ថៃ ៖ Instragram គឺជាបណ្ដាញទំនាក់ទំនងសង្គមដ៏ពេញនិយមជាងគេបំផុតនៅប្រទេសថៃបច្ចុប្បន្ន ។ ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលចង់ឱ្យតារាល្បីថៃផុសផ្សាយពីផលិតផលរបស់ខ្លួននោះ គឺត្រូវតែហ៊ានចំណាយលុយច្រើនសម្រាប់ការផុសនោះ ។

បើតាមសារព័ត៌មាន Thairath បានឱ្យដឹងថា ប្រ៊ែនម៉ាកល្បីៗត្រូវចំណាយប្រាក់ខ្ពស់តាមទៅនឹងចំនួន followers របស់តារាល្បីថៃនោះ ។ បើសិនជាមាន followers ចំនួន៨០០,០០០នោះប្រ៊ែនល្បីនោះនឹងត្រូវចំណាយ៨០,០០០បាតថៃ (ប្រមាណ២,៥០០ដុល្លារអាមេរិក) ក្នុងមួយផុស ។ ជាទូទៅ គឺត្រូវចំណាយ១០%នៃចំនួន followers របស់ពួកគេ ។

តារាសម្ដែងល្បីៗរបស់ថៃនាពេលបច្ចុប្បន្ន មានចំនួនអ្នក followers លើសពី១លាននាក់នៅលើគណនីអ៊ិនស្តាក្រាមរបស់ពួកគេ ៕ កែសម្រួលដោយ ៖ សុឃាក់

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ