ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាសករ​ផ្លូវ​ដែក ក្នុងរឿង The Railway Man

11 ឆ្នាំ មុន

មកដល់​ថ្មីទៀត​ហើយ​ខ្សែ​ភាព​យន្ត​ហូលីវូដ មាន​ចំណង​ជើង​ថា The Railway Man ដែល​នាំចូល និង​ចែកចាយ​ដោយ​ក្រុម​ហ៊ុន Westec Media Limited។ ខ្សែភាព​យន្ត The Railway Man នេះគឺជា​ខ្សែភាព​យន្តដែល​និយាយ​ពីជីវប្រវត្តិ​ពិតរបស់​ឈ្លើយ​សឹក​ម្នាក់ក្នុង​ចំណោម​ឈ្លើយសឹក​រាប់ពាន់​នាក់ ក្នុងអំឡុង​ពេល​សង្គ្រាម​លោក​លើកទី២។

The Railway Man គឺ​ជាខ្សែភាព​យន្តដែល​និយាយ​ពីជីវិត​ពិតរបស់​លោក Eric Lomax ដែលជា​ឈ្លើយសឹក​ម្នាក់​ក្នុង​ចំណោម​ឈ្លើយសឹក​រាប់ពាន់​នាក់ ដែលជា​សម្ព័ន្ធ​មិត្តនៃ​សង្គ្រាម​ដទៃ​ទៀត ដែល​គាត់ត្រូវ​បានបង្ខំ​ឱ្យ​ធ្វើការ​លើ​ការ​សាង​សង់​ផ្លូវរថ​ភ្លើង ថៃ-ភូមា ក្នុងអំឡុង​ពេល​សង្គ្រាម​លោកលើក​ទី២។ ចង់ដឹងថា តើជីវិត​ពិតដ៏​វេទនា​ក្នុងភាព​ជា​ទាសករ និងការរស់​នៅជាមួយ​នឹងស្រមោល​អន្ធកាល​ក្នុង​អំឡុងពេល​សង្គ្រាម​លោកលើក​ទី២ មានភាព​ឈឺចាប់​យ៉ាង​ណានោះ សូមកុំភ្លេច​ចូលរួម​តាមដាន​ទស្សនា​ទាំងអស់​គ្នា នៅរោង​ភាព​យន្ត Legend Cinema  ។

ខ្សែភាព​យន្តនេះ​ផងដែរ នឹងចាក់​បញ្ចាំងចាប់​ពី​ថ្ងៃទី 14 ខែកុម្ភ: ឆ្នាំ 2014 តទៅ នៅ​រោងភាព​យន្ត លេជេន (Legend Cinema) ទូរស័ព្ទ​ទំនាក់​ទំនង 078 300 400 ។