ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឯណា​បាន​តម្លៃ​ល្អ គុណភាព​ល្អ ហើយ​​ថែម​កាដូ​ឡើង​អេ​ម​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ​២ បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់​ខ្លួន គឺ Huawei Y9s ដែល​មាន​តម្លៃ​ត្រឹមតែ ២៥៩​ប៉ុណ្ណោះ ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​។ Huawei Y9s…

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​លំដាប់​លេខ​២ បាន​បញ្ចេញ​អាវុធ​សំងាត់​ថ្មី​មួយទៀត​របស់​ខ្លួន គឺ Huawei Y9s ដែល​មាន​តម្លៃ​ត្រឹមតែ ២៥៩​ប៉ុណ្ណោះ ដើម្បី​វាយលុក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្ពុជា​។

Huawei Y9s គឺ​ចាប់ផ្ដើម​ទទួល​ការ​កុម្ម៉ង់​ចាប់ពី​ថ្ងៃនេះ​ទៅ សម្រាប់​អ្នក​ដែល​បាន​កុម្ម៉ង់​ទុក​នឹង​ទទួល​បាន​ស្មា​ត​ហ្វូ​ន​នៅ​ថ្ងៃ​ទី​១២.១២.២០១៩ រួម​ជាមួយ​កាដូ​បន្ថែ​មកា​តាប​ស្ពាយ​ក្រោយ (Huawei Bagpack) និង​ស៊ី​មកា​ត Smart លេខ​ពិសេស​ផង​ដែរ​។ ដើម្បី​ធ្វើការ​កុម្ម៉ង​បាន​សូម​ទៅ​កាន់ Huawei Concept Store នៅ​តាម​ផ្សារ​ទំនើប និង ហាង​លក់​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​នៅ​ជិត​លោក​អ្នក​។

ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ចុង​ក្រោយ​របស់ Huawei នេះ​មាន​២​ពណ៌​សម្រាប់​ជ្រើសរើស គឺ ពណ៌​ខ្មៅ និង ពណ៌​គ្រី​ស្ទាល់ ដោយ​បាន​បំពាក់​នៅ​ទំហំ RAM 6GB រីឯ ROM វិញ​ដល់​ទៅ 128GB និង អាច​បន្ថែ​មមែ​ម​ម៉ូ​រី​រហូត​ដល់ 512GB ទៀត​ផង​។ កាន់តែ​ពិសេស HUAWEI Y9s បំពាក់​កាមេរ៉ា AI ក្រោយ​ចំនួន​៣​គ្រាប់​, ប្លង់​ទូទៅ (Super Clear Camera) ទំហំ 48MP, ប្លង់​ទូលាយ (Ultra Wide Angle) ទំហំ 8MP និង ប្លង់​ព្រាល (Depth Camera) ទំហំ 2MP ចំណែក​កាមេរ៉ា​មុខជា​កាមេរ៉ា​សែ​ល​ហ្វី (Pop-up Selfie Camera) ទំហំ​ដល់​ទៅ 16MP ឯណោះ សម្រាប់​ទំហំ​ថ្ម​គឺ 4000 mAh ដែល​អាច​ប្រើប្រាស់​បាន​ពេញ​១​ថ្ងៃ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ