ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ ភេ​ត្រា ប្រាថ្នា​ល្បី​ក្នុង​វិថី​សិល្បៈ​ដូច​រៀ​ម​ច្បង​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក​កញ្ញា​ សូ​ ភេ​ត្រា តែង​តែ​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​វត្ត​មាន​ការ​សម្តែង​របស់​តា​រា​ញញឹម​ស្រស់​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​នៅ​មិន​ទាន់​មាន​ការ​គាំ​ទ្រ​ពេញ​ទំហឹង​ដូច​តា​រា​ល្បី​ឈ្មោះ​ដទៃ​ទៀត​ក្តី​ ក៏​អំឡុង​ពេល​ដែល​នាង​បង្ហាញ​វត្ត​មាន​ក្នុង​វិថី​សិល្បៈ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់​ពី​អ្នក​ដឹ​ក​នាំ​កម្ម​វិធី​សិល្បៈ​ និង​ផលិត​កម្ម​នានា​ ។ ដោយ​

រាជធានី​ភ្នំពេញ ៖ កន្លង​មក​កញ្ញា​ សូ​ ភេ​ត្រា តែង​តែ​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរ​ទស្សន៍​ជា​បន្ត​បន្ទាប់​ បើ​ទោះ​ជា​វត្ត​មាន​ការ​សម្តែង​របស់​តា​រា​ញញឹម​ស្រស់​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ​នៅ​មិន​ទាន់​មាន​ការ​គាំ​ទ្រ​ពេញ​ទំហឹង​ដូច​តា​រា​ល្បី​ឈ្មោះ​ដទៃ​ទៀត​ក្តី​ ក៏​អំឡុង​ពេល​ដែល​នាង​បង្ហាញ​វត្ត​មាន​ក្នុង​វិថី​សិល្បៈ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​បន្ត​បន្ទាប់​ពី​អ្នក​ដឹ​ក​នាំ​កម្ម​វិធី​សិល្បៈ​ និង​ផលិត​កម្ម​នានា​ ។ ដោយ​សារ​តែ​ទើប​​ចូល​ប្រឡូក​កញ្ញា​​ សូ​ ភេ​ត្រា បាន​ប្រឹង​ប្រែង​ត្រួស​ត្រាយ​ផ្លូវ​​ក្នុង​ពិភព​សិល្បៈ​ ខណៈ​ការ​ងារ​​នេះ​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​មិន​នៅ​ទ្រឹង​ឬ​បក​ក្រោយ​ឡើយ ។

ប្រិយ​មិត្ត​ដែល​និយម​ទស្សនា​កម្ម​វិធី​កម្សាន្ត​នានា​នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ពិសេស​ទូរ​ទស្សន៍​មា៉យ​ធី​វី​ ក្នុង​កម្ម​វិធី​ប្រគំតន្ត្រី​នា​ចុង​សប្តាហ៍​នោះ​ តែង​បាន​ឃើញ​កញ្ញា​ សូ​ ភេ​ត្រា ចេញ​មុខ​ដើរ​កាច់​រាង​បញ្ចេញ​កាយ​វិការ​អេន​អន​នៅ​លើ​ឆាក​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​ចំណាន​មួយ​រូប​ជាមួយ​រូប​សម្រស់​ខ្មៅ​ស្រអែម​ផង​នោះ​ កាន់​តែ​ធ្វើ​ឱ្យ​មហា​ជន​ចាប់​អារម្មណ៍​ ។ ព្រោះ​តែ​មាន​ទឹក​ចិត្ត​ស្រឡាញ់​សិល្បៈ​តាំង​ពី​នៅ​វ័យ​ក្មេង​ កញ្ញា​ សូ​ ភេ​ត្រា តែ​ង​តែ​ខិត​ខំ​ហ្វឹក​ហាត់​ការ​សម្តែង​ដោយ​ខ្លួន​ឯង​​ជា​ប្រចាំ​ និង​ស្តាប់​តាម​ការ​ណែ​នាំ​របស់​រៀម​ច្បង​ផង​នោះ​ ទើប​ធ្វើ​ឱ្យ​សន្ទុះ​ការ​សម្តែង​របស់​នាង​កាន់​តែ​ហក់​ទៅ​មុខ​ជា​លំដាប់ ។ សូ​ ភេ​ត្រា ក្រៅ​ពី​ជាប់​ភារៈ​ដើរ​ម៉ូដ​ឱ្យ​កម្ម​វិធី​ទូរ​ទស្សន៍​មួយ​ចំនួន​ នាង​ក៏​មាន​ឱកាស​ចេញ​ទៅ​បំពេញ​ការ​ងារ​នៅ​ខាង​ក្រៅ​មួយ​ចំនួន​ដែរ​ ដូច​ជា​បង្ហាញ​ម៉ូដ​ឱ្យ​ក្រុម​ហ៊ុន​ធំ​ៗ​មួយ​ចំនួន​ ព្រម​ទាំង​ចេញ​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ​ទូរ​ទស្សន៍​ផ្សេង​ៗ​ ជា​ពិសេស​ស្ថានីយ​ទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៩​ ដែល​ទាំង​អស់​នេះ​ជា​ការ​សាង​ស្នា​ដៃ​ទាញ​ពិន្ទុ​ពី​មហា​ជន​ ទើប​សាមី​ខ្លួន​ប្រឹង​ប្រែង​បញ្ចេញ​សមត្ថ​ភាព​ឱ្យ​កាន់​តែ​លេច​ធ្លោ​ក្នុង​តួនាទី​ជា​តា​រា​សិល្បៈ​ម្នាក់​ដូច​រៀម​ច្បង​ ។

ក្នុង​ពេល​កំពុង​ថត​ខា​រា៉​អូ​ខេ​ឱ្យ​ផលិត​កម្ម​ក្រៅ​ប្រទេស​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កញ្ញា​ សូ​ ភេ​ត្រា ដែល​មាន​រូប​សម្រស់​ទាក់​ទាញ​ទម្រង់​មុខ​ជា​នារី​ខ្មែរ​ ជាមួយ​ការ​តាក់​តែង​កាយ​ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​បាន​ថ្លែងឱ្យ​ដឹង​ថា នាង​ប្រឡូក​សិល្បៈ​ទើប​តែ​បាន​ចំនួន​ជិត​២​ឆ្នាំ​ប៉ុណ្ណោះ​ តែការ​ងារ​សិល្បៈ​មួ​យ​នេះ​បាន​ហុច​ផល​ឱ្យ​នាង​មាន​មុខ​មាត់​ជា​បន្ត​បន្ទាប់​ដោយ​ទទួល​បាន​ការ​ងារ​ធ្វើ​ពី​មួយ​ទៅ​មួយ​មិន​ដេក​ស្ងៀម​នោះ​ឡើយ​ ទើប​នាង​ចេះ​តែ​មាន​កម្លាំង​ចិត្ត​ខិត​ខំ​តស៊ូ​​លើ​អាជីព​នេះ​ដោយ​មាន​ជំនឿ​ថា ថ្ងៃ​ណា​មួយ​អាជីព​ដែល​ខ្លួន​ខំ​បំពេញ​ នឹង​ត្រូវ​មហា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ទទួល​ស្គាល់​ដូច​រៀម​ច្បង​មិន​ខាន។

តា​រា​សម្តែង​ និង​បង្ហាញ​ម៉ូដ​រូប​នេះ​បន្ត​ទៀត​ថា​ ទោះ​ជា​នាង​មិន​ទាន់​ល្បី​ដូច​គេ​មែន​តែ​នាង​កត់​សម្គាល់​ឃើញ​ថា សកម្ម​ភាព​សិល្បៈ​របស់​នាង​​កាន់​តែ​ស្ទុះ​ទៅ​មុខ​មាន​ទាំង​ថត​រឿង​ ការ​ដើរ​ម៉ូដ​ ហើយ​ថ្មី​ៗ​នេះ​នាង​ទើប​តែ​បង្ហាញ​វត្ត​មាន​ជាមួយ​ផលិត​កម្ម​ក្រៅ​ស្រុក​បន្ត​ទៀត​ ស្រប​ពេល​ដែល​នាង​ធ្លាប់​សម្តែង​ខា​រា៉​អូ​ខេ​ឱ្យ​ផលិត​កម្ម​ក្នុង​ស្រុក​ល្បី​ៗ​ជា​ច្រើន​រួច​មក​ហើយ​នោះ​ ។ ម្លោ៉ះ​ហើយ​ផល​ដែល​នាង​ឃើញ​នេះ​កើត​មក​បាន​អាស្រ័យ​លើ​សមត្ថ​ភាព​ខ្លួ​ន​ឯង​ ហើយ​បើ​នាង​ធ្វើ​ទៅ​មិន​កើត​មិន​ល្អ​ទេ​នោះ​ច្បាស់​ជា​គេ​មិន​ហៅ​ថត​ហៅ​សម្តែង​នោះ​ទេ​ ពិត​ជា​ដេក​នៅ​ផ្ទះ​មិន​ខាន​ឡើយ ។ ចូល​មក​ដល់​ឆ្នាំ​ថ្មី​នេះ​ នាង​ទទួល​បាន​ការ​ងារ​ថ្មី​ៗ​ជា​បណ្តើរ​ៗ​ដោយ​នាង​មើល​ក្នុង​សៀ​​វ​ភៅ​កត់​ត្រា​វេន​ធ្វើ​ការ​គឺ​ទទួល​បំពេញ​ការ​ងារ​ឱ្យ​ស្ថានីយទូរ​ទស្សន៍​ផង​ ក្រុម​ហ៊ុន​មួយ​ចំនួន​ផង​ យា៉ង​ហោច​ណាស់​១​អាទិត្យ​ចេញ​ធ្វើ​ការ​បី​ទៅ​បួន​ថ្ងៃ​ ខុស​កាល​ពី​ដំបូង​១​អាទិត្យ​រក​ថ្ងៃ​ណា​មួយ​ធ្វើ​ការ​មិន​បាន​ ។

យា៉ង​ណា​ក៏​ដោយ​ទោះ​ជា​នាង​យល់​ថា ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​នៅ​មិន​ទាន់​ខ្លាំង​ដូច​គេ​ តែ​នាង​នឹង​ព្យាយាម​កែ​លម្អ​សមត្ថ​ភាព​ខ្លួន​ឯង​ឱ្យ​កាន់​តែ​ពិសេស​ទ្វេ​ឡើង​ថែម​ទៀត​ ព្រោះ​ពេល​នេះ​នាង​ក៏​មាន​ក្រេ​ឌីត​ក្នុង​សិល្បៈ​ដែរ​ ហើយ​មាន​គេ​ទាក់​ទង​ឱ្យ​ចេញ​មុខ​សម្តែង​គ្រប់​ច្រក​ល្ហក​ ដែល​ទាំង​អស់​នេះ​ជា​មោទ​ន​ភាព​មួយ​សម្រាប់​នាង​ជា​តា​រា​ទើប​នឹង​រះ​ម្នាក់​ ៕