លេងសើច​ម៉េច​បាន​វ័យ​៥០​ឆ្នាំ​ឡើង​ហើយ​តែ​តារា​ស្រី​ថៃ​ដ៏​ល្បី​៨​ដួង​នេះ​សម្រស់​ញាក់សាច់


ថៃ​៖ ធ្វើ​យ៉ាងណា​ខ្លះទៅ​ទើប​នៅ​រក្សា​សម្រស់​បាន​ស្អាត​ហើយ​ក្មេង​យ៉ាងនេះ នៅ​ពេល​ដែល​តារា​ទាំងនេះ​មាន​វ័យ ៥០ ឆ្នាំ​ឡើង​ហើយ ហើយ​អ្នកខ្លះ​ក៏​ចូល ៦០ ទៀត​ផង​។ មុខមាត់ ពិតជា​មិន​អាច​ប្រាប់​ពី​អាយុ​បាន​មែន ព្រោះ​មិន​នឹង​ស្មានថា តារា​រៀមច្បង​ទាំងនេះ​នៅ​តែ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ដដែល ។

8/. Ornapha Krisadee

វ័យ ៦៥ ឆ្នាំ​ហើយ សម្រាប់​នារី​ម្នាក់​នេះ នាង​ជា​មនុស្ស​ពូកែ និង​មាន​សមត្ថភាព​ពិត​ៗ ដែល​ធ្វើ​បាន​គ្រប់យ៉ាង​ក្នុង​វិស័យ​សិល្បៈ​ថៃ និង​ជា​អ្នក​ដែល​សិល្បករ​ជំនាន់​ក្រោយ​គោរព​យ៉ាង​ខ្លាំង​។ ទោះជា​ពេល​នេះ​វ័យ ៦៥ ទៅ​ហើយ​ក្ដី ក៏​អ្នក​សម្ដែង​ជំនាន់​ក្រោយ​ជា​ច្រើន​នាក់​ច្រណែន​នឹង​សម្រស់​របស់​នាង​ណាស់ ព្រោះ​មើលទៅ​ដូច​កាលពី ៤០ មុន​អ៊ីចឹង ។

7/. Mayura Sawetsila

វ័យ ៦១ ឆ្នាំ​ហើយ សម្រាប់​តារា​សម្ដែង និង​ពិធី​ការិនី​រូប​នេះ​។ នាង​មាន​អាជីព​ជា​ពិធីករ​មក​ជាង ២០ ឆ្នាំ​ហើយ និង​ក៏​ជា​តារា​សម្ដែង​ដែល​មាន​ថ្វីដៃ​សម្ដែង​យ៉ាង​ល្អ​។ ឆ្នាំ​នេះ ៥១ ឆ្នាំ​ក្ដី តែ​នៅ​តែ​ស្រស់​ស្អាត​រហូត​។

6/. Penpak Sirikul

វ័យ ៥៨ ឆ្នាំ មាន​អាជីព​ជា​តារា​សម្ដែង​ដ៏​ប៉ិន​ប្រសប់ និង​បាន​ធ្វើ​ឱ្យ​អ្នកដឹកនាំ​រឿង ជា​ច្រើន​នាក់​ចង់បាន​នាង​ទៅ​សម្ដែង​ជា​ខ្លាំង​។ ក្នុង​ឆ្នាំ ២០១៩ នេះ តា​យ មានរឿង​ដែល​ខ្លួន​សម្ដែង​ចំនួន ៨ រឿង​សម្រាប់​ឱ្យ​ទស្សនិកជន​បានឃើញ ហើយ​អ្នក​ណា​ដែល​នឹក​ដល់​តារា​រូប​នេះ ក៏​សូម​តាមដាន​រឿង​របស់​គាត់​ទាំងអស់​គ្នា​។

5/. Sinjai Plengpanich

វ័យ ៥៤ ឆ្នាំ ជា​តារា​សម្ដែង​ដែល​នៅ​ក្នុង​រង្វង់​សិល្បៈ​យ៉ាង​យូរ បើ​ទោះជា​អាយុ​របស់​នាង ធ្វើ​ឱ្យ​នាង​ទទួល​បានការ​សម្ដែង​ជា​តួឯក​តិច​ក្ដី តែ​ភាព​ស្រស់​ស្អាត​របស់​នាង​ក៏​មិន​បាន​ថយ​ចុះ​ដែរ​មែន​ទេ? ហើយ​សមត្ថភាព​របស់​នាង ក៏​អាច​ពិសោធ​ឱ្យ​ដឹង​ថា​នាង​ជា​តួ​ម្ដាយ​ដ៏​ឆ្នើម​ម្នាក់​របស់​រង្វង់​សិល្បៈ​ថៃ​។

4/. Aphiradi Phawaphutanon

វ័យ ៥៤ ឆ្នាំ អ្នក​សម្ដែង​ដ៏​ប៉ិន​ប្រសប់​ម្នាក់​ដែល​ទោះជា​សម្ដែង​ជា​តួអង្គ​អ្វី ក៏​នាង​អាច​សម្ដែង​បាន​យ៉ាង​ល្អ​។ ទោះជា​ឆ្នាំ​នេះ​វ័យ ៥៤ ហើយ​ក្ដី ក៏​ការ​សម្ដែង​ជា​តួ​កាច ចិត្តអាក្រក់​នោះ នៅ​តែ​ដក់​ជាប់​ក្នុង​ដួងចិត្ត​ទស្សនិកជន​រហូត​។

3/. Christina Aguilar

វ័យ ៥៣ ឆ្នាំ បើ​វិល​ត្រឡប់​ទៅ​អតីតកាល នាង​ជា​តារាចម្រៀង​ដំបូង​ម្នាក់​នៅ​ថៃ​ដែល​មានការ​លក់​ថាស​ចម្រៀង​បាន​ដល់​ខ្ទង់លាន​។ ពី​ពេល​នោះ​មក​ដល់​ឥឡូវ នាង​បាន​ចូល​វ័យ​ខ្ទង់​ហា​ហើយ​ក្ដី តែ​នាង​នៅ​តែ​ស្អាត និង​ពូកែ​ខ្លាំង​ដដែល​។

2/. Papassara Techapaibun

វ័យ ៥០ ឆ្នាំ តារា​សម្ដែង​រូប​នេះ ធ្លាប់​ជា Miss Thailand World 1988 ផង​ដែរ​។ សម្រស់​របស់​នាង​ក៏​នៅ​តែ​ស្រស់​ដដែល បើ​ទោះជា​នាង​ឈាន​ចូល​អាយុ ៥០ ហើយ​ក្ដី​។

1/. Mai Charoenpura

វ័យ ៥០ ឆ្នាំ សម្រាប់​តារា​សម្ដែង​ដែល​កំពុង​ល្បី​ខ្លាំង​តាម​រយៈ​តួ​ម្ដាយ​រឿង «​អន្លង់​កម្ម​» នា​ពេល​ចុង​ក្រោយ​នេះ​។ នាង​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ចាប់អារម្មណ៍ និង​សរសើរ​ពី​ទឹកដៃ​សម្ដែង​របស់​នាង​ខ្លាំង​មែនទែន​។ ទោះជា​ពេល​នេះ ៥០ ហើយ​ក្ដី តែ​នាង​នៅ​តែ​មើលទៅ​ស្អាត សិ​ក​ស៊ី មិន​ចាញ់​តារា​វ័យក្មេង​ឡើយ​៕

ប្រភព ៖ thaimarketing , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ