ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ឧបត្ថម្ភ​ស្បៀងអាហារ​ស្មើនឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ​ដល់​សាលាក្រុង​ដើម្បី​ចែក​ជូន​គ្រួសារ​ ដែល​កំពុង​ត្រូវការ​ជំនួយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ៖ ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​ដែល​ជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ នៅ​ថ្ងៃនេះ​បាន​ឧបត្ថម្ភ​ស្បៀងអាហារ​ដែល​ស្មើនឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ​ដល់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ករណី​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ៖ ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស​ដែល​ជា​ផ្នែក​ការងារ​សង្គម​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ នៅ​ថ្ងៃនេះ​បាន​ឧបត្ថម្ភ​ស្បៀងអាហារ​ដែល​ស្មើនឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ​ដល់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​យក​ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់​នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ លោក Pern Chen សម្រាប់​ការ​ឧបត្ថម្ភ​ស្បៀងអាហារ​ដែល​ស្មើនឹង​ទឹកប្រាក់ ១០០.០០០ ដុល្លារ

ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ករណី​ជំងឺ​កូ​វី​ដ​-១៩ រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដាក់​ឲ្យ​សិ្ថ​ត​ក្នុង​ស្ថានភាព​បិទ​ខ្ទប់​កាលពី​ថ្ងៃ​ទី​១៥ ខែមេសា ហើយ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ជា​ច្រើន​ត្រូវ​បាន​កំណត់​ជា​តំបន់​ក្រហម​។ ពលរដ្ឋ​ក្នុង​តំបន់​ក្រហម មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ចេញពី​លំនៅ​ឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ​អាច​លើកលែង​ចំពោះ​ករណី​ចាំបាច់​បំផុត​មួយ​ចំនួន​។ ផ្សារ​មិន​រៀបរយ​ទាំងអស់​ត្រូវ​បាន​បិទ​ដើម្បី​ជួយ​ទប់ស្កាត់​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ជំងឺ​កូ​វី​ដ​-១៩ ផង​ដែរ​។

គ្រួសារ​នីមួយ​ៗ ទទួល​បាន​អង្ករ ២៥ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និង​ទឹកស៊ីអ៊ីវ ៦ ដប​។ ស្បៀងអាហារ​ដែល​ត្រូវ​បាន​ឧបត្ថម្ភ នឹង​អាច​ផ្គត់ផ្គង់ ៣.៥០០ គ្រួសារ​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។

បុគ្គលិក​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស និង​កងកម្លាំងប្រដាប់អាវុធ លើក​ស្បៀងអាហារ​ដាក់​លើ​រថយន្ត​មុន​ពេល​ដឹក​ជញ្ជូន​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ

ពិធី​ប្រគល់ និង​ទទួល​ស្បៀងអាហារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ​ក្រោម​អធិបតីភាព​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ លោក​ជំទាវ កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ និង​ឯកឧត្តម សេង វណ្ណៈ នាយក​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​ព្រមទាំង​វត្តមាន​របស់​លោក Pern Chen នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ លោក Cherchi Chen នាយក​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ លោក Mike Ngai នាយក​ប្រតិបត្តិ​ផ្នែក​ប្រតិបត្តិការ និង​ទីផ្សារ និង​លោក Sean Tan នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​។

លោក Pern Chen នាយក​គ្រប់គ្រង​ណា​ហ្គា​វើ​ល​ដ៍ បាន​ឲ្យ​ដឹង​ថា “​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ប្តេជ្ញា​ចិត្ត​ពេញទំហឹង​ដើម្បី​ជួយ​ដល់​សហគមន៍​។ វា​ជា​ទំនួល​ខុស​ត្រូវ​របស់​យើង​ដែល​ត្រូវ​ជួយ​ដល់​សហគមន៍​នៅ​ពេល​ពួក​គេ​ត្រូវការ​ជំនួយ​។ ការ​កើនឡើង​នៃ​ករណី​ឆ្លង​នា​ពេល​បច្ចុប្បន្ន ទាមទារ​ជា​ចាំបាច់​ឲ្យ​មានការ​បិទ​ខ្ទប់​ដើម្បី​កាត់​បន្ថយ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ យើង​នឹង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជួយ​សហគមន៍​នៅ​កន្លែង​ដែល​យើង​អាច​ជួយ​បាន​”​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ​បាន​មាន​ប្រសាសន៍​ថា “​ក្នុង​នាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ដែល​បាន​ឧបត្ថម្ភ​អង្ករ ចំនួន ៨៧.៥០០ គីឡូក្រាម ត្រីខ ចំនួន ៣៥.០០០ កំប៉ុង មី ១០៥.០០០ កញ្ចប់ ទឹកត្រី ២១.០០០ ដប និង​ទឹកស៊ីអ៊ីវ ចំនួន ២១.០០០ ដប ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​។ តាម​រយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើ​នេះ ពិតជា​បាន​រួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការ​អំពាវនាវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​ចាត់វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទាន់​ពេលវេលា​។ ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ​ស្តែង​ឲ្យ​ឃើញ​អំពី​ការ​គិតគូរ និង​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ​ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​បាន និង​កំពុង​ជួប​ប្រទះ​គ្រោះភ័យ​នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វី​ដ​-១៩”​។

ដោយ​មានការ​ជួយ​ពី​មន្ត្រី​សាលាក្រុង កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ស្បៀងអាហារ​ទាំងនេះ នឹង​ត្រូវ​យក​ទៅ​ចែក​ជូន​ឲ្យ​បាន​លឿន​បំផុត​ដល់​គ្រួសារ​ដែល​កំពុង​ត្រូវការ​ជំនួយ​បំផុត​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​។

ស្បៀងអាហារ​ដែល​រួម​មាន​អង្ករ ៨៧.៥០០ គីឡូក្រាម ត្រីខ ៣៥.០០០ កំប៉ុង ទឹកត្រី ២១.០០០ ដប ទឹកស៊ីអ៊ីវ ២១.០០០ ដប និង​មី ១០៥.០០០ កញ្ចប់ នឹង​ត្រូវ​ចែក​ជូន​ដល់​គ្រួសារ​ដែល​រស់នៅ​ក្នុង​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ

គួរ​រំឭក​ផង​ដែរ​ថា ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស បាន​ធ្វើការ​ឧបត្ថម្ភ​ជា​ច្រើន​ផង​ដែរ​ដល់​ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ ដែល​រួម​មាន ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ និង​បរិក្ខារ​បង្ការ ដូច​ជា ម៉ាស់​មុខ ជែ​ល​លាងដៃ និង​ឧបករណ៍​វាស់​កម្តៅ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​។ ការ​ឧបត្ថម្ភ​សរុប​ដល់​សាលា​រាជធានី​ភ្នំពេញ​កន្លង​មក មាន​ចំនួន​ប្រមាណ ២១៨.០០០ ដុល្លារ​។

អំពី​ផ្នែក​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស
ណា​ហ្គា​វើ​ល​ដ៍​បេះដូង​សប្បុរស ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ខែមីនា ឆ្នាំ ២០១៤ ដោយ​បុគ្គលិក​ដែល​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍​ដើម្បី​លើកកម្ពស់​ការ​ធ្វើការ​ស្ម័គ្រចិត្ត​សម្រាប់​សង្គម​កម្ពុជា​ដោយ​ផ្តោត​ទៅ​លើ​សសរស្តម្ភ ៤ គឺ​ការ​លើកកម្ពស់​វិស័យ​អប់រំ ការ​ផ្សារ​ភ្ជាប់​ជាមួយ​សហគមន៍ ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ការ​គាំពារ​បរិស្ថាន​។ មក​ដល់​បច្ចុប្បន្ន មាន​ប្រជាជន​កម្ពុជា​ជាង ៣៣៩.០០០ នាក់​បាន​ទទួល​ប្រយោជន៍​ពី​កម្មវិធី​ទាំងនេះ​៕ ដោយ​សហការ