ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ស្តុកនិងរោងសិប្បកម្មកែ​ច្នៃ​ឈើ​អត់​ច្បាប់រកឃើញជាច្រើន​នៅស្រុក​ពេជ្រាដា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅ​ស្រុក​ពេ​ជ្រា​ដា ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប ក្នុង​នោះ​ ក៏មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ពុំ​មានច្បាប់​អនុញ្ញាត​ជា​ច្រើន​ទីតាំង​ផង​ដែរ ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​០៩ ​តុលា ដោយ​សមត្ថកិច្ច​រក​ឃើញ​ឈើ​គ្រប់​ប្រភេទ​ជា​ច្រើន​កំណាត់​…

ខេត្តមណ្ឌលគិរី​ ៖ ទីតាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅ​ស្រុក​ពេ​ជ្រា​ដា ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប ក្នុង​នោះ​ ក៏មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ពុំ​មានច្បាប់​អនុញ្ញាត​ជា​ច្រើន​ទីតាំង​ផង​ដែរ ប្រតិបត្តិការ​នេះ​ ធ្វើ​ឡើង​នៅ​​ថ្ងៃ​ទី​០៩ ​តុលា ដោយ​សមត្ថកិច្ច​រក​ឃើញ​ឈើ​គ្រប់​ប្រភេទ​ជា​ច្រើន​កំណាត់​ ។

លោក អ៊ា​ង សុគន្ធ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​ខាងលើ​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ និង​ធ្វើការ​ត្រួតពិនិត្យ​តាម​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ទាំងអស់ ​ដែល​មា​នទី​តាំងនៅ​ស្រុក​ពេជ្រ​ដា ដោយ​ពិនិត្យ​មើល​មានច្បាប់​អនុញ្ញាត​ប៉ុន្មាន​ទីតាំង និង​ពុំ​មានច្បាប់​អនុញ្ញាត​ប៉ុន្មាន ចំពោះ​ចំណាត់ការត្រូវ​តែ​បង្ក្រាប​ចំពោះ​បទល្មើស​ជាក់
ស្ដែង ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភៈ បាន​ឲ្យ​ដឹង​ដែរ​ថា រយៈពេល​ពីរ​ថ្ងៃ គិត​ពី​ថ្ងៃ​ទី០៧ តុលា ​ដល់ ០៩ តុលា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ស្ថាប័ន​តុលាការ បាន​ធ្វើការ​បង្ក្រាប​បាន​ចំនួន​៣​ទីតាំង ​។ ក្នុង​នោះ​នៅ​ស្រុក​កែវ​សីមា​១​កន្លែង និង​ស្រុក​ពេ​ជ្រា​ដា​ចំនួន​២​កន្លែង និង​បន្ត​ធ្វើ​ទាំងអស់​ទូ​ទាំង​ខេត្តមណ្ឌលគិរី ។

លោក​បញ្ជាក់​ថា ​រោង​សិប្បកម្ម​ដែល​មានច្បាប់​អនុញ្ញាត​អោយ​កែ​ច្នៃ​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ចំនួន​មិន​ច្រើន​ទេ តែ​ចំពោះ​សិប្បកម្ម​ខ្នាត​តូច​របៀប​លួចលាក់​មាន​ច្រើន​ត្រូវ​តែ​បង្ក្រាប​ទាំងអស់​ ។ យោង​តាម​ប្រភព​ដែល​អាច​ទុកចិត្ត​បាន នៅ​ស្រុក​ពេ​ជ្រា​ដា ពិសេស​នៅ​ចំណុច ភូមិ​ដេ​អេ ឃុំ​ពូ​ជ្រៃ កើត​មាន​រោង​សិប្បកម្ម​ជា​ច្រើន​កន្លែង​យ៉ាង​អានា​ធិ​ប្ប​តេ​យ្យ​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​គេ​មិន​ដែល​ឃើញ​មានការ​បង្ក្រាប​នោះ​ទេ ហើយ​ទីតាំង​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ព ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន ដែល​មាន​លោក ប៉ែ​ត ភក្ត្រា ជានា​យក​ដែន​ជ​ម្រ​សត្វព្រៃ​ផង​ដែរ​។

ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួ​សារ បាន​ធ្វើការ​រិះគន់​ដល់​មន្ត្រី​ជំនាញ​ដែល​គ្រប់គ្រង​នៅ​ទីនោះ​ថា បាន​បណ្តែត​បណ្ដោយ​ឲ្យ​កើត​មាន​បទល្មើស​ឈើ​ខុសច្បាប់ ព្រមទាំង​បណ្ដែតបណ្ដោយ​ឲ្យ​កើត​មាន​រោង​សិប្បកម្ម​រាប់​សិប​កន្លែង ដោយ​ពុំ​មានការ​បង្ក្រាប​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។​ ពួក​គាត់​បាន​ដាក់​ការ​សង្ស័យ​ថា ក្រុម​មន្ត្រី​ជំនាញ ពិសេស​លោក ប៉ែ​ត ភក្ត្រា ជានា​យក​ដែន​ជម្រក​ខាងលើ អាច​ជាប់​ពាក់ព័ន្ធ​និង​ការ​ទទួល​សំណូក​ច្រើន​សំបើម​ណាស់​ហើយ​មើលទៅ ទើប​រោង​សិប្បកម្ម​ច្នៃ​ឈើ​ទាំងនោះ​ដំណើរការ​បាន​យ៉ាង​រលូន​បែប​នេះ​ ។

អត្ថបទសរសេរ ដោយ