ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ហើយ​​ម្ចាស់​សំឡេង​«​និង​ហើយ​មី​ស្រី​ផិតក្បត់​»…ករណី​កា.ប់នាងពេលជិះម៉ូតូ​

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជន​ដៃដល់​ម្នាក់​ត្រូវ​​នគរបាល​ខេត្តតាកែវ​ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​ តាមចាប់ខ្លួនបាន និង​​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​វិញ ដើម្បី​កសាង​​សំណុំរឿង​​ចាត់ការ​តាមច្បាប់ ​លើ​ឃាតកម្ម​លបកាប់ស្ត្រីម្នាក់ពេល​​កំពុងជិះម៉ូតូ ។…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋម​ឱ្យដឹងថា ជន​ដៃដល់​ម្នាក់​ត្រូវ​​នគរបាល​ខេត្តតាកែវ​ សហការ​ជា
មួយ​នគរបាល​រាជធានី​ភ្នំពេញ​ តាមចាប់ខ្លួនបាន និង​​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​វិញ ដើម្បី​កសាង​​សំណុំរឿង​​ចាត់ការ​តាមច្បាប់ ​លើ​ឃាតកម្ម​លបកាប់ស្ត្រីម្នាក់ពេល​​កំពុងជិះម៉ូតូ ។ ការឃាត់ខ្លួន​​​ធ្វើ​ឡើង កាលពីយប់០៧និងយប់​​ថ្ងៃ​ទី​២២ តុលា ស្ថិត​​នៅ​ចំណុច​ដរ​ស្វាយ​ជ្រុំ ភូមិ​បី ​សង្កាត់​ជ្រោយចង្វា​ ខ​ណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។ សូមរំលឹកថា ៖ កាប់នាងយ៉ាងព្រៃផ្សៃ​រួមនឹងសំឡេង​«និង​ហើយ​មី​ស្រី​ផិតក្បត់»

ជនសង្ស័យខាងលើ​មាន​​ឈ្មោះ​សែ​ម ហាក់​ឡី ​អាយុ​៣១​ឆ្នាំ​ ជា​ជាងកាត់សក់ ​រស់នៅ​ភូមិ​ពោធិ៍ ឃំ​ុ​ស្លា​ស្រុក​សំរោង ​មាន​ប្រពន្ធ​និងមានកូន​ស្រី​ម្នាក់​ តែ​ត្រូវ​លែងលះ​គ្នា​​ ។ ដោយឡែក​ ​ស្ត្រីរងគ្រោះឈ្មោះ​ហៀ​ង សុ​ខុន អាយុ​៣៥​ឆ្នាំ​ ជាស្ត្រីមេម៉ាយ​មានកូន២ ។ ទោះបីជាយ៉ាងណា ករណីនេះ ​សមត្ថ​កិច្ច​កំពុង​សាកសួរឃាតករ​​​បន្ថែមទៀត រវាងរូបគេនិងស្ត្រីរងគ្រោះ​​តើអាចមានអ្វីទាក់ទងគ្នាទេ?​

​​នៅ​ចំពោះ​មុខ​នគរបាល​ខេត្ត​ ឃាតករ​​សារភាព​ថា​ រូបគេ​ពិតជា​បាន​យក​កាំបិត​ប៉័ងតោ​កាប់​ទៅ​លើ​ស្ត្រី​មេម៉ាយ​កូន​២​នោះ​ពិតប្រាកដ​មែន ។ ហើយ​មូលហេតុ​នោះ គឺមាន​ទំនាស់​ពាក្យ​សម្តី​​នឹង​គ្នា​យូ​រមក​ហើយ ​។ ​កន្លង​មកនេះ ​ស្ត្រី​រង​គ្រោះ​ចេះ​តែ​សម្លក់​គេ​រាល់ថ្ងៃ​មិន​ដែល​ខាន​ ពេល​នោះ​រូបគេ​គិត​ថា ​បែប​ស្ត្រី​រង​គ្រោះ​ស្អប់​​គេ​ខ្លាំង​ហើយ​មើលទៅ​ ទើប​រូបគេ​រៀបចំ​គម្រោងផែនការ​កាប់សម្លាប់​ចោល​តែ​ម្តង ។

ជននេះ​បន្តថា មុន​ពេល​កាប់សម្លាប់​នេះ​ រូបគេ​បាន​ងើប​ពី​យប់​បន្តិច ​ព្រោះ​ដឹងស្ត្រី​រង​គ្រោះ​តែងតែ​ជិះ​ម៉ូតូ​ទៅ​ផ្សារ ​ដើម្បី​ទឹ​ញ​បន្លែ​ត្រី​សាច់​យក​មក​លក់​រាល់​​ថ្ងៃ​មិន​ដែល​ខាន​ ។ លុះ​ពេល​ស្ត្រី​រង​គ្រោះ​ជិះ​ចេញពីផ្ទះ​រូបគេ​ក៏​បាន​ជិះ​ម៉ូតូ​សង់​​​​តាម​ពីក្រោយ ​ជិះ​មក​ដល់​មុខ​ខ្លោង​ទ្វា​រចូល​វិទ្យាល័យ​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ភ្នំ​ជី​សូរ ​ក្នុងភូមិ​ពោធិ​ឃំ​ុ​ស្លា​ ស្រុក​សំរោង​ រូបគេ​ក៏​ចាប់​បោច​សក់​ឱ្យដួល​ម៉ូតូ​ រួច​កាប់​ចំ​សៀតផ្កា​ខាង​ឆ្វេ​១​កាំបិត និង​កញ្ចឹង.ក​ពីក្រោយ​១​កាំបិត​ បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​។

​ជន​ដៃដល់​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពី​កាប់សម្លាប់​ស្ត្រី​រង​គ្រោះ​រួច​ហើយ​រូបគេ​ក៏​បាន​ជិះ​ម៉ូតូ​ដើម្បី​រត់គេច​ខ្លួន​ទៅ​ដល់​ខណ្ឌ​ជ្រោយចង្វា​ ។ តែ​ពេល​ថ្ងៃត្រង់​ម្តាយ​របស់​គេ​​​បាន​ខ​ល​អោយ​យក​ម៉ូតូ​មក​ផ្ទះ​វិញ​ តែ​រូបគេ​ប្រាប់​ថា​ មិន​យក​ទៅ​ទេ​ខ្លាច​ប៉ូលិស​ចាប់ខ្លួន ​អោយ​នរណា​ឡើង​មក​យក​មក ​រួច​ម្តាយ​ក៏​អោយ​ប្អូន​គេ​ទៅ​យក​ម៉ូតូ​មក​លុះ​ព្រលប់​បន្តិច ​ក៏​ត្រូវ​ប៉ូលិស​ចាប់​តែ​ម្តង​ទៅ​ ។​

អត្ថបទសរសេរ ដោយ