ឆែក​កាមេរ៉ា​ទើប​ឃើញ​ល្បិច​ក្រុម​ចោរ​ចិន បើកឡាន​ប្លន់​ជនបរទេស​អស់​៥០០០​​ដុល្លារ


ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បក្សពួក​ជនជាតិ​ចិន​៤​នាក់​បាន​បើករថយន្ត​មក​កៀក​ម៉ូតូ​កង់​បី​ឱ្យ​ឈប់ រួច​ប្លន់​បុរស​ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​នោះ ដោយ​យក​បាន​លុយ​៥០០០​ដុល្លារ និង​សម្ភារៈ​ជា​ច្រើន រួច​គេចខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១ នៅ​ចំណុច​លើ​ផ្លូ​ជាតិ​លេខ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

បើ​តាម​របាយការណ៍​របស់​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ដា​វីត (DAViD) ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី កាន់​លិខិតឆ្លងដែន​លេខ​C.296772 បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុ​កោះធំ ខេត្តកណ្តាល រីឯ​សម្ភារៈ​ដែល​បាត់បង់​មាន​លុយ​សរុប​ប្រហែល​៥០០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​។

ចំណែក​ជនសង្ស័យ​មាន​គ្នា​០៤​នាក់ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ជា​ជនជាតិ​ចិន បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច បាន​គេចខ្លួន​ឡើង​ជិះ​រថយន្ត​ម៉ាក​ស្តា​រិច សំដៅ​ទិស​ខាងជើង ឆ្ពោះទៅ​ភ្នំពេញ​បាត់​ស្រមោល ។

តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ចេញពី​កន្លែងធ្វើការ​អន​ឡាញ​ក្នុង​កាស៊ីណូ​ហ្ក្រេ​ន​ដ្រា​ហ្គ​ន​រី​សត ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ដើម្បី​មក​កាន់​ផ្ទះ​ជួល​ស្នាក់​នៅ​ក្បែរ​នោះ ។ បន្តិច​ក្រោយមក មាន​មិត្តភក្តិ​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​បាន​បបួល​គ្នា​ទៅ​ច្រៀង​ខារ៉ាអូខេ​យីហោ​១៦៨ នៅ​ភូមិ​ព្រែក​ស៊ឹង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​នោះ។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​ពួក​គេ​ក៏​ដើរ​ចេញ​មក​តាម​ផ្លូវជាតិ​លេខ​២១ មុខកា​សី​ណូ​ក្រោ​ណ​រី​សត ក៏​ហៅ​ម៉ូតូ​កង់​បី​ជិះ ហើយ​ពេល​នោះ​ម៉ូតូ​កង់​បី​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ដឹក​រូប​គាត់ និង​មិត្តភក្ដិ​៣​នាក់ លុះដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​១​គ្រឿង​បើក​មក​ពីក្រោយ​កៀរ​ម៉ូតូ​កង់​បី​ឲ្យ​ឈប់ ហើយ​មាន​មនុស្ស​ប្រុស​៣​នាក់​និយាយ​ភាសា​ចិន បាន​ចុះ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ដាក់​សម្ភារៈ​របស់​គាត់ រួច​ហើយ​ក្រុម​ជនសង្ស័យ​ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​គេចខ្លួន​ចេញ​ទៅ​បាត់​តែង​ម្តង​ទៅ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង​ទើប​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំពៅ​ពូន ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ក្រុម​ចោរឆក់​ជា​ជនជាតិ​ចិន​មួយ​ក្រុម​នោះ ។
ក្រោយមក បន្ទាប់​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ចុះ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ដល់ទី​កន្លែង​កើតហេតុ ដោយ​បាន​ត្រួត​ពិនិត្យ និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ទើប​ឃើញ​សកម្មភាព​ក្រុម​ចោរឆក់​កាបូប​លុយ និង​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ជាក់ស្តែង​មែន ។ ករណី​ខាងលើ​នេះ នគរបាល​ស្រុក​កោះធំ ខេត្តកណ្តាល កំពុង​ដុតដៃដុតជើង​ស្វែងរក​មុខសញ្ញា ដើម្បី​ចាប់ខ្លួន​នាំ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ