ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ធៀប​នឹង​លុយ​ថៃ​ប្រែប្រួល​យ៉ាងម៉េច​ដែរ​ក្នុង​ស​ប្តា​ហ៍​នេះ

4 ឆ្នាំ មុន

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​យើង​សូម​បង្ហាញ​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ ថា​តើ​មាន​កម្រិត​នៃ​ការ​ប្រែប្រួល​យ៉ាងណា​ខ្លះ​ពេញ​មួ​យស​ប្តា​ហ៍ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី ២៩​ខែវិច្ឆិកា ឆ្នាំ ២០១៩…

សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ​យើង​សូម​បង្ហាញ​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​បាត​ថៃ ថា​តើ​មាន​កម្រិត​នៃ​ការ​ប្រែប្រួល​យ៉ាងណា​ខ្លះ​ពេញ​មួ​យស​ប្តា​ហ៍ ។

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី ២៩​ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លង​មកនេះ​គឺ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៤,៥០ រៀល អត្រា​លក់ ១៣៥,៦០ រៀល ដូច​គ្នា​ទៅ​នឹង ថ្ងៃ​ទី ២៨ ដែរ​គឺ ១​បាត​មាន​អត្រា​ទិញ ១៣៤,៥០ រៀល អត្រា​លក់ ១៣៥,៦០ រៀល ។

អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ប៉ុន្តែ​កាលពី​ថ្ងៃ​ទី ២៧​គឺ ១​បាត​មាន​អត្រា​ទិញ ១៣៤,៥០ រៀល ជាមួយ​អត្រា​លក់ ១៣៥,៥០ រៀល ដូច​ទៅ​នឹង​ថ្ងៃ​ទី ២៦ ដែរ​ដែល​មាន​អត្រា​ទិញ ១៣៤,៥០ រៀល អត្រា​លក់ ១៣៥,៥០ រៀល ។

ដោយឡែក​អត្រា​កាលពី​ថ្ងៃ​ទី ២៥ ដើម​ស​ប្តា​ហ៍​គឺ ១​បាត​មាន​អត្រា​ទិញ ១៣៤,៦០ រៀល និង​អត្រា​លក់ ១៣៥,៦០ រៀល ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ