា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩…

រាជធានីភ្នំពេញ ថ្ងៃ​ទី 25 ខែមីនា ឆ្នាំ​ 2022 ៖ ជាមួយនឹង​បេសកកម្ម​ដ៏​មុតមាំ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ខ្យល់​បរិសុទ្ធ​ស្រស់ថ្លា ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩ ក្រុមហ៊ុន Panasonic Cambodia បាន​បើក​សម្ពោធ​នូវ​ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី XU ដ៏​ឆ្លាត​វៃ គួរ​ជាទី​ប្រាថ្នា ​។

ម៉ាស៊ីនត្រជាក់ Panasonic ស៊េរី​ថ្មី XU មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប nanoe™X អាច​ទប់ស្កាត់​ការ​បំពុល​ជា​ច្រើន រួម​ជាមួយនឹង​ការ​កម្ចាត់​ក្លិន​មិនល្អ ដែល​មាននៅ​ក្នុង​ខ្យល់​បរិយាកាស​នៅ​ក្នុងផ្ទះ និង​នៅ​លើ​ផ្ទៃ​កម្រាល​នៃ​គ្រឿង​បរិក្ខារ​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ​របស់​អ្នក ដោយ​ការ​បញ្ចេញ​នូវ​ភាគល្អិត​ទឹក​ដ៏​តូច​ដែល​មាន​ទំហំ​ណា​ណូ ដើម្បី​អាច​ជួយ​ការពារ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​បាន​ប្រសើរ​ជាង​មុន​ ។ មុខងារ​ថ្មី​នៃ ឧបករណ៍​ផលិត nanoe™X mark 2 រ៉ា​ឌី​កាល់​អ៊ី​ដ្រុ​ក​ស៊ី​ល (OH) ដែល​ស្រោប​ដោយ​ទឹក​ក្នុង​ទំហំ​ដ៏​តូច ណា​ណូ​ម៉ែត្រ បាន​ច្រើន​ជាង​ឧបករណ៍​ផលិត nanoe™ ធម្មតា​។ ជា​លទ្ធផល ឧបករណ៍​ផលិត nanoe™X ជំនាន់​ចុង​ក្រោយ​បំផុត​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ក្នុង​ការ​សម្អាត​ខ្យល់​បរិយាកាស និង​អាច​កម្ចាត់​ក្លិន​មិនល្អ​នៅ​ក្នុងផ្ទះ​របស់​អ្នក​បាន​យ៉ាង​អស្ចារ្យ​ ។

វី​ដ​អូ​នាំ​ណែនាំ​អំពី​ម៉ាស៊ីនត្រជាក់ XU Series Air Conditioner

ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី XU មាន​បំពាក់​បច្ចេកវិទ្យា nanoe™X ដែល​ជា​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​លក្ខណៈ​ច្នៃប្រឌិត​ថ្មី អាច​ថែរក្សា​លំនៅ​ឋាន​រស់នៅ​របស់​អ្នក​ឲ្យ​មាន​បរិយាកាស​ស្រស់ថ្លា​ប្រកបដោយ​អនាម័យ​ខ្ពស់ សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នក​រស់នៅ​ប្រកបដោយ​ផាសុកភាព​ ។ វា​អាច​ទប់ស្កាត់​ការ​លូតលាស់​នៃ​សារធាតុបំពុល​ជា​ច្រើន មាន​ដូច​ជា ៖បាក់តេរី មេរោគ ពពួក​ផ្សិត​ផ្អួរ និង​ក្លិន​មិនល្អ​ ។

លើស​ពី​នេះ ម៉ូ​ដែល​ថ្មី​នេះ ក៏​មាន​បំពាក់​មុខងារ​ពិសេស Comfort Cloud App ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​គ្រប់គ្រង​បញ្ជា​ម៉ាស៊ីនត្រជាក់​បាន​រហូត​ដល់ 200 គ្រឿង បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ ។ ប្រព័ន្ធ​គ្រប់គ្រង​បណ្តាញ អាច​ឲ្យ​ឧបករណ៍​ចល័ត ដូច​ជា​ទូរស័ព្ទ​របស់​អ្នក ដើរតួ​ជា​ឧបករណ៍​គ្រប់គ្រង​បញ្ជា​ពី​ចម្ងាយ​បាន​យ៉ាង​ល្អ និង​ដ៏​ងាយស្រួល ដោយ​គ្រាន់តែ​ភ្ជាប់​ដំណើរការ​ជាមួយ​ម៉ាស៊ីនត្រជាក់​របស់​អ្នក ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ជាមួយនឹង​មុខងារ​ពិសេស​ៗ​នៃ​ការ​ផ្តល់​នូវ​ភាព​ត្រជាក់​ប្រកបដោយ​ផាសុកភាព គឺ​មាន​តែ​នៅ Panasonic ។

វី​ដេ​អូ​បង្ហាញ​អំពី​កម្មវិធី Smart Comfort Cloud App

Panasonic បាន​បង្កើត nanoe™X ដោយ​មាន​គោលបំណង​ធ្វើ​ឲ្យ​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​ពិភពលោក​មាន​ភាព​ប្រសើរ​ឡើង និង​ផ្តល់​នូវ​ដំណោះស្រាយ​នៃ​គុណភាព​ខ្យល់ ដែល​អាច​គ្រប់គ្រង​សីតុណ្ហភាព សំណើម ការ​ផ្លាស់​ប្តូរ​ចរន្ត​ខ្យល់​ចេញចូល និង​ចរន្ត​ខ្យល់​បា.ញ់​ចេញ ដើម្បី​ផ្តល់​នូវ​ខ្យល់​បរិយាកាស ដែល​មានគុណ​ភាព​ខ្ពស់ ស័ក្តិសម​សម្រាប់​ប្រើប្រាស់​នៅ​តាម​គេហដ្ឋាន ហាង​លក់ទំនិញ ការិយាល័យ និង​អគារ​ផ្សេង​ ៗ​។ ប្រទេស​មួយ​ចំនួន​ដូច​ជា ៖ ជប៉ុន សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី បាន​នាំមុខ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដ៏​ឆ្លាត​វៃ​នេះ ហើយ​ប្រទេស​ជា​ច្រើន​ទៀត​ក៏​នឹង​កំពុង​ប្រើប្រាស់​ជា​បន្តបន្ទាប់​ ។

អំពី Panasonic Cambodia
ក្រុមហ៊ុន Panasonic ប្រចាំ​នៅ​ប្រទេស​កម្ពុជា បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ 2010 គឺជា​ការិយាល័យ​តំណាង​ចែកចាយ​ផ្លូវការ​របស់ Panasonic Singapore មក​កាន់​ប្រទេស​កម្ពុជា ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លក់​ផលិតផល / លក់​គ្រឿងបន្លាស់ ផ្សព្វផ្សាយ​ទីផ្សារ និង​ចែកចាយ​ផលិតផល Panasonic ទាំង​ផ្នែក B2B និង B2C ។ Panasonic កម្ពុជា មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​រស់នៅ​កាន់តែ​ប្រសើរ​ដល់​សង្គម និង​សហគមន៍ ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ក្នុង​គេហទំព័រ ​៖ www.panasonic.com/kh ៕ ដោយសហការ