ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញ​១​ជីវិត​ជូត ខាល វក ឆ្លូវ ទទួល​ការ​រាប់អាន​ពី​ទេវតា​ទ្រព្យ

4 ឆ្នាំ មុន

តាម​លក្ខណសម្បត្តិ​នៃ​ដំណើរ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង​៤​ខាងលើ​បាន​បង្ហាញ​ថា វាសនា​របស់​លោក​អ្នក​ល្អ​ប្រពៃ​ខ្លាំង​ណាស់ ខ្សែជីវិត​មាន​ពន្លឺ​រស្មី​ដូច​ពន្លឺ​កែវ​មណី ជា​អ្នកមាន​សំណាង​ធំ​ព្រោះ​បានការ​រាប់អាន​អំពី​ទេវតា​ទ្រព្យ​ទាំង​៤​ទិស​ឱ្យ​លោក​អ្នក​សម្បូរ​សប្បាយ​សម្បុកសម្បត្តិ​សម្បូរហូរហៀរ​ពេញ​មួយ​ជីវិត ។ សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ ប្រាថ្នា​អ្វី​ៗ​បាន​សម្រេច​ដូច​ក្តី​បំណង ។ ឆ្នាំជូត អ្នក​កើត​ឆ្នាំ​នេះ…

តាម​លក្ខណសម្បត្តិ​នៃ​ដំណើរ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង​៤​ខាងលើ​បាន​បង្ហាញ​ថា វាសនា​របស់​លោក​អ្នក​ល្អ​ប្រពៃ​ខ្លាំង​ណាស់ ខ្សែជីវិត​មាន​ពន្លឺ​រស្មី​ដូច​ពន្លឺ​កែវ​មណី ជា​អ្នកមាន​សំណាង​ធំ​ព្រោះ​បានការ​រាប់អាន​អំពី​ទេវតា​ទ្រព្យ​ទាំង​៤​ទិស​ឱ្យ​លោក​អ្នក​សម្បូរ​សប្បាយ​សម្បុកសម្បត្តិ​សម្បូរហូរហៀរ​ពេញ​មួយ​ជីវិត ។ សូម​លោក​អ្នក​ប្រញាប់​ស៊ែរ​ចេញ​ឥឡូវនេះ ប្រាថ្នា​អ្វី​ៗ​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំជូត អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ឆ្លាត​ខាង​រក​លុយ​តាំងពី​ក្មេង​មក ដោយ​ការ​ចេះ​សន្សំ មិន​ងាយ​ចំណាយ​ប្រាក់​ផ្តេ​ស​ផ្លាស់​ឡើយ និង​ឈ្លាសវៃ​ក្នុង​ការ​រកស៊ី​បណ្តាក់ទុន​ចំ​ទិស​ដៅ ទទួលផល​កម្រៃ​ក្រាស់ក្រៃ ។ ជា​ពិសេស​អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​មិន​លោភលន់​ឡើយ ចេះ​ស្កប់ស្កល់​នូវ​អ្វី​ដែល​ខ្លួន​មាន នាំ​ឱ្យ​ដំណើរ​ជីវិត​របស់​គេ​រស់នៅ​ដោយ​សុភមង្គល លេខ​នាំ​សំណាង 258 ពណ៌​នាំ​លាភ ក្រហម ទេវតា​ទ្រព្យ​ប្រទាន​សិរី​មង្គល ។

ឆ្នាំខាល ជា​អ្នកមាន​ចិត្តសប្បុរស ដំណើរ​ជីវិត​របស់​អ្នក​កើត​ឆ្នាំ​នេះ ជា​អ្នកមាន​សមត្ថភាព​ខ្ពស់ ពេល​ខ្លះ​ប្រើប្រាស់​ប្រាក់​តែ​បន្តិច អាច​ទទួល​បាន​ផល​ធំ​ត្រឡប់​មក​វិញ និង​ជា​អ្នក​ទម្លុះទម្លាយ​រាល់​កិច្ចការ​សព្វសារពើ​សម្រេច​ជោគជ័យ​បាន​លឿន ។ ដូច្នេះ​ជីវិត​គេ​ជុំ​ជិត​ទៅ​ដោយ​មាសប្រាក់​សម្បត្តិ​សម្បូរហូរហៀរ ពណ៌​នាំ​លាភ 315 ទេវតា​ទ្រព្យ​ប្រទាន​លាភ​សំណាង ។

ឆ្នាំវក លេខ​នាំ​សំណាង 168 ពណ៌​នាំ​លាភ ពណ៌​មាស ជា​បុគ្គល​ដែល​ជោគជ័យ​ក្នុង​ដំណើរ​ជីវិត​ដ៏​ត្រចះត្រចង់​ទាំង​ការងារ​រកស៊ី ការងារ​តាម​អង្គភាព​ស្ថាប័ន និង​បញ្ហា​ស្នេហា ។ ពេល​ខ្លះ អ្នក​ដទៃ​កំពុង​រស់នៅ​ក្នុង​សភាព​គ្រោះថ្នាក់ ប៉ុន្តែ​អ្នក​ឆ្នាំ​នេះ​បែរជា​គេ​អាច​រស់នៅ​ដោយ​សុខ​ស្រួល ប្រកបដោយ​សិរី​សួស្តី​ទៅ​វិញ ជា​ពិសេស ទទួល​ការ​ស្រឡាញ់​រាប់អាន​អំពី​ទេវតា​ទ្រព្យ​តែង​នាំ​លាភ​សំណាង​ចូល​ក្នុង​ឆាកជីវិត​ជា​និច្ច ។

ឆ្នាំឆ្លូវ ជា​មនុស្ស​មាន​បញ្ញាញាណ​ឈ្លាសវៃ​ណាស់ គ្រប់​កិច្ចការ​សំខាន់​ៗ​ទាំងឡាយ​គេ​ចំណាយពេល​ធ្វើ​តែ​បន្តិចបន្តួច ក៏​ទទួល​បាន​ផល​ធំធេង​មក​វិញ ខណៈ​អ្នក​ដទៃ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ដើម្បី​សម្រេច​កិច្ចការ​របស់​ខ្លួន ។ អ្នក​កើត​ក្នុងឆ្នាំនេះ បើ​មាន​បញ្ហា​អ្វីមួយ​កើតឡើង គេ​ប្រើ​សមត្ថភាព​តែ​បន្តិច នឹង​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​គ្រប់យ៉ាង​មិន​លំបាក​ឡើយ ។ ហេតុនេះ​ដំណើរ​ជីវិត​របស់​គេ​មាន​តែ​ភាព​ភ្លឺស្វាង រស់នៅ​ដោយ​សុភមង្គល​ពេញ​មួយ​ជីវិត​របស់​ខ្លួន ពណ៌​នាំ​សំណាង ខៀវ លេខ​នាំ​លាភ 639 ទេវតា​ទ្រព្យ​ប្រទាន​ប្រាក់​ចូល​ជុំ​ទិស ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ