ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង​ ​ម៉ាណា​ បដិសេធ​​ចាប់​អាជីព​​បង្ហាញ​ម៉ូដ​ព្រោះ​​មិន​ជឿ​​ជាក់​លើ​​ខ្លួន​​ឯង​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ពិធី​ការិនី​លេច​ធ្លោ​ប្រចាំ​ទូរទស្សន៍អប្សរា​កញ្ញា​ដួង​ ម៉ាណា​ មាន​ដង​ខ្លួន​ខ្ពស់​ស្រឡះ​ ដៃ​ជើង​ល្វតល្វន់​ និង​មាន​សម្រស់​គួរ​ឱ្យ​គយ​គន់​ ។​ ដោយសារ​តែ​មាន​រូប​សម្បត្ដិ​បែប​នេះ​ហើយ​ ទើប​មាន​គេ​ទាក់​ទង​នាង​ឱ្យ​បន្ថែម​អាជីព​បង្ហាញ​ម៉ូដ​មួយ​ទៀត​ ប៉ុន្ដែ​ម៉ាណា​មិន​ចង់​ឡើយ​ ព្រោះ​នាង​យល់​ថា​ ខុស​ជំនាញ​ខ្លាច​ពេល​ដើរ​លើ​វេទិកា​មិន​សម​ មិនទំនង​អាច​បាក់​មុខ​នាំ​ឱ្យ​ខូច​កម្មវិធី​គេ​ ។​

រាជធានីភ្នំពេញ​ ៖ ពិធី​ការិនី​លេច​ធ្លោ​ប្រចាំ​ទូរទស្សន៍អប្សរា​កញ្ញា​ដួង​ ម៉ាណា​ មាន​ដង​ខ្លួន​ខ្ពស់​ស្រឡះ​ ដៃ​ជើង​ល្វតល្វន់​ និង​មាន​សម្រស់​គួរ​ឱ្យ​គយ​គន់​ ។​ ដោយសារ​តែ​មាន​រូប​សម្បត្ដិ​បែប​នេះ​ហើយ​ ទើប​មាន​គេ​ទាក់​ទង​នាង​ឱ្យ​បន្ថែម​អាជីព​បង្ហាញ​ម៉ូដ​មួយ​ទៀត​ ប៉ុន្ដែ​ម៉ាណា​មិន​ចង់​ឡើយ​ ព្រោះ​នាង​យល់​ថា​ ខុស​ជំនាញ​ខ្លាច​ពេល​ដើរ​លើ​វេទិកា​មិន​សម​ មិនទំនង​អាច​បាក់​មុខ​នាំ​ឱ្យ​ខូច​កម្មវិធី​គេ​ ។​

សម្រស់​ និង​រូប​រាង​របស់​កញ្ញា​ដួង​ ម៉ាណា​ ពិធី​ការិនី​ក្នុង​កម្មវិធី​«​ប្រស្នា​តារា​»​ និង​កម្មវិធី​ «មេផ្ទះលេខ​១​»​ របស់ស្ថានីយ​ទូរទស្សន៍​អប្សរា​ កំពុង​តែ​ទាក់​​ទាញ​ចិត្ដ​គ្រូ​បង្ហាត់​បង្ហាញ​ម៉ូដ​ ។​ នៅ​ពេល​ម៉ាណា​ បង្ហាញ​មុខ​នៅ​ក្នុង​ក​ម្មវិធី​ជា​ពិធី​ការិនី​ដែល​ពេល​ចេញ​ដំបូង​ត្រូវ​ដើរ​អែន​អន​បែប​បង្ហាញ​ម៉ូដ​ បញ្ចេញ​ស្នាម​ញញឹម​ស្រស់​នោះ​ ធ្វើ​ឱ្យ​គ្រូ​បង្ហាត់​ផ្នែក​បង្ហាញ​ម៉ូដ​ពេញ​ចិត្ដ​នាង​ ។​ ម៉្លោះ​ហើយ​ទើប​បាន​ជា​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​សិល្បៈ​បង្ហាញ​ម៉ូដ​ចង់​ទាក់​ទង​ម៉ាណា​ឱ្យ​ចាប់​អាជីព​បង្ហាញ​ម៉ូដ​ទៀត​ បន្ថែម​ទៅ​លើ​​អាជីព​ចាស់​ ព្រោះ​តាំង​ពី​នាង​ប្រឡូក​អាជីព​សិល្បៈ​មក​ កម្រ​បញ្ចេញ​ស្នាដៃ​ណា​ឱ្យ​ប្លែក​ក្រៅពី​ពិធី​ការិនី​ណាស់​ ខណៈ​ដែល​តារា​ស្រី​មួយចំនួន​ប្រឹង​ពង្រីក​ជំនាញ​សិល្បៈ។​​​​ ​
អ្នកស្រី​សាពណ៌​ជា​គ្រូបង្ហាត់​ផ្នែក​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ​ និង​ជា​ពិធី​ការិនី​ ព្រម​ទាំង​ជា​តារា​ភាព​យន្ដ​ដែរ​នោះ​ បានបង្ហាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ម៉ាណា​ ក្នុង​ពេល​ដែល​អ្នកស្រី​ចូលរួម​ធ្វើ​ជា​គណៈ​កម្មការ​ដាក់​ពិន្ទុ​ឱ្យ​បេក្ខនារី​ក្នុងកម្មវិធី​«មេ​ផ្ទះ​លេខ​១»​ ដែល​មាន​លោក​ហ្វៃ​ សំអាង​ គ្រប់​គ្រង​ ។​

អ្នក​ស្រី​សាពណ៌ថ្លែង​ថា​ ម៉ាណា​ មាន​ដង​ខ្លួន​ល្អ​សម​ជា​តារា​បង្ហាញ​ម៉ូដ​ ព្រោះ​កម្ពស់​ដល់​ទៅ​១,៧០​ម៉ែត្រ​ ដៃជើង​ វែងៗ​ បើ​សិន​ជា​នាង​បញ្ចូល​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូដ​ទៀត​ពិត​ជា​សក្ដិ​សម​ ស្រប​ពេល​ដែលនាង​មាន​ផ្ទៃ​មុខ​មើល​​ទៅ​សម​នឹង​ដង​ខ្លួន​ ។​ ទោះជា​ម៉ាណា​មិន​ចង់​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ ព្រោះ​តែ​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​ តែ​អ្នក​ស្រី​អាច​បង្ហាត់​បង្ហាញ​ និង​ចង្អុល​ទិស​ពី​ល្បិច​ដើរ​បង្ហាញ​ម៉ូដ​លើ​វេទិកា​ឱ្យ​ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​លេច​ធ្លោ​ម្នាក់​បាន​ ដើម្បី​ឱ្យ​តារា​ខ្មែរ​យើង​កាន់​តែ​រីក​ដុះ​ដាល​លើ​វិស័យ​បង្ហាញម៉ូដ​ ។​ កញ្ញា​ដួង​ ម៉ាណា​ ដែល​គ្រង​ឈុត​សម្លៀក​បំពាក់​រ៉ូប​ពណ៌ស្វាយ​ស្រស់​សោភា​និយាយ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ នាង​ក៏ចូល​ចិត្ដ​អាជីព​បង្ហាញ​ម៉ូដ​ដែរ​ ព្រោះ​ជា​តារា​ស្ថិត​ក្នុង​ពិភព​សិល្បៈ​ បើ​បាន​បង្ហាញ​ស្នាដៃ​ច្រើន​ជា​រឿង​ល្អ​ ប៉ុន្ដែ​អាជីព​មួយនេះ​នាង​ពិបាក​ធ្វើ​បាន​ ។ នាង​គិត​ថា​ ដើរ​បង្ហាញ​ម៉ូដ​ត្រូវ​ធ្វើ​ទឹក​មុខ​ ប្លែកៗ​ ដើរ​កាច់​រាង​តាម​ចង្វាក់​ភ្លេង​ មាន​លឿន​ មាន​យឺត​នៅ​លើ​វេទិកា​ដែល​នាង​គិត​ថា​ ទៅ​មិនរួច​ទេ​ ។​ អ្វី​ដែល​សំខាន់​ គឺ​នាង​ខ្លាច​ដើរ​ដួល​នៅ​លើឆាក​ច្បាស់​ជា​ខ្មាស​គេ​ ព្រោះ​អ្នក​បង្ហាញ​ម៉ូដ​ត្រូវ​ពាក់​ស្បែក​ជើង​កែង​ ខ្ពស់ៗ​ ហើយ​ប្រឹង​ទប់​ខ្លួន​ណាស់​ និង​មាន​ពេល​ខ្លះ​ទៅ​ដើរ​បង្ហាញ​ម៉ូដ​ក្នុង​កន្លែង​​ធំ​លំ​ដាប់​ថ្នាក់​ជាតិ​ទៀត​ ។

ទាំង​នោះ​ហើយ​ទើប​នាង​មិន​ជឿ​ជាក់លើ​ខ្លួន​ឯង​ ព្រោះ​កន្លង​មក​មាន​គេ​សួរ​នាំ​ពី​បញ្ហា​នេះ​ដែរ​ តែ​នាង​មិន​ទទួល​ខ្លាច​តែ​បាក់​មុខ​ ព្រោះ​នាង​មិន​សូវ​ប៉ិន​ទ្រាំ​នឹង​ស្បែក​ជើង​កែង​ ខ្ពស់ៗ​ទេ​ ទោះជា​នាង​មាន​កម្ពស់​ត្រូវ​ខ្នាត​អ្នក​ដើរ​បង្ហាញ​ម៉ូដ​ក្ដី​ ។​ ស្រី​ស្អាត​មក​ពី​ខេត្ដ​ព្រះសីហនុ​រូប​នេះ​បន្ថែម​ថា​ «​ខ្ញុំ​ធ្វើ​ការ​តែ​អាជីព​ពិធីការិនី​មួយ​មុខ​នេះ​ជា​មួយ​អាជីព​ជា​អ្នក​លក់​ផ្ដៅ​ខាង​ក្រៅ​សិល្បៈ​ គឺ​ល្មម​អាច​ទទួល​យក​បាន​ ។​ នាង​ខ្ញុំ​ស្រឡាញ់​សិល្បៈ​បែប​នេះ​ហើយ​ ទើប​នៅ​តែ​បន្ដ​ចាប់​យក​ បើ​ឱ្យ​ស្ទុះ​ទៅ​ចាប់​យក​អ្វី​ច្រើន​នោះ​គ្មាន​ពេល​រក​សីុ​ទេ​ ។​ នៅ​ផ្ទះ​ខ្ញុំ​ជា​ចំណែក​មួយ​មើល​ការ​ខុស​ត្រូវ​ម្នាក់​ដែរ​ទៅ​លើ​មុខ​ជំនួញ​ ។​ នាង​ខ្ញុំ​សប្បាយ​ចិត្ដ​នៅ​ពេល​ដែល​កម្មវិធី​ដែល​នាង​ខ្ញុំ​ធ្វើ​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​១១​ ទទួល​បាន​ការ​គាំ​ទ្រ​ពី​មហាជន​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​ទឹកចិត្ដ​បំពេញ​ការងារ​បន្ថែម​ទៀត​ ធ្វើ​យ៉ាង​ណា​ឱ្យ​កាន់​តែ​ល្អ​ឡើង​»​ ។​

ម៉ាណា​ ថ្លែង​អំណរ​គុណ​ដែល​រៀម​ច្បង​ចាប់​អារម្មណ៍​ចង់​បាន​នាង​ធ្វើ​ជា​តារា​បង្ហាញ​ម៉ូដ​ ព្រោះ​ឃើញ​មាន​គុណ​សម្បត្ដិ​ខ្លះ​ តែ​នាង​នៅ​មិន​ទាន់​សម្រេច​ចិត្ដ​ទេ​ ចាំ​មើល​ទៅ​ថ្ងៃ​ក្រោយ​សិន​ ក្រែង​អាច​ប្ដូរ​ចិត្ដ​ ៕​