ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​អំបុក​តាម​ផ្សារ​មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​ធម្មតា

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប៉ុន្មាន​ថ្ងៃនេះ គេ​បានឃើញ​ចំនួន​ពលរដ្ឋ​ដែល​យក​អំបុក​យក​មក​លក់​តាម​ផ្សារ​នានា​ច្រើន​ជាង​ថ្ងៃ​ធម្មតា រហូត​ដល់​អ្នកខ្លះ​ធ្វើ​ជា​អ្នកជំនួញ​យក​អំបុក​ទៅ​លក់​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ទៀត​ផង​។ ការ​ដាក់​អំបុក​លក់​តាម​ផ្សារ​ដែល​មាន​ចំនួន​អ្នកលក់​ច្រើន​ជាង​ថ្ងៃ​ធម្មតា​នេះ​ស្រប​ពេល​អាជ្ញាធរ​ខេត្តកំពត និង​អាជ្ញាធរ​ខេត្ត​កែប បាន​ប្រាប់​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទទួលទាន​អំបុក​អបអរសាទរ​ថ្ងៃ​ទី​9 វិច្ឆិកា ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​។…

ខេត្តកំពត ៖ ប៉ុន្មាន​ថ្ងៃនេះ គេ​បានឃើញ​ចំនួន​ពលរដ្ឋ​ដែល​យក​អំបុក​យក​មក​លក់​តាម​ផ្សារ​នានា​ច្រើន​ជាង​ថ្ងៃ​ធម្មតា រហូត​ដល់​អ្នកខ្លះ​ធ្វើ​ជា​អ្នកជំនួញ​យក​អំបុក​ទៅ​លក់​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ​ទៀត​ផង​។ ការ​ដាក់​អំបុក​លក់​តាម​ផ្សារ​ដែល​មាន​ចំនួន​អ្នកលក់​ច្រើន​ជាង​ថ្ងៃ​ធម្មតា​នេះ​ស្រប​ពេល​អាជ្ញាធរ​ខេត្តកំពត និង​អាជ្ញាធរ​ខេត្ត​កែប បាន​ប្រាប់​ដល់​ពលរដ្ឋ​ទាំងអស់​ចូលរួម​ទទួលទាន​អំបុក​អបអរសាទរ​ថ្ងៃ​ទី​9 វិច្ឆិកា ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​។

បើ​តាម​បងស្រី ស្រ៊ា​ង ច​ន្ធូ អាយុ​48​ឆាំ្ន ជា​អ្នកលក់​អំបុក​នៅ​ផ្សារ​កំពង់ត្រាច បាន​និយាយ​ថា គាត់​ជា​អ្នកលក់​អំបុក​ជា​រៀង​រាល់​ឆាំ្ន ប៉ុន្តែ​ឆាំ្ន​នេះ​អ្នកលក់​អំបុក​មាន​ចំនួន​ច្រើន​ជាង​ថ្ងៃ​ធម្មតា​។ ទោះបី​មាន​អ្នកលក់​អំបុក​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ក៏​ដោយ ក៏​អំបុក​មិន​បាន​ឡើងថ្លៃ​ខ្ពស់​ដែរ គឺ​មួយ​កំប៉ុង​ថ្លៃ​តែ​2​ពាន់​រៀល​ប៉ុណ្ណោះ​។

បងស្រី​ច​ន្ធូ បាន​និយាយ​បន្ត​ថា គាត់​បានដឹង​ដំណឹង​តាម​ទូរទស្សន៍​ថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​ឱ្យ​ពលរដ្ឋ​ចួ​ល​រួម​ទទួលទាន​អំបុក​ជាមួយនឹង​ចេកទុំ ដើម្បី​អបអរសាទរ​ថ្ងៃ​បុណ្យ​ឯករាជ​ជាតិ​9​វិច្ឆិកា​។

បើ​តាម​លោក ជាវ តា​យ អភិបាល​ខេត្តកំពត ធ្លាប់​បាន​ប្រកាស​ជា​ញឹកញាប់​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​-​ស្រុក​ទាំង​8​ទូ​ទាំង​ខេត្ត សុំ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលទាន​អំបុក​អបអរ​សារ​ទរ​ថ្ងៃ​បុណ្យ​ឯករាជ​ជាតិ​9​វិច្ឆិកា ។

លោក កែន ស​ត្ថា អភិបាលខេត្ត​កែប​ក៏​បាន​ប្រកាស​កាលពី​ថា ខេត្ត​កែប​មាន​រៀបចំ​ក្រុមការងារ​រួច​ហើយ​នៅ​តាម​វត្ត​អា​រ៉ា​ម និង​ទីប្រជុំជន ដើម្បី​ធ្វើ​ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​អបអរ​ថ្ងៃ​ឯករាជ្យ​ជាតិ​9​វិច្ឆិកា​នេះ​ផង ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ