Yang Mi តារា​សម្ដែង​ស្រី​ដ៏​ល្បី​ចិន​ត្រូវ​បាន​អ្នកគាំទ្រ​ទាញ​របូត​អាវ​ចេញ​…


ចិន ៖ ស្ថិត​នៅ​ក្នុង​ក្រសែភ្នែក​របស់​មហាជន​មក​ជា​យូរ​ឆ្នាំ Yang Mi តារា​ល្បី​របស់​ចិន​ដែល​ជឿ​ថា​បាន​ឆ្លងកាត់​ការ​ខ្មាស​អៀន​នៅ​មុខ​មហាជន​រួច​ហើយ​ដែរ ។

រូបភាព​នោះ​ជា​រូបភាព​នាង​បាន​ស្លៀក​ឈុត​ឥត​ខ្សែ និង​សំពត់​ពណ៌​ខ្មៅ មុន​នឹង​ជួប​ហេតុ​ដែល​នឹក​ស្មាន​មិន​ដល់ ។ នៅ​ពេល​ដែល​ហ្វ៊ែ​ន​ជានា​រី​ម្នាក់​បាន​ចូល​មក​រក​នាង តែ​កើតហេតុ​ភ្ញាក់ផ្អើល​ដោយ​បាន​ជ្រុល​ទៅ​ចាប់​ទាញ​អាវ​របស់ Yang Mi ធ្លាក់​ចុះ​មក​ដល់​ចង្កេះ ធ្វើ​ឱ្យ​ឃើញ​អាវ​ក្នុង​ឥត​ខ្សែ​ចេញ​មក ។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​កណ្ដាល​វង់ និង​ត្រូវ​បាន​គេ​ថត ហើយ​វា​អាច​ជា​ពេល​មួយ​ដែល​ខ្មាស​គេ​បំផុត​ចាប់តាំងពី​នាង​ចូល​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩១​មក ។ Yang Mi បច្ចុប្បន្ន​មាន​អាយុ ៣២ ឆ្នាំ​ហើយ នាង​មើលទៅ​ដូច​ជា​ខ្មាស​គេ​ណាស់ នា​ពេល​ដែល​នាង​បាន​ប្រញាប់ប្រញាល់​ទាញ​អាវ​របស់​នាង​ឡើង​លើ​វិញ​ដើម្បី​បិទ​បាំង​ទ្រូង​នាង ។

បើ​ទោះជា​ឈុត​ក្នុង​របស់​នាង​បាន​បង្ហាញ​ចេញ​មក​ហើយ​ក្ដី តែ​នាង​នៅ​តែ​សម្ដែង​ចេញ​នូវ​ទស្សនៈ​វិជ្ជមាន​ក្នុង​លំដាប់​ខ្ពស់​របស់​កំពូល​តារា​ស្រី​រូប​នេះ ដោយ​នាង​មិន​បាន​ហាមាត់​បន្ទោស​ហ្វ៊ែ​ន​នោះ​ទេ តែ​នាង​ថែម​ទាំង​បាន​ថតរូប​ជាមួយ​ហ្វ៊ែ​ន​ៗ​ត​ទៀត​ផង​។ បែប​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​រឿង​ដែល​នាង​សម្ដែង «Legend of Fuyao» ចេញ​មក​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង ៕

ប្រភព ៖ siamdara , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ