គិត​ត្រឹម​រសៀល​នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​បន្តហក់ឡើង​


ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​មក​ត្រឹម​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថានភាព​កំពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ​ស្ថានភាព​​ទឹក​កំពុង​បន្ត​ហក់​ឡើង​ដល់​កម្ពស់​៥,៧០​ម៉ែត្រ​ពី​បាត​ស្ទឹង ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា ទឹក​ក៏​បាន​ហូរ​កាត់​លើ​ផ្លូវជាតិ​ដែល​មានកំ​ពស់​មួយ​តឹក ហើយ​ទឹកបាន​ហូរ​កាត់​តាម​លើ​បណ្តោយ​ផ្លូវជាតិ​ប្រវែង​ប្រហែល​៥៦​ម៉ែត្រ ស្រប​ពេល មេឃ​កំពុង​ភ្លៀង​តិច និង​ច្រើន​នៅ​តែ​បន្ត​ផង​ដែរ ។

តាម​ការ​សន្និដ្ឋាន​បានឱ្យ​ដឹង​ថា បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នា​រសៀល​ថ្ងៃនេះទៀត​ គឺ​កម្ពស់​ទឹក​អាច​នឹង​ឡើង​ដល់​កំរិត​កម្ពស់​ប្រកាស​អាសន្ន​៥,៨០​ម៉ែត្រ​ពី​បាត​ស្ទឹង ។

នៅ​ចំពោះ​មុខ ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង គេ​ឃើញ​រថយន្ត​តូច​-​ធំ​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មក​ជា​ធម្មតា​។

បច្ចុប្បន្ន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សីលា និង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហការ​ជាមួយ​កំ​ម្លាំ​ង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក សៅ បុរី​វឌ្ឍនៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​កំ​ង់​សីលា​កំពុង​តាមដាន​កម្ពស់​ទឹកជា​បន្ត​ផង​ដែរ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ