ថៃ ៖ ខ្សែភាពយន្តភាគថៃជាច្រើនត្រូវបានផលិតឡើងជារៀងរាល់ឆ្នាំ ហើយរឿងខ្លះក៏ចំណាយថវិកាយ៉ាងច្រើនទៀតផង ប៉ុន្តែរឿងខ្លះក៏ស្ថិតក្នុងតម្លៃជាមធ្យមផងដែរ ។ តើអ្នកដឹងទេថា ផលិតកម្មភាពយន្តនៅថៃចំណាយប្រាក់ប៉ុន្មានដែរក្នុងការផលិតកុននោះ?
ចំនួនទឹកប្រាក់សម្រាប់ថតខ្សែភាពយន្តភាគថៃគឺចាប់ពី ៤ ទៅ ៥លានបាតថៃ (ឬប្រមាណជិត ១៣ម៉ឺន ទៅជាង១៦ម៉ឺនដុល្លារអាមេរិក) ហើយវាក៏អាស្រ័យលើប្រភេទនៃរឿងភាគ និងគម្រោងនោះដែរ ។ វាអាចនឹងចំណាយតិច ឬក៏ច្រើនជាងនេះចំពោះគម្រោងកុនធំៗ ។
ដោយឡែកខ្សែភាពយន្តភាគបែបបុរាណ តែងតែចំណាយអស់ច្រើនជាងខ្សែភាពយន្តភាគបែបសម័យបច្ចុប្បន្ន ។ រឿងភាគខ្លះក៏ត្រូវទៅថតនៅបរទេសដើម្បីផ្ដិតយកនូវទិដ្ឋភាពស្អាតៗ ហើយចំណាយក៏ច្រើនដែរលើការធ្វើដំណើរនោះ៕
ប្រភព ៖ thaiupdate , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ