ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ដុល្លារ​អា​មេ​រិ​ក និង​លុយ​ជប៉ុន​ប្រែប្រួល​យ៉ាងណា

4 ឆ្នាំ មុន

នៅ​ក្នុងថ្ងៃនេះ អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន​មាន​អត្រា​ប្រែប្រួល បន្តិច បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​៨…

នៅ​ក្នុងថ្ងៃនេះ អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​យ៉េន​ជប៉ុន​មាន​អត្រា​ប្រែប្រួល បន្តិច បើ​ធៀប​កាលពី​ថ្ងៃ​ម្សិលមិញ ។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ថ្ងៃ​ទី​៨ ខែតុលា​នេះ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ១០៦,២០​យ៉េន អត្រា​លក់​រហូត​ដល់ ១០៨,៩០​យ៉េន ដែល​កាលពី​ម្សិលមិញ​មាន​អត្រា​ទិញ ១០៥,៧០​យ៉េន និង​អត្រា​លក់​ត្រឹមតែ ១០៨,៤០​យ៉េន​ប៉ុណ្ណោះ ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ជាមួយ​គ្នា​នេះ​ធនាគារ​ដដែល​ក៏​បានឱ្យ​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៨៧,០០​រៀល អត្រា​លក់ ៤.១០០,០០​រៀល ។ រីឯ​ប្រាក់​អឺ​រ៉ូ ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៣០,៣១​រៀល អត្រា​លក់ ៤.៥៣៨,៧០​រៀល​, ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៦៩៧,៤២​រៀល អត្រា​លក់ ២.៨០០,៣០​រៀល​, ១​ផោន​មាន​អត្រា​ទិញ ៤.៩៦៩,៧៩​រៀល អត្រា​លក់ ៥.០៧៩,៩០​រៀល ។

ចំពោះ​ប្រាក់​យ៉េន​ជប៉ុន ១​យ៉េន​មាន​អត្រា​ទិញ ៣៧,៥២៩៨​រៀល អត្រា​លក់ ៣៨,៦០៦៤​រៀល​, ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៣,៨០​រៀល អត្រា​លក់ ១៣៤,៩០​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧៣២​រៀល អត្រា​លក់ ០,១៧៧៥​រៀល និង ១​គីប​ឡាវ​មាន​អត្រា​ទិញ​០,៣៩៥៨​រៀល អត្រា​លក់ ០,៤៧០៧​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ