ខេត្តកណ្ដាល ៖ លើផ្លូវជាតិលេខ១១០ ត្រើយខាងកើតជាប់ទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះតូច ឃំុតា
លន់ ស្រុកស្អាងបានបាក់ស្រុតចូលក្នុងទន្លេដល់ពាក់កណ្ដាលផ្លូវហើយ នៅថ្ងៃទី២៤ តុលា ដោយមិនអាចធ្វើចរាចរណ៍រថយន្តតូច-ធំឆ្លងកាត់បានឡើយ ។

ប្រជាពលរដ្ឋដែលមានផ្ទះនៅជិតនោះ កំពុងមានការព្រួយបារម្ភ ខ្លាចបាក់អស់ផ្លូវដល់ផ្ទះពួកគាត់ បើមិនមានការទប់ស្កាត់ទាន់នោះទេ ពលរដ្ឋបានប្រាប់បន្តថា ច្រាំងទន្លេបាសាក់ នៅភូមិក្បាលកោះតូច បានបាក់ស្រុតខ្លាំងជាបន្តបន្ទាប់ តាំងពីរដូវទឹកឡើងមកដល់ផ្លូវជាតិប្រវែងបណ្ដោយជាង១០០ម៉ែត្រ និងមានប្រជាជនជាច្រើនគ្រួសារ បានធ្វើការរុះរើផ្ទះ ព្រោះខ្លាចបាក់ច្រាំង ធ្លាក់ផ្ទះចូលក្នុងទន្លេ និងមានគ្រោះថ្នាក់ ដល់អាយុជីវិត។

ចំណែកអាជ្ញាធរបានត្រឹមតែមកបោះបង្គោលឈើយកស្បៃ និងកៅស៊ូមកបាំងទឹករលក តែមិនបាន
ប្រយោជន៍អីនៅតែបន្តបាក់ដដែល ។ រហូតមកដល់ទឹកស្រក ចាប់ពីខែតុលាច្រាំងទន្លេ បានបាក់ស្រុតកាន់តែខ្លាំងឡើង ហើយមកដល់ ថ្ងៃទី២៣ តុលា ច្រាំងទន្លេ បានបាក់ស្រុតកាន់តែខ្លាំង បាក់ធ្លាក់ផ្លូវជាតិ ហួសពាក់កណ្ដាលផ្លូវប្រវែងប្រហែល២០ ចូលក្នុងទន្លេបាត់ ។

បច្ចុប្បន្ន សូម្បីតែរឺុម៉ក និងរថយន្តតូចក៏មិនអាចធ្វើដំណើរឆ្លងកាត់កន្លែងបាក់ច្រាំងនេះបានដែរ ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ រស់នៅជិតៗនោះ បានសំណូមពរ ដល់អាជ្ញាធរ គ្រប់លំដាក់ ពិសេសអ្នកជំនាញមកជួយធ្វើការទប់ស្កាត់ កំុអោយបាក់បន្តទៀត អស់ផ្លូវជាតិ និងបាក់ដល់ផ្ទះពួកគាត់ ជាច្រើនគ្រួសារ ។

បើទោះបីជាបច្ចុប្បន្ន មានផ្លូវ វាង នៅ ជិតនោះ តែផ្លូវតូចចង្អៀត ពិបាក ធ្វើដំណើរកាត់ខ្លាំងណាស់។ មេឃំុតាលន់ លោកភីម លឹមបឿនបានប្រាប់អោយដឹងថា ចំពោះ ករណីបាក់ច្រាំង បាក់អស់ផ្លូវជាតិ នេះ លោកបានរាការណ៍ ចំនួន៤លើហើយ ហើយ កន្លងទៅនេះ ឃើញមាន អាជ្ញាធរ និង ជំនាញ ថ្នាក់ ស្រុក ខេត្ត និង ក្រសួង ចុះ មក ពិនិត្យ កន្លែងបាក់ច្រាំងនេះ ក៏ស្ងាត់ឈឹងទៅវិគទៅ ។




ចែករំលែកព័តមាននេះ