ខេត្តកណ្តាល&ខេត្តព្រះសីហនុ ៖ អគ្គិភ័យមួយបានលេបត្របាក់រោងចក្រផលិតកញ្ចប់បារីយ៉ាងសន្ធោសន្ធៅអស់រយៈពេលជាច្រើនម៉ោង ដែលបណ្តាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះនឹងប្រេងសាំងក្រអូបដែលនៅជិតនោះបង្កជាអណ្តាតភ្លើងឆេះក្រហមរន្ទាលក្នុងអគារ ។ នៅក្នុងការពន្លត់ភ្លើងដែលឆេះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ។

ហេតុការណ៍អគ្គិភ័យនេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១និង២០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ដែលរោងចក្រខាងលើមានទីតាំងស្ថិតនៅក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ។ មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ក្នុងការជួយពន្លត់នេះមានកម្លាំងអគ្គិភ័យខេត្តមានរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង កម្លាំងអគ្គិភ័យរាជធានីភ្នំពេញ មានរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង កម្លាំងអគ្គិភ័យខាងក្រសួងមហាផ្ទៃ និងរថយន្តពន្លត់អគ្គិភ័យ៥គ្រឿងបានធ្វើអន្តរាគមន៍ ។

កម្មកររោងចក្រនិងកម្មករសំណង់ដែលកំពុងធ្វើការក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីផ្ទុះម៉ាស៊ីនសម្ងួតប៉ះសាំងក្រអូបក្បែរនោះក៏ឆាបឆេះឡើងតែម្ដង ។ ចំពោះការខូចខាត គឺឆេះអគាររោងចក្រ១ខ្នងទំហំ១០០ម៉ែត្រគុណ៥០ម៉ែត្រ ថ្មក្រោម ប្រក់សង្ក័សី និងសម្ភារមួយចំនួនធំនៅក្នុងនោះ ។ សរុបការខូចខាត តាមព័ត៌មានជំហានដំបូងគិតជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារតែមិនទាន់ច្បាស់ទេ ។

បឹងកាឡូចំនួន8បន្ទប់ធ្វើអំពីឈើត្រូវបានអគ្គិភ័យលេបត្របាក់
ខេត្ត្ព្រះសីហនុ ៖ ថ្ងៃទី៦ ខែធ្នូ វេលាម៉ោងប្រមាណ៤និង៣០នាទីទៀបភ្លឺ មានករណីអគ្គិភ័យមួយកើតឡើងនៅបន្ទប់ជួលស្នាក់នៅ(តែពុំមានមនុស្សស្នាក់នៅ) ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ក្រុងព្រះសីហនុ។ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកម្លាំងការិយាល័យជំនួយមនុស្សធម៌និងសង្គ្រោះគ្រោះមហន្តរាយ នៃបញ្ជាការដ្ឋានកងអាវុធហត្ថខេត្ត ដោយប្រើប្រាស់កម្លាំងសរុបចំនួន២០នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរ
បាលខេត្ត បានទៅធ្វើអន្តរាគមន៍ពន្លត់ភ្លើងឲ្យរលត់ទាំងស្រុងទៅវិញនាវេលាម៉ោងប្រមាណ៥
និង២០នាទីព្រឹកថ្ងៃដដែល ។

ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតបន្ទប់ជួលស្នាក់នៅទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសីចំនួន៨បន្ទប់ តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសឡើយ ។ ឯមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យនេះពុំទាន់ដឹង ថាបណ្តាលមកពីអ្វីនៅឡើយទេ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ។ចំណែកការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៣គ្រឿង អស់ទឹក៥រថយន្ត ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត១គ្រឿង អស់ទឹក១រថយន្ត របស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង អស់ទឹក៤រថយន្ត ៕


















ចែករំលែកព័តមាននេះ