ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​… ​ចិន​គំរាម​មិន​អោបដៃ​នៅ​ស្ងៀម

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ កងទ័ព​ចិន​បាន​ប្រមូលផ្ដុំ​នៅ​ព្រំដែន​ជាមួយ​ហុងកុង ហើយ​នា​ថ្ងៃ​ទី​១៥​សីហា​ចិន​បាន​គំរាម​ថា នឹង​មិន​អោបដៃ​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​ការ​តវ៉ា​កាន់តែ​បង្ក​សភាពការណ៍​អាក្រក់​ទៅ​ៗ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ការ​កំរាម​បែប​នេះ​នាំ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​។ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ឡុ​ង​ដ៏​លោក​LIU XIAOMING​បាន​ព្រមាន​ថា ក្រុង​ប៉េ​កាំ​ង​នឹង​មិន​អោបដៃ​នៅ​ស្ងៀម​ឡើយ…

ក្រុង​ហុងកុង ៖ កងទ័ព​ចិន​បាន​ប្រមូលផ្ដុំ​នៅ​ព្រំដែន​ជាមួយ​ហុងកុង ហើយ​នា​ថ្ងៃ​ទី​១៥​សីហា​ចិន​បាន​គំរាម​ថា នឹង​មិន​អោបដៃ​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​ការ​តវ៉ា​កាន់តែ​បង្ក​សភាពការណ៍​អាក្រក់​ទៅ​ៗ​ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ ការ​កំរាម​បែប​នេះ​នាំ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មានការ​ព្រួយបារម្ភ​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​ឡុ​ង​ដ៏​លោក​LIU XIAOMING​បាន​ព្រមាន​ថា ក្រុង​ប៉េ​កាំ​ង​នឹង​មិន​អោបដៃ​នៅ​ស្ងៀម​ឡើយ ប្រសិនបើ​សភាពការណ៍​ក្លាយទៅជា​មិន​អាច​ត្រួតត្រា​បាន​។

ក្រោយ​រយៈពេល​២​ខែ​នៃ​ចលនា​តវ៉ា​ដែល​កាន់តែ​រីក​ដាល​នៅ​ហុងកុង កង​ទាហាន​ចិន​នា​ថ្ងៃ​ទី​១៥​សីហា​បាន​ប្រមូលផ្ដុំ​ក្នុង​ស្តា​ត​មួយ​នៃ​ទីក្រុង​SHENZHEN ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ហុងកុង​។ នៅ​ទីនោះ​បណ្ដា​រថពាសដែក​ព្រមទាំង​បណ្ដា​រថយន្ត​យោធា ក៏​ឃើញ​មាន​ជា​ច្រើន​គ្រឿង​ដែរ​។

ចិន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បាន​គំរាម​ធ្វើ​អន្តរាគមន៍ ដើម្បី​ស្ដារ​របៀបរៀបរយ​ឡើង​វិញ ដោយ​ចេញផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​ផ្លូវការ​នូវ​វី​ដេ​អូ បង្ហាញ​ក្បួន​រថយន្ត​យោធា​បើក​សំដៅ​ទៅ​ក្រុង​SHENZHEN​។ បែប​នេះ​នាំ​ឲ្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​លោក​JOHN BOLTON​លើក​ពី​ស្រមោល​​នៃ​ការ​បង្ក្រាប​បង្ហូរឈាម ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន​ធៀន​អាន​មេន​កាលពី​៣០​ឆ្នាំ​មុន​នៅ​ក្រុង​ប៉េ​កាំ​ង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ