ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាវុធហត្ថ​រង​ការ​រិះគន់​រឿង​បង្ក្រាប​ឈើ​ក្រៅ​លំដាប់ថ្នាក់​បង្អួត​ថ្នាក់លើ

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖​ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​គេ​ស្គាល់​ថា​ ឈ្មោះ​ចំណាប់​និង​គូកន​ម្នាក់​ទៀត​ បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ថ្ពង​ ធ្វើការ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​ដឹកឈើ​រកា​ ដើម្បី​ចិញ្ចឹម​ឆ្នាំង ​(​ឈើ​ក្រៅ​លំដាប់ថ្នាក់​)​កសាង​សំណុំរឿង​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ ខណ​:​ដែល​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង…

ខេត្តកំពង់ស្ពឺ​ ៖​ កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​គេ​ស្គាល់​ថា​ ឈ្មោះ​ចំណាប់​និង​គូកន​ម្នាក់​ទៀត​ បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ថ្ពង​ ធ្វើការ​ឃាត់​គោ​យន្ត​កន្ត្រៃ​របស់​ប្រជាពលរដ្ឋ​ដឹកឈើ​រកា​ ដើម្បី​ចិញ្ចឹម​ឆ្នាំង ​(​ឈើ​ក្រៅ​លំដាប់ថ្នាក់​)​កសាង​សំណុំរឿង​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ ខណ​:​ដែល​ក្រុម​ឈ្មួញ​ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង ទាំង​រថយន្ត​យក​ទៅ​លក់​អោយ​ឈ្មួញ​នៅ​រាជធានី​ភ្នំពេញ ​មិន​បង្ក្រាប​ទាល់តែ​សោះ ​សង្ស័យ​តែ​ក្រុម​ឈ្មួញ​បាន​ទាក់ទង​ស្ងាត់​ៗ​ជាមួយ​អស់លោក​ហើយ​មើលទៅ​។​

ការ​បង្ក្រាប​គោ​យន្ត​ចំនួន​២​គ្រឿង​ ដឹកឈើ​ក្រៅ​លំដាប់ថ្នាក់​នេះ ​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩​​ តុលា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ ក្នុងភូមិ​អូ​រទេះ​ភ្លូក ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ឈើ​និយាយ​អោយ​ដឹង​ថា ​ឈើ​ប្រភេទ​រការ ​(​ឈើ​ក្រៅ​លំដាប់ថ្នាក់​នេះ​) ​ពួក​គាត់​ឡើង​ទៅ​ទិញ​ពី​គេ ​ដើម្បី​យក​មក​លក់​ដើម្បី​ចំណេញ​ប្រាក់​តិចតួច​គ្រាន់​ចិញ្ចឹមជីវិត ណាមួយ​បង់លុយ​ធនាគារ​ថែម​ទៀត​ផង ហើយ​មួយ​ជើង​រយៈពេល​១​ខែ ​ទើប​ដឹក​ទៅ​ដល់​ផ្ទះ​ក្នុង​១​ជើង​ចំណេញ​បាន​លុយ​ពី​២០​ម៉ឺន​ ទៅ​៣០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ បន្ទាប់​ពី​រត់​ផ្លូវ​រួចរាល់​អស់ហើយ​។​

ដោយ​ទៅ​ទិញ​គេ​ពីលើ​ភ្នំ​តម្លៃ​ឈើ​ក្នុង​១​ម៉ែត្រគូប​៦៥​ម៉ឺន​រៀល ​យក​មក​ល​កើ​បន្ត​តម្លៃ​៨៥​ម៉ឺន​រៀល ណា​មួយ​តាម​ផ្លូវត្រូវ​បង់​អោយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ថែម​ទៀត​ផង ពួក​គាត់​សង្ឃឹមថា​ លើក​នេះ​បាន​លុយ​ចំណេញ​តិចតួច​បានឱ្យកូន​ចូល​រៀន ​និង​បង់លុយ​ធនាគា​រ ហើយ​ស្រាប់តែ​មក​ដល់​ច្រកចូល​ផ្ទះ​ត្រូវ​បាន​លេចមុខ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​កម្លាំង​អាវុធហត្ថ​ស្រុក​ឃាត់​តែ​ម្តង​ ។