ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុី​រ៉​ង់ ព្រមាន​អង់គ្លេស​ហើយ រឿង​នាវា​ដឹក​ប្រេង​ខ្លួន

4 ឆ្នាំ មុន

ប្រទេស​អុីរ៉​ង់ ៖ ប្រធានាធិបតី​អុី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​១០​កក្កដា​បាន​ព្រមាន​អង់គ្លេស ពី​បណ្ដា​ផលវិបាក​នៃ​ការ​ចាប់​នា​ពេល​ថ្មី​ៗ​នេះ នាវា​ដឹក​ប្រេង់​អុី​រ៉​ង់​១​គ្រឿងក្នុង​ច្រក​សមុទ្រ​GIBRALTAR​។ តាម​ទូរទស្សន៍​PRESS TV​ថា ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណៈរដ្ឋមន្ត្រី លោក​ហា​សាន់​រ៉ូ​ហា​នី​ថ្លែង​ថា…

ប្រទេស​អុីរ៉​ង់ ៖ ប្រធានាធិបតី​អុី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​១០​កក្កដា​បាន​ព្រមាន​អង់គ្លេស ពី​បណ្ដា​ផលវិបាក​នៃ​ការ​ចាប់​នា​ពេល​ថ្មី​ៗ​នេះ នាវា​ដឹក​ប្រេង់​អុី​រ៉​ង់​១​គ្រឿងក្នុង​ច្រក​សមុទ្រ​GIBRALTAR​។
តាម​ទូរទស្សន៍​PRESS TV​ថា ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណៈរដ្ឋមន្ត្រី លោក​ហា​សាន់​រ៉ូ​ហា​នី​ថ្លែង​ថា ខ្ញុំ​រំលឹក​ប្រាប់​ដល់​អង់គ្លេស​ថា គឹ​អ្នកឯង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្ក​ឲ្យ​មាន​សភាពការណ៍​អ​សន្តិ​​សុខ​នោះ ហើយ​អ្នក​យល់​ហើយពី​បណ្ដា​ផលវិបាក​នា​ពេល​អនាគត​។

កាលពី​ថ្ងៃ​ទី​៤​កក្កដា​កង​ម៉ា​រី​ន​អង់គ្លេស​បាន​ចាប់​ក្នុង​ច្រក​សមុទ្រ​GIBRALTAR នាវា​ដឹក​ប្រេង​អុី​រ៉​ង់​១​គ្រឿង​ដែល​បើក​សំដៅ​ប្រទេស​ស៊ីរី​ដោយ​លើក​ហេតុផល​ថា នាវា​នោះ​រំលោភ​បំពាន​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​រដ្ឋមន្ត្រី​ការ​បរទេស​ស្ដីទី​អេ​ស្ប៉ា​ញ​ថ្លែង​ថា ការ​ចាប់​នាវា​ឈ្មោះ​GRACE1 នោះ​កើត​មាន​តាម​សំណើ​អា​មេ​រិ​ក​។

លោក​រ៉ូ​ហា​នី​បន្ត​ថា ការ​ចាប់​នាវា​ដឹក​ប្រេង​អុី​រ៉​ង់​នោះ​ជា​អំពើ​រឡិករឡក់ ព្រហើន​និង​បង្ខិតបង្ខំ​ហើយ​វា​នឹង​ផ្ដល់​ផល​អាក្រក់​ដល់​អង់គ្លេស​។ ចំណែក​ឧត្ដមសេនីយ​ម៉ូ​ហា​ម៉ា​ដ​ហូ​សេន​បា​កឺ​រី នាយសេនាធិការ​កងទ័ព​អុី​រ៉​ង់​ថ្លែង​នា​ថ្ងៃ​ទី​៩​កក្កដា​ថា អុី​រ៉​ង់​នឹង​បញ្ចេញ​ប្រតិកម្ម​ក្នុង​ពេល​និង​នៅ​កន្លែង​សម​ស្រប​ណាមួយ ចំពោះ​ការ​ចាប់​នាវា​ដឹក​ប្រេង​នេះ​ដោយ​អង់គ្លេស​។ លោក​អះអាង​ថា​អង់គ្លេស​បាន​ចាប់​នាវា​ដឹក​ប្រេង​អុីរ៉​ង់​ក្នុង​ដែនទឹក​អន្តរជាតិ ក្រោម​ការ​ប្រ​ឌី​ត​ការ​ចោទប្រកាន់​។ លោក​ព្រមាន​ថា វិធានការ​នោះ​នឹង​មិន​មានការ​នៅ​ស្ងៀម​ដោយ​គ្មាន​ការ​តបត​វិញ​ឡើយ​។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អុីរ៉​ង់​មួយ​រូប លោក​ម៉ូ​ហ៍​សេន​រី​ហ្សា​អែ​ល​ថ្លែង​ថា អុី​រ៉​ង់​អាច​ចាប់​នាវា​ដឹក​ប្រេង​ង​ង់​គ្លេ​ស​១​គ្រឿង ក្នុង​ករណី​ដែល​ប្រទេស​នេះ​ពុំ​ព្រម​ដោះ​លែង​នាវា​ដឹក​ប្រេង​អុី​រ៉​ង់​ទេ​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ