ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូស្នេហ៍​តារា​ថៃ ៧ គូ ដែល​ខាង​ស្រី​មានទ្រព្យ​សម្បត្តិ​ជាង​ខាង​ប្រុស​ដាច់

4 ឆ្នាំ មុន

ថៃ ​៖ នៅ​ពេល​ដែល​យើង​ស្រឡាញ់​នរណា​ម្នាក់ នៅ​ពេល​នោះ​ពិភពលោក​ក៏​ក្លាយទៅជា​ពណ៌​ផ្កាឈូក​តែ​ម្ដង ហើយ​រឿង​ស្នេហា​នោះ ក៏​អាច​មានរឿង​ពាក់ព័ន្ធ​ជា​ច្រើន​ដែរ​។ វា​អាច​ជា រឿង​លុយកាក់​មួយ​ដែរ ដែល​វា​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំងនោះ​។ ទើប​ពេល​នេះ…

ថៃ ​៖ នៅ​ពេល​ដែល​យើង​ស្រឡាញ់​នរណា​ម្នាក់ នៅ​ពេល​នោះ​ពិភពលោក​ក៏​ក្លាយទៅជា​ពណ៌​ផ្កាឈូក​តែ​ម្ដង ហើយ​រឿង​ស្នេហា​នោះ ក៏​អាច​មានរឿង​ពាក់ព័ន្ធ​ជា​ច្រើន​ដែរ​។ វា​អាច​ជា រឿង​លុយកាក់​មួយ​ដែរ ដែល​វា​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ទាំងនោះ​។ ទើប​ពេល​នេះ សូម​នាំ​លោក​អ្នក​ទៅ​ស្គាល់​គូ​តារា​ថៃ​ដែល​ខាង​ស្រី​មាន​ទ្រព្យធន​ច្រើន​ជាង​ខាង​ប្រុស​ទាំងអស់​គ្នា​!

7/. Jesdaporn Pholdee និង Sitamon Tangsuwan

Sitamon ជា​ភរិយា​របស់​តារា​សម្ដែង​រូប​សង្ហា​លោក Jesdaporn​។ Sitamon ជា​ម្ចាស់​ហាង​លក់​គ្រឿង​សង្ហា​រឹម​ខ្នាត​យក្ស​នៃ Q Concept Store និង​ជា​ម្ចាស់​ហាង​លក់​តុក្កតា​ប្រាយ​ត៍ ដែល​មាន​ភាគហ៊ុន​ជាមួយ​មិត្តភក្តិ គឺ ឈុ​ម​ភូ អា​រ៉ៈ​យ៉ា ផង​ដែរ​។

6/. Jack Tanapon និង Jah Rsiam

ពី​ដំបូង​ពួក​គេ​ស្រឡាញ់​គ្នា ដល់​ថ្នាក់​ឱ្យ​ចិញ្ចៀន និង​មាន​គម្រោង​រៀប​ការ​ជាមួយ​គ្នា​ទៀត​ផង តែ​នៅ​សុខ​ៗ​ក៏​បែក​គ្នា​វិញ ដោយសារ​អ្នក​ផ្ទះ​ខាង​ស្រី Jah Rsiam មិនសូវ​ចូល​ចិត្ត​លោក Jack ប៉ុន្មាន​ទេ ថែម​ទាំង​រឿង​ឋានៈ​ផង​ដែរ ដែល​ខាង​ស្រី​មាន​ជាង​ខាង​ប្រុស​។

5/. Dj Man និង Suteewan Taveesin (Baiteoy Rsiam)

ចុង​ក្រោយ​នេះ Dj Man បាន​សុំ​នាង Baitoey រៀប​ការ តែ​នាង​មិន​ទាន់​យល់ព្រម ព្រោះ​ចង់​ធ្វើការ​សិន​។ នាង​បានឱ្យ​ដឹង​ថា​ម្ដាយ​នាង​បាន​ទារ​ថ្លៃ​បណ្ណាការ ១០ លាន​បាត​ថៃ​ឯនោះ ដែល​នាង​គិត​ថា​ម្ដាយ​ខ្លួន​ចង់ឱ្យ​ពិធី​រៀប​មង្គលការ​នោះ​សម​នឹង​ឋានៈ​គ្រួសារ​អ្នកមាន​របស់​កូនស្រី​ក៏
អាច​ថា​បាន​។

4/.Apinya Sakuljaroensuk និង Nantawut Boonrubsup

សម្រាប់​គូស្នេហ៍​មួយគូ​នេះ​វិញ តារា​សម្ដែង​នាង Apinya ក៏​មាន​ប្រាក់​មិនធម្មតា​ស្រាប់​ហើយ ព្រោះ​នាង​ជានា​រី​ដែល​ឧស្សាហ៍​ធ្វើការ ដែល​រឿង​លុយកាក់​របស់​នាង ក៏​មិន​តិច​ជាង​លោក Nantawut ឡើយ​។

3/. Sarunrat Visutthithada (Lydia) និង Matthew Deane Chanthavanij

ជា​គូស្នេហ៍​តារា​មួយគូ​ទៀត​សម្រាប់​នាង Lydia និង​លោក Matthew ដែល​ពេល​នេះ​មានកូន​ប្រុស​ម្នាក់ ហើយ​ក្ដី​ស្នេហ៍​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំពេញ​ឱ្យ​គ្នា​រហូត អ្នក​ទាំង​ពីរ​តែង​ផ្ដល់​កម្លាំងចិត្ត​ឱ្យ ផ្ដល់​ការ​ប្រឹក្សា​យោបល់​គ្នា​នូវ​គ្រប់​រឿង ធ្វើ​ឱ្យ​ពួក​គេ​ក្លាយជា​គូស្នេហ៍​ដែល​ដ៏​មាន​សុភមង្គល និង​កក់ក្ដៅ​ជា​ខ្លាំង​។

2/. Saithip Montrikul Na Ayudhaya និង S Worarit

សម្រាប់​ឌី​ជេ​ស្រី Saithip និង​តារា​សម្ដែង​សិស្ស​ប្អូន​លោក S Worarit បាន​ចេញ​មក​ទទួលស្គាល់​ថា​ពួក​គេ​មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន ហើយ​ខាង​ស្រី​ក៏​មាន​ឋានៈ មាន​ជាង​ខាង​ប្រុស​តែ​ម្ដង​។

1/. Passavee Payacaboot (Numwan) និង Nawin Yaowapholkul

អ្នក​ណា​ៗ​ក៏​ច្រណែន​ដែរ​នៅ​ពេល​ដែល Numwan និង​លោក Nawin ជា​សង្សារ​នឹង​គ្នា​។ ក្រោយ​ពី​បាន​រៀប​ការ និង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នឹង​គ្នា​ហើយ​នោះ ដែល​និយាយ​បាន​ថា​ប្រូ​ហ្វា​ល់​ខាង​ស្រី​គឺ​មិនធម្មតា​ឡើយ ដោយ​នាង​មាន​ជំនួញ​ខាង​សម្ផស្ស​គឺ iDDNA Clinic Thailand និង Filorga Clinic ដែល​គេ​គ្រប់​គ្នា​ស្គាល់​យ៉ាងច្រើន​នៅ​ប្រទេស​ថៃ​៕

ប្រភព​៖ tvpoolonline , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ