ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស ឯ​.​ក ទទួល​សិទ្ធិនាំ​ចូល និង​ចែកចាយ​ផ្តាច់​មុខ​លើ​ផលិតផល​ទឹក​ពិសា​ម៉ាក Vittel (វី​តែ​ល​) (វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស ឯ​.​ក មាន​បណ្តាញ​អតិថិជន​លក់រាយ​ជាង ៣០,០០០​…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស ឯ​.​ក មាន​បណ្តាញ​អតិថិជន​លក់រាយ​ជាង ៣០,០០០​ កន្លែង​ ។ បន្ថែម​ពីលើ​ផលិតផល​របស់​ក្រុមហ៊ុន​នា​ពេល​ប​ច្នុ​ប្បន្ន ក្រុមហ៊ុន​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​បាន​នូវ​ទទួល​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​ផលិតផល​ទឹករ៉ែ Vittel (វី​តែ​ល​) របស់​ក្រុមហ៊ុន Nestle Waters France (​ណេ​ស្លេ វ័ត​ធឺ ហ្វ្រេ​ន​ស៍​) ដោយ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២២៨៧ ព​.​ណ​.​ក​សប ចុះ​ថ្ងៃ​ពុធ ១​ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២២ ខែកញ្ញា ឆ្នាំ​ ២០២១ ​។

ទឹក​ពិសា​បរិសុទ្ធ​ធម្មជាតិ Vittel (វី​តែ​ល​) គឺជា​ទឹកបរិសុទ្ធ​មាន​ប្រភព​ពី​ដែនដី​អភិរក្ស​លក្ខណៈ បរិសុទ្ធ​ធម្មជាតិ​ដែល​ទ្រទ្រង់​ដល់​ជីវិត​ជា​ច្រើន​នៅ​លើ​ភ្នំ Vosges ក្នុង​ប្រទេស​បារាំង ​។ បន្ទាប់​ពី​បាន​ហូរ​ឆ្លងកាត់​ថ្មកំបោរ​ដ៏​វែង Vittel (វី​តែ​ល​) ទទួល​បាន​នូវ​លក្ខណៈ​បរិសុទ្ធ និង​ធម្មជាតិ​ដ៏​សម្បូរ​បែប និង​មាន​ភាព​ល្បីល្បាញ​ដោយសារ​សារធាតុ​បរិសុទ្ធ និង​ប្រភព​ទឹក​អុក​ស៊ី​សែន​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ ​១៨៥៤ ​មក​ ។

ឥឡូវ​ស្លាក​សញ្ញា​ជា​ច្រើន​ដូច​ជា Vittel (វី​តែ​ល​), Minere ( ទឹករ៉ែ​មី​នេ​រ៉េ​), Nestle pure life (​ទឹកបរិសុទ្ធ​នេស​ស្លេ ផ្យួ​ឡាយ​ហ៏​), VOSS (​វ៉ូស​), Master Kong (​ម៉ា​ស្ទឺ​រ​គង់​), FILIPPO BERIO (​ប្រេង​អូ​លីវ​ម៉ាក ហ្វី​លី​ពោ បេ​រី​អូ​), Emmi (​ទឹកដោះគោ​ជូ អ៊ី​មមី​), Paulener Beer (​ភោ​លែ​ន​ណឺ បៀរ​), Haagen-Dazs (​កា​រ៉េ​ម ហា​ហ្គេ​ន ដាស​), illy (​កាហ្វេ អ៊ី​ល លី​), LACIMBALI (​ឡា​ស៊ី​ម​បាលី​) ត្រូវ​បាន​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស ទៅ​ដល់​អតិថិជន​របស់​ខ្លួន ​។

ការ​ចាប់​ដៃគូ​នេះ​នឹង​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស បន្ត​នូវ​បេសកកម្ម​នេះ ក្នុង​ការ​ចែកចាយ​នូវ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ផលិត​ដោយ​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក ជូន​ទៅ​ដល់​បណ្តា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ម៉ាក​ផលិតផល ឬ​សេចក្តី​ប្រកាស​នេះ លោក​អ្នក​អាច​ទាក់ទង​មក​ការិយាល័យ ក្រុមហ៊ុន ស៊ី វ៉ា​យ ស៊ី អេស ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ 095 666 310/095 777 643​ ៕ ដោយសហការ