ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​និយម​ចាយប្រាក់​បាត​ថៃ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ត្រូវ​ដឹង​ពី​ការ​ប្រែប្រួល

4 ឆ្នាំ មុន

សម្រាប់​អ្នក​និយម​ចាយប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ សូម​មក​ដឹង​ថា តើ​មានការ​ប្រែប្រួល​យ៉ាងណា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ? ។ បើ​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៤ ខែតុលា​នេះ​ថា…

សម្រាប់​អ្នក​និយម​ចាយប្រាក់​បាត​ថៃ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ សូម​មក​ដឹង​ថា តើ​មានការ​ប្រែប្រួល​យ៉ាងណា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ? ។ បើ​តាម​ប្រភព​ពី​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៤ ខែតុលា​នេះ​ថា ១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៧០​រៀល អត្រា​លក់​១៣៤,៩០​រៀល ។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ដោយឡែក កាលពី​ថ្ងៃ​ម្សិលមិញ​១​បាត​ថៃ​មាន​អត្រា​ទិញ​១៣៣,៦០​រៀល​អត្រា​លក់ ១៣៤,៨០​រៀល និង​កាលពី​ថ្ងៃ​ទី​០២ ខែតុលា​នេះ​ដែរ ១​បាត​ថៃ​មាន​អត្រា​ទិញ ១៣៣,៧០​រៀល អត្រា​លក់ ១៣៤,៨០​រៀល ហើយ​កាលពី​ថ្ងៃ​ទី​០១ មាន​អត្រា​ទិញ ១៣៣,៨០​រៀល អត្រា​លក់ ១៣៤,៨០​រៀល ។

ចំពោះ​អត្រា​ប្តូរ​ប្រាក់​នៃ​ប្រទេស​ផ្សេង​ៗ​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃនេះ​ដែរ ប្រភព​ដដែល​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ​៤.០៩០,០០​រៀល អត្រា​លក់ ៤.១០៣,០០​រៀល​, ១​អឺ​រ៉ូ​មាន​អត្រា​ទិញ ៤.៤៣៧,៦៥​រៀល អត្រា​លក់​៤.៥៤៦,១២​រៀល ។ រីឯ​ប្រាក់​ដុល្លារ​អូស្ត្រាលី ១​ដុល្លារ​មាន​អត្រា​ទិញ ២.៧០៧,៥៨​រៀល អត្រា​លក់​២.៨១០,៥៦​រៀល​, ១​យ៉េន​ជប៉ុន​មាន​អត្រា​ទិញ ៣៧,៦៩៥៩​រៀល​អត្រា​លក់ ៣៨,៧៨០៧​រៀល​, ១​ដុ​ង​វៀតណាម​មាន​អត្រា​ទិញ ០,១៧៣៣​រៀល អត្រា​លក់ ០,១៧៧៦​រៀល និង ១​គីប​ឡាវ​មាន​អត្រា​ទិញ ០,៣៩៦១​រៀល អត្រា​លក់ ០,៤៧១០ រៀល ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ